Connect with us

សុខភាព

៥ ចំណុចខ្លឹមៗ ទាក់ទងរឿងគ្រុនឈាម គ្រប់គ្នាត្រូវដឹង

បានផុស

នៅ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គ្រុន​ឈាម​កាន់​តែ​សាហាវ​ទៅៗ ដោយ​កើត​លើ​មនុស្ស​ធំ ហើយ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​កាន់​តែ​ខ្លាំង បើ​រត់​ទៅ​ពេទ្យ​ព្យាបាល​អត់​ទាន់។ ភាគ​ច្រើន អត់សូវ​ចាប់​អារម្មណ៍ ដោយ​សារ​ឮ​ពាក្យ​នេះ​ថ្នឹក​តាំង​ពី​ក្មេងៗ មិន​ថា​ក្នុង​ភូមិ ក្នុង​សាលា។ តែ​កុំ​ភ្លេច​ថា ឥឡូវ​នេះ ព្យាបាល​អត់​ទាន់​ទេ ជីវិត​ពិបាក​ស្រោចស្រង់​ហើយ។ នេះ​ជា ៥ សំណួរ​ខ្លឹមៗ​ជុំវិញ​រឿង​គ្រុន​ឈាម​ដែល​គេ​ឧស្សាហ៍​សួរ ហើយ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ សូម​បក​ស្រាយ៖

១- គ្រុនឈាមហ្នឹងម៉េច?

វា​ជា​ជំងឺ​ចម្លង​ដោយ​សារ​មូស​ខ្លាញី​មាន​ផ្ទុក​វីរុស​គ្រុន​ឈាម​ដែល​មាន ៤ ប្រភេទ DEN1, DEN2, DEN3, និង​ DEN4 ហើយ​តំបន់​ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ជំងឺ​នេះ​ជាង​គេ គឺ​តំបន់​ត្រូពិក ដូចជា ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​ខាង​លិច អាព្រិក និង​ប្រទេស​ជាប់​ឆ្នេរ​សមុទ្រ​ការីប៊ីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២- ចេញរោគសញ្ញាអីខ្លះ?

ក្នុង​រយៈ​ពេល ៤ ទៅ ១០ ថ្ងៃ​បន្ទាប់​ពី​មូស​ខ្លា​ខាំ គ្នា​យើង​អាច​លេច​រោគសញ្ញា៖
– គ្រុនក្ដៅ​ដល់ ៤០ ​អង្សារសេ
– ឈឺ​ក្បាល​ខ្លាំង
– ឈឺ​សន្លាក់
– ចុក​ខាង​ក្រោយ​គ្រាប់​ភ្នែក
– ឈឺ​ចាប់​សាច់ដុំ
– រោយ​ឆ្អឹង​ឆ្អែង
– ចេញ​អុជក្រហម​ៗ​លើ​ស្បែក
– ក្អួត ឬ​ចង្អោរ
– អស់​កម្លាំង
– អាច​ចេញ​ឈាម​តាម​អញ្ចាញ​ធ្មេញ​ ឬ​ច្រមុះ
– ស្បែក​ឆាប់​ឡើង​ជាំ ពេល​ប៉ះ​ទង្គិច​នឹង​អ្វី​មួយ។

ក្មេង ឬ​មនុស្ស​ធំ​ដែល​មិន​ធ្លាប់​មាន​គ្រុន​ឈាម​ពី​មុន​មក អាច​មាន​អាការ​ស្រាល​ជាង​អ្នក​ដទៃ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ក៏​អាច​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ប៉ះពាល់​ដល់​ជីវិត​ទៀត​ក៏​មាន។ ពេល​គ្រុន​ឈាម​ឈាន​ដល់​ដំណាក់​កាល​ដែល​មាន​សញ្ញា​ហូរ​ឈាម​ធ្ងន់ធ្ងរ​​ហើយ ចន្លោះ​ថ្ងៃ​គ្រោះ​ថ្នាក់​បំផុត គឺ​នៅ​ថ្ងៃ​ទី៣ ទៅ ទី៧ បន្ទាប់​ពី​ឃើញ​រោគ​សញ្ញា​នៅ​ថ្ងៃ​ដំបូង។ សរសៃឈាម និង​ប្រព័ន្ធ​ទឹក​រងៃ អាច​ខូចខាត​ និង​បង្ក​ជា​គ្រោះ​ថ្នាក់​ដូចជា៖

– ចេញ​ឈាម​ច្រមុះ និង​អញ្ចាញ​ធ្មេញ
– ក្អួត​ចេញ​ឈាម
– អស់​កម្លាំង​ខ្លាំង
– ដង្ហើម​ញាប់​ខុស​ធម្មតា
– ហូរ​ឈាម​ក្រោម​ស្បែក​ដែល​លេច​ចេញ​ស្រដៀង​ស្នាម​ជាំ​​ដុំៗ
– ថ្លើម​រីក​ធំ
– សម្ពាធ​ឈាម​ធ្លាក់​ចុះ​។

៣- ត្រូវ​ធ្វើ​ម៉េច?

បើ​គ្នា​យើង​មាន​ចេញ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ថា មាន​ជំងឺ​គ្រុន​ឈាម ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ពិនិត្យ និង​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា។

៤- អាច​ព្យាបាល​តាម​ណា​ខ្លះ?

មិន​ទាន់​មាន​ការ​ព្យាបាល​ណាមួយ​ជាក់​លាក់​សម្រាប់​ជំងឺ​នេះ​ទេ ប៉ុន្តែ​គ្រូ​ពេទ្យ​អាច​ណែនាំ​វិធី​មួយ​ចំនួន​ដើម្បី​សម្រួល​ដល់​អាការៈ​ឲ្យ​ធូរ​ជាង​មុន​ដោយ៖
– ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់
– អាច​ញ៉ាំ​ថ្នាំ​ប៉ារ៉ាសេតាមុល (Paracetamol) បញ្ចុះ​កម្ដៅ​ និង​បន្ថយ​ការ​ឈឺចាប់
– មិន​ត្រូវ​ប្រើ​ថ្នាំ​ណា​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ហូរ​ឈាម​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទេ ដូចជា ថ្នាំ​អ៊ីប៊ុយប្រូភេន (Ibuprofen) ថ្នាំ​អាស្ពីរីន និង​ថ្នាំ​សូដ្យូម​ណា​ប្រូសែន (Sodium Naproxen) ជាដើម។ បើ​​អាការៈ​កាន់​តែ​ធ្ងន់ ត្រូវ​ទៅ​ពេទ្យ ព្រោះ​ក្នុង​ករណី​ខ្លះ អ្នក​ជំងឺ​អាច​ត្រូវ​បញ្ចូល​ឈាម តាម​ដាន​សម្ពាធ​ឈាម និង​ថែទាំ​ឲ្យ​បាន​ដិត​ដល់។

៥- មានវ៉ាក់សាំងការពារអត់?

មិន​ទាន់​មាន​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​នេះ​នៅ​ឡើយ​ទេ តែ​វិធី​ល្អ​ គឺ​ការពារ​កុំ​ឲ្យ​មូស​ខាំ និង​អនុវត្ត​វិធី​ខាង​ក្រោម៖
– ត្រូវ​នៅ​កន្លែង​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​បរិសុទ្ធ
– ប្រើ​ថ្នាំ​ការពារ​មូស​ខាំ​លាប​លើ​ស្បែក ​និង​ដាក់​នៅ​ជិត​គ្រែ​គេង
– ពេល​ចេញ​ទៅ​ក្រៅ​ ឬ​កន្លែង​សម្បូរ​មូស ត្រូវ​ពាក់​ខោ​អាវ​ដៃ​វែង​ជើង​វែង
– គេង​ក្នុង​មុង​ជា​ប្រចាំ ព្រោះ​មូស​ចូល​ចិត្ត​ខាំ​នៅ​ពេល​ព្រលប់ៗ
– ប្រមូល​កំប៉ុង សម្បក​កង់ ថូ​ផ្កា​ចាស់ៗ ដប​ទឹក​សុទ្ធ ឬ​ប្រដាប់​ប្រដា​ដក់​ទឹក​ដែល​មូស​ពង​បាន​ ទៅ​កប់​ចោល​ ឬ​សម្អាត​កុំ​ឲ្យ​មាន​សល់​ទឹក​ដក់ឲ្យ​សោះ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង

ចុចអាន៖៥ វិធីងាយៗ ​ដើម្បី​ការពារ​ខ្លួនឯង​និង​គ្រួសារ​ពី​ជំងឺ​គ្រុនឈាម ​ក្នុង​រដូវ​នេះ

ចុចអាន ៖ប្រយ័ត្នច្រឡំជាមួយគ្រុនឈាម ​នេះសញ្ញាគួរចំណាំបើកើតជំងឺគ្រុនឈីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម