សុខភាព
សម្បុកត្រចៀកកាំថ្លៃមែន តែគុណប្រយោជន៍ក៏ច្រើនណាស់ដែរ
សម្បុកត្រចៀកកាំជាអាហារពេញនិយមក្នុងចំណោមអ្នកមានទ្រព្យធូធារ ហើយក៏ជាឱសថព្យាបាលរោគ និងជំនួយសុខភាពជាច្រើនប្រការ។ ស្របពេលដែលវាផ្ដល់គុណសម្បត្តិដ៏លើសលប់ សម្បុកត្រចៀកកាំក៏មានតម្លៃខ្ពស់ណាស់ដែរ។

ទន្ទឹមនឹងតម្លៃដ៏ថ្លៃខ្លាំង ប្រភពពី GOLDEN NEST បានឱ្យដឹងថា សម្បុកត្រចៀកកាំមានសារធាតុចិញ្ចឹមដែលអាចជួយឱ្យប្រព័ន្ធស៊ាំរឹងមាំ ប្រឆាំងនឹងជំងឺ ឬការពារមេរោគឆ្លងបានខ្ពស់ផងដែរ។
មិនត្រឹមតែជំនួយដល់ប្រព័ន្ធភាពស៊ាំប៉ុណ្ណោះទេ វាមានសមត្ថភាពជួយព្យាបាលជំងឺហឺត បញ្ហាក្អក អាការពិបាកលេបអាហារ បង្កើនចំណង់អាហារ និងជួយបង្កើនថាមពលឱ្យខ្លាំងក្លាថែមទៀតផង។

ចំណុចពិសេសរបស់វាម្យ៉ាងទៀត គឺវាអាចជួយផ្សាំរបួសដែលមានទាក់ទងនឹងសរសៃរឈាម ពោលគឺរបួសដែលបណ្តាលមកពីការទទួលទានជាតិខ្លាញ់ រឺកូឡេស្តេរ៉ូលលើសកម្រិត។
បើនៅប្រទេសចិនវិញ ស្ត្រីដែលមានផ្ទៃពោះតែងតែទទួលទានសម្បុកត្រចៀកកាំជាប្រចាំ ដើម្បីរក្សាគភ៌ ជំនួយសុខភាពទារក ជាពិសេសគឺនៅក្នុងអំឡុងត្រីមាសដំបូង។

ក្រៅពីនោះ វាអាចជួយស្បែកឱ្យមានសុខភាពល្អ ដោយសារសារធាតុចិញ្ចឹមនៅក្នុងវាផ្ដល់ឱ្យស្បែកនូវសំណើម រក្សាស្បែកឱ្យភ្លឺថ្លា មិនងាយចាស់ កាត់បន្ថយភាពជ្រីវជ្រួញ និងជួយបណ្តឹងស្បែកទៀតផង។

ថ្វីត្បិត សម្បុកត្រចៀកកាំ មានតម្លៃថ្លៃខ្លាំង ប៉ុន្តែអ្នកមានបញ្ហាសុខភាព និងអ្នកដែលចង់ថែសុខភាពឱ្យល្អឈ្នះជំងឺ ពួកគេកម្រនឹងអាក់ខានពិសារវាណាស់។ ម្យ៉ាង សម្បុកត្រចៀកកាំ ជាប្រភេទអាហារពិបាករក ពិបាកចិញ្ចឹម ទើបវាថ្លៃយ៉ាងនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វីតាមីន ៣សំខាន់ ជួយកាត់បន្ថយហានិភ័យកើតជំងឺផ្ដាសាយ
ចុចអាន៖ ផ្លែសេដាល្អចំពោះភ្នែក និងផ្ដល់ប្រយោជន៍ច្រើន ដល់សុខភាព

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ