សុខភាព
បន្ទាប់ពី “កាត់ថង់ទឹកប្រមាត់ចេញ”អាចកើតមានបញ្ហាអ្វីខ្លះ?
ថង់ទឹកប្រមាត់ ជាសរីរាង្គ ដូចជាថង់តូចមួយនៅជាប់នឹងថ្លើម ប្រវែងជាមធ្យម ១០សង់ទីម៉ែត្រ តភ្ជាប់ទៅផ្លូវទឹកប្រមាត់ ដែលហូរពីថ្លើមទៅពោះវៀន (Canal du cholédoque)។ វាមានមុខងារជាកន្លែងផ្ទុកទឹកប្រមាត់បម្រុង ដែលបញ្ចេញដោយថ្លើម។ ទឹកប្រម៉ាត់នេះ មានមុខងារជួយសម្រួលបន្ថែមដល់ការរំលាយអាហារ និងសារធាតុខ្លាញ់មួយចំនួន។

ក្រោយពីកាត់ថង់ទឹកប្រមាត់ចេញ(Cholécystectomie) ថ្លើមនៅតែបញ្ចេញទឹកប្រមាត់ដូចធម្មតា ទៅកាន់ពោះវៀន ដើម្បីរំលាយអាហារ។ គ្រាន់តែគ្មានការបម្រុងទុកប៉ុណ្ណោះ។ បន្ទាប់ពីកាត់ថង់ទឹកប្រមាត់ ក្នុងខ្លួនយើងបានបង្កើតបាតុភូតសម្របសម្រួលមួយឡើង (Phénomène de compensation) ។ ផ្លូវទឹកប្រមាត់ ដែលភ្ជាប់ពីថ្លើមទៅពោះវៀន រីកធំជាងមុនបន្តិច ដើម្បីឆ្លើយតបទៅនឹងបាតុភូតនេះ។
អ្នកជំងឺគ្រប់រូប ក្រោយពីកាត់ថង់ទឹកប្រមាត់ចេញ គាត់អាចបរិភោគចំណីអាហារបានដូចធម្មតា ដោយគ្មានការពុល ឬផលប៉ះពាល់អ្វីផ្សេងឡើយ។

ប្រសិនបើអ្នកជំងឺចុកឆ្អល់ក្នុងពោះ ឬបណ្តាលមកពីបញ្ហាផ្សេងពីនេះ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងឈានទៅរកការព្យាបាលឲ្យបានត្រឹមត្រូវ៕
អត្ថបទ៖ រស្មី
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


