Connect with us

សុខភាព

មនុស្សចាស់ ចាក់វ៉ាក់សាំង Sinovac ដូសជំរុញ មានប្រសិទ្ធភាព​ដូចបុគ្គលវ័យក្មេងទេ?

បានផុស

នៅ

បុគ្គលវ័យចំណាស់ ជាក្រុមមនុស្សដែលត្រូវបានចាត់ថ្នាក់ជាបុគ្គលងាយរងគ្រោះ និងគួរឱ្យបារម្ភអំពីប្រសិទ្ធភាពវ៉ាក់សាំងចំពោះរាងកាយ ​ព្រោះថាសុខភាពពួកគាត់ មិនរឹងមាំដូចក្មេងៗ។

ក្រោយយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនាពេលកន្លងទៅ មនុស្សចាស់មួយចំនួនបានចាក់វ៉ាក់សាំងដូសបន្ថែមរួចរាល់ហើយ ខណៈមួយចំនួនទៀតមិនទាន់បានចាក់ ហើយក៏កំពុងចង់ដឹងថាដូសទី៣ដែលនឹងត្រូវចាក់ នឹងមានប្រសិទ្ធភាពប៉ុនណាចំពោះពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពពីសារព័ត៌មាន Global Times ការផ្ដល់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដូសជំរុញ ឬដូសទី ៣ ជូនដល់មនុស្សចាស់ដែលមានគម្លាតពីដូសទី ២ បាន ៦-៨ ខែ អាចផលិតអង់ទីគ័រមិនខុសពីមនុស្សវ័យក្មេងនោះទេ។

ការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី ៣ ចំពោះមនុស្សចាស់ដែលមានវ័យ ៦០ ឆ្នាំឡើងទៅ អាចផ្ដល់ឱ្យប្រព័ន្ធភាពស៊ាំកាន់តែមានភាពមាំទាំប្រឆាំងនឹងកូវីដទម្រង់ដើម និងកូវីដបំប្លែងខ្លួនផ្សេងៗផងដែរ។

យោងតាមសិក្សានាពេលកន្លងមក ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ មានសមត្ថភាពទប់ស្កាត់ការបញ្ជូនចូលព្យា​បាលនៅមន្ទីរពេទ្យបាន ៨៧% ទប់ស្កាត់ការបញ្ជូនទៅបន្ទប់ ICU ដល់ទៅ ៩០.៣% និងការពារការស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ដល់ទៅ ៨៦% ។

ដោយឡែក តាមប្រភពពីអង្គការសុខភាពពិភពលោក បានអះអាងថា ថ្នាំបង្ការកូវីដ-១៩ប្រភេទ ស៊ីណូវ៉ាក់ ក្រោយចាក់រួចរាល់អាចរារាំងមិនឱ្យមានអ្នកជំងឺកូវីដ-១៩ចូលសម្រាកនៅមន្ទីរពេទ្យ ១០០ ភាគរយ ។ នេះមានន័យថា ចាក់វ៉ាក់សាំងបានពេញលេញមានប្រសិទ្ធភាពក្នុងការការពាររោគសញ្ញាកូវីដ-១៩ធ្ងន់ធ្ងរ ព្រមទាំងការពារការចូលមន្ទីរពេទ្យបានផងដែរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ នេះជាមូលហេតុដែល វ៉ាក់សាំងដូសជំរុញ មានសារសំខាន់ បញ្ឈប់ការឆ្លងកូវីដ

ចុចអាន៖ អ្នកចាក់វ៉ាក់សាំងរបស់ ចិន កុំបារម្ភមិនបង្កហានិភ័យជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ចង់ឱ្យ​គម្រោង​គាំទ្រ​ស្ត្រី​ក្នុង​វិស័យ​ថែរក្សា​សម្ផស្ស និង​សហគ្រិនភាព ក្លាយជា​កូនសោ​ពង្រីក​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ការថតវីដេអូ Pre-Wedding នៅតាមប្រាង្គប្រាសាទ​កើន​ជិត ៤ ពាន់វីដេអូ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្រ្តីក្រសួង​សាធារណការ​ចុះ​ប្រមូលព័ត៌មាន​​​​ទីតាំង​​​​សាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយទាហានកម្ពុជា៨រូប បានការពារសារណាបញ្ចប់ការសិក្សាដោយជោគជ័យ នៅប្រទេសចិន

ព័ត៌មានជាតិ៤ ម៉ោង មុន

ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសជូនលោក ពិត ចំណាន ដែលបានលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន លើវិស័យអប់រំ

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម