សុខភាព
ទើបចាក់វ៉ាក់សាំង Sinovac ដូសជំរុញរួច បានធ្វើរឿងទាំង ៤នេះឬនៅ?
ការព្រងើយកន្តើយចំពោះវិធានការមួយចំនួន បន្ទាប់ពីចាក់វ៉ាក់សាំងការពារកូវីដ-១៩ នឹងបណ្ដាលឱ្យថ្នាំបង្ការនេះមិនអាចឆ្លើយតបពេញលេញលើសរីរាង្គរបស់អ្នកនោះទេ។ ហេតុនេះបានជាអ្នកចាក់វ៉ាក់សាំងគ្រប់គ្នាត្រូវដឹងអំពីប្រការគួរធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដរួចទាំង៣លើក ដើម្បីជាជំនួយដល់ប្រព័ន្ធភាពស៊ាំក្នុងការពន្លឿនល្បឿនបង្កើតអង់ទីគ័រការពាវីរុស។

ថ្វីត្បិតការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ពុំមានចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងការទទួលទានអាហារ ព្រមទាំងសកម្មភាពចាំបាច់មួយចំនួនដែលត្រូវធ្វើ ដូចកាលចាក់ពីរដូសដំបូង ប៉ុន្តែគោលការណ៍សុខភាពសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំនៅតែចាំបាច់បន្តអនុវត្ត។
១. ផឹកទឹកឱ្យបានច្រើន
ក្រោយចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ មនុស្សភាគច្រើននឹងមានអាការមិនស្រួល ឬក្ដៅខ្លួន ដែលប្រការនេះជាហេតុបណ្ដាលឱ្យរាងកាយខ្វះជាតិទឹក។ ដូច្នេះអ្នកដែលមិនទម្លាប់ផឹកទឹកច្រើន (២លីត្រ) ត្រូវបញ្ចូលជាតិទឹកឱ្យបានគ្រប់គ្រាន់ ពុំនោះទេរាងកាយនឹងខ្សោះខ្សោយ ពិបាកដល់ប្រព័ន្ធភាពស៊ាំធ្វើការជាមួយវ៉ាក់សាំង។
២. គេងឱ្យបានគ្រប់គ្រាន់
បើយោងសម្ដីតាមវេជ្ជបណ្ឌិត Michael Thorpy សាស្រ្តាចារ្យផ្នែកសរសៃប្រសាទមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅញូយ៉ក បានអះអាងថា ក្រោយទទួលវ៉ាក់សាំង មិនថាដូសទីប៉ុន្មានទេ ត្រូវតែគេងឱ្យបានយ៉ាងហោច ៧ម៉ោង ទៅ ៨ម៉ោង។ ការអត់ងងុយឬខំធ្វើការដល់យប់ជ្រៅ បន្ទាប់ពីចាក់វ៉ាក់សាំងរួច នឹងមិនផ្ដល់ផលល្អដល់ការបណ្ដុះអង់ទីគ័រឡើយ។
៣. ទទួលទានអាហារជីជាតិ
ដើម្បីបង្កើនភាពស៊ាំក្នុងរាងកាយបានរហ័ស ជួយប៉ូវកម្លាំង និងជួយកាត់បន្ថយការឈឺចាប់ព្រមទាំងរលាកក្រោយពេលចាក់វ៉ាក់សាំងដូសទី៣រួច គួរហូបស៊ុបឱ្យបានច្រើន មិនថាជាស៊ុបសាច់មាន់ ត្រី ជ្រូក សាច់គោ ឬស៊ុបន្លែឡើយ សុទ្ធតែផ្ដល់ផលល្អទាំងអស់។ នេះបើតាមដំបូន្មានរបស់ CDC អាមេរិក។ ក្រៅពីនោះ បន្លែបៃតង និងគ្រាប់ធញ្ញជាតិ ក៏សុទ្ធសឹងផ្ដល់ផលវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំផងដែរ។
៤. ធ្វើលំហាត់ប្រាណខ្លះ
ការហាត់ប្រាណតិចតួច ក្រោយពីចាក់វ៉ាក់សាំងដូសទី១ ទី២ ឬទី៣ ពុំមានផលប៉ះពាល់អ្វីនោះទេ ។ ការធ្វើលំហាត់ប្រាណស្រាលៗនាំឱ្យបែកញើស ហុចផលកាន់តែប្រសើរទៅលើប្រសិទ្ធភាពនៃថ្នាំបង្ការ។ នេះបើតាមការអះអាងរបស់លោក David Wyles, MD អ្នកឯកទេសខាងជំងឺឆ្លងនិងជាប្រធាននៅមជ្ឈមណ្ឌល Denver Health សហរដ្ឋអាមេរិក៕
អត្ថបទ៖ សន្យា
ចុចអាន៖ នេះជាមូលហេតុដែល វ៉ាក់សាំងដូសជំរុញ មានសារសំខាន់ បញ្ឈប់ការឆ្លងកូវីដ
ចុចអាន៖ ចាក់វ៉ាក់សាំង Sinovac ដូសជំរុញរួចថ្មីៗ ៤ចំណុចនេះ ត្រូវតែចៀសវាងឱ្យបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


