Connect with us

សុខភាព

វ៉ាក់សាំងកូវីដមួយប្រភេទ បុរសអាយុក្រោម ៣០ឆ្នាំ ចាក់ហើយ​ អាចកើតជំងឺរលាកបេះដូងកម្រ

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា បុរសវ័យក្មេងដែលទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna មានហានិភ័យខ្ពស់ ក្នុងការវិវត្តទៅរកករណីរលាកបេះដូងកម្រ ជាងអ្នកដែលទទួលបានវ៉ាក់សាំង Pfizer-BioNTech។

US Officials Investigating Moderna Vaccine for Myocarditis Link, Newspaper  Says

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញទិន្នន័យនេះ នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការប្រឹក្សារបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) ដើម្បីពិភាក្សាអំពីការអនុម័តដូសជំរុញសម្រាប់វ៉ាក់សាំង Moderna និង Johnson & Johnson។

មន្ត្រី CDC បានបង្ហាញទិន្នន័យថា បុរសវ័យក្មេងអាយុក្រោម ៣០ឆ្នាំដែលទទួលវ៉ាក់សាំង Moderna បានជួបប្រទះនឹងករណីជំងឺរលាកសាច់ដុំបេះដូងនិងរលាកស្រោមបេះដូង។

នេះគឺជាទិន្នន័យដំបូងដែលបង្ហាញពីការកើនឡើងហានិភ័យនៅក្នុងវ៉ាក់សាំងមួយ បើប្រៀបធៀបទៅនឹងវ៉ាក់សាំងផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបានការពារសុវត្ថិភាពនៃវ៉ាក់សាំង ហើយនៅតែណែនាំឲ្យប្រើ ព្រោះអត្ថប្រយោជន៍មានលើសពីហានិភ័យដែលអាចកើតមាន។

CDC រកឃើញថា ៣៦.៨ នាក់ក្នុងចំណោមបុរសមានអាយុពី១៨ដល់២៤ឆ្នាំមួយលាននាក់ ដែល ទទួលវ៉ាក់សាំង Pfizer និង ១០.៨ នាក់ក្នុងចំណោមមួយលាននាក់ដែលមានអាយុពី ២៥ ទៅ ២៩ ឆ្នាំ បានវិវត្តទៅជាជំងឺរលាកសាច់ដុំបេះដូង។

ចំណែកអ្នកទទួលវ៉ាក់សាំង Moderna មានអត្រាកើតជំងឺរលាកសាច់ដុំបេះដូង ខ្ពស់ជាងនេះ ដោយបុរស ៣៨.៥នាក់ក្នុងចំណោមមួយលាននាក់ ដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំ និង ១៧.២នាក់ នៃមួយលាននាក់ដែលមានអាយុពី ២៥ ទៅ ២៩ ឆ្នាំបានវិវត្តន៍ទៅជាជំងឺនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បុគ្គលិកសុខាភិបាលដល់ទៅ ១៨ម៉ឺននាក់ ត្រូវស្លាប់ដោយសារកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ២០ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ៤០ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ១ ម៉ោង មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម