សុខភាព
ថ្នាំព្យាបាលកូវីដ Molnupiravir នឹងមានប្រសិទ្ធភាពខ្ពស់បំផុត បើប្រើតាមរបៀបនេះ
មុននេះបន្តិច ក្រសួងសុខាភិបាលនៃប្រទេស កម្ពុជា បានចេញសេចក្តីប្រកាស អនុញ្ញាតឲ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់។

ថ្នាំរបស់ក្រុមហ៊ុន Merck អាមេរិកមួយនេះ កំពុងបង្កភាពល្បីល្បាញទូទាំងពិភពលោក ចំពោះប្រសិទ្ធភាពរបស់វា ក្នុងការកាត់បន្ថយហានិភ័យនៃការចូលព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់បាន៥០% ចំពោះអ្នកជំងឺកូវីដកម្រិតស្រាលទៅមធ្យម។
ដូចនេះ តើគួរប្រើថ្នាំនេះបែបណា ដើម្បីឲ្យត្រូវតាមណែនាំនិង ឲ្យមានប្រសិទ្ធភាពខ្ពស់?

អ្នកជំនាញថៃ លោក Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគសាស្ត្រ នៅសាកលវិទ្យាល័យជូឡាឡុងកន បានលើកឡើងថា ដើម្បីឲ្យថ្នាំនេះមានប្រសិទ្ធភាពខ្ពស់បំផុត អ្នកជំងឺត្រូវលេប ក្នុងរយៈពេលប្រាំថ្ងៃ បន្ទាប់ពីចេញរោគសញ្ញាដំបូង។
វេជ្ជបណ្ឌិតរូបនេះបានលើកឡើងពីលទ្ធផលនៃការស្រាវជ្រាវ ដែលត្រូវបានបោះពុម្ពផ្សាយតាមរយៈគេហទំព័រ medRxiv ដែលបង្ហាញថា ថ្នាំនេះពិតជាមានប្រសិទ្ធភាពមែន។

ការស្រាវជ្រាវបាននិយាយថា “ថ្នាំ Molnupiravir គឺជាថ្នាំលេបប្រឆាំងវីរុសដំបូងគេ ដែលបង្ហាញថា មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយមេរោគ SARS-CoV-2 និងវីរុស RNA ហើយមានសុវត្ថិភាពនិងភាពធន់ល្អ”។
គួររម្លឹកឡើងវិញថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសទិញថ្នាំនេះពីសហរដ្ឋអាមេរិក សម្រាប់មនុស្ស ៥ម៉ឺននាក់៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ឥទ្ធិពលថ្នាំអាមេរិក ដែលកម្ពុជាប្រកាសទិញ នឹងធ្វើឲ្យកូវីដ ក្លាយជា ជំងឺផ្តាសាយធម្មតា
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


