សុខភាព
អាហារ ៥ មុខ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម បានយ៉ាងល្អប្រសើរ
អាហារ គឺជាកត្តាមួយ ដែលប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម។ ប្រសិនបើយើងមាន ជាតិស្ករក្នុងឈាមខ្ពស់ពេក គ្រូពេទ្យអាចនឹងណែនាំឲ្យកែប្រែ ទម្លាប់នៃការញ៉ាំរបស់ មិនខាន។
អាហារ ៥ មុខនេះ អាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានយ៉ាហងល្អប្រសើរ៖
១ បន្លែ

បន្លែមានកាបូអ៊ីដ្រាតទាប វីតាមីន សារធាតុរ៉ែ និងជាតិសរសៃខ្ពស់ ដែលធ្វើឲ្យឆ្អែតលឿន ហើយជាតិសរសៃក៏កាត់បន្ថយការស្រូបយកជាតិស្ករក្នុងពោះវៀនតូចផងដែរ។ បន្លែក៏កាត់បន្ថយការស្រូបយកទឹកប្រមាត់ឡើងវិញ ដើម្បីជួយគ្រប់គ្រងកូលេស្តេរ៉ុល និងកម្រិតជាតិស្ករក្នុងឈាម អ្នកកើតជំងឺទឹកនោមផ្អែម គួរញ៉ាំបន្លែឲ្យបានច្រើន រាល់ពេលអាហារ មិនថាឆៅ ឬស្ងោរ។
២ ត្រីសាម៉ុង

ត្រីសាម៉ុងមានប្រូតេអ៊ីន។ ពួកវាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ វីតាមីន D និង niacin ជាពិសេសអាស៊ីតខ្លាញ់អូមេហ្គា៣ និងវីតាមីន D អាចជួយបន្ថយជាតិស្ករក្នុងឈាមនិង កាត់បន្ថយការរលាកផងដែរ។
៣ អាល់ម៉ុន

អាល់ម៉ុនមិនត្រឹមតែមានរសជាតិផ្អែម និងឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានប្រូតេអ៊ីន ម៉ាញ៉េស្យូម និងជាតិសរសៃ ដែលជួយបញ្ចុះជាតិស្ករក្នុងឈាមផងដែរ។ អ្នកជំនាញខាងអាហារូបត្ថម្ភបានណែនាំឲ្យញ៉ាំអាល់ម៉ុនមួយក្តាប់តូច។
៤ Oatmeal

Oatmeal មានជាតិសរសៃខ្ពស់ និងជួយរក្សាកម្រិតជាតិស្ករក្នុងឈាម Oats ក៏ត្រូវបានចាត់ថ្នាក់ជាកាបូអ៊ីដ្រាត។
៥ ម្រះ

ថ្វីបើវាល្វីង តែក៏ផ្ទុកទៅដោយមានសារធាតុ Charantin ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ បន្ថែមពីលើការកាត់បន្ថយជាតិស្ករក្នុងឈាម ម្រេះ ក៏ជួយជំរុញការបញ្ចេញអាំងស៊ុយលីន ពីលំពែងឲ្យកើនឡើងផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យាយតា ចំណាយពេលមើលថែចៅៗ ត្បិតហត់ បន្តិច តែល្អចំពោះសុខភាពខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


