សុខភាព
ហេតុផលជាក់ស្តែង ដែលពិភពលោកភ័យខ្លាច Omicron ខ្លាំង
វីរុសបំប្លែងខ្លួន Omicron កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដែលអាចជាសញ្ញានៃមូលហេតុថា មេរោគនេះគួរឲ្យព្រួយបារម្ភសម្រាប់ពិភពលោកទាំងមូល។
តាមរយៈទូរទស្សន៍ CNN, អ្នកជំនាញជុំវិញពិភពលោក បានសម្តែងក្តីព្រួយបារម្ភអំពីរបៀបដែលវីរុសបំប្លែងខ្លួនប្រភេទនេះ រីករាលដាល។

“នៅប្រទេសអាហ្រ្វិកខាងត្បូង ដែលជាកន្លែងវីរុសបំប្លែងខ្លួន Delta មានកម្រិតទាប, Omicron កំពុងរីករាលដាលឆាប់រហ័សជាង Delta ប៉ុន្តែក្នុងប្រទេសដទៃទៀតដែល Delta មានអត្រាឆ្លងខ្ពស់, Omicron ក៏កំពុងឆ្លងខ្លាំងជាង Delta ផងដែរ ដូចជានៅ ចក្រភពអង់គ្លេសជាដើម”។ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងសន្និសីទបច្ចេកទេស។
WHO បានបន្ថែមថា “ដោយសារទិន្នន័យដែលមាននាពេលបច្ចុប្បន្ន វាទំនងជាថា Omicron នឹងវ៉ាដាច់ Delta នៅកន្លែងដែលការឆ្លងក្នុងសហគមន៍កើតឡើង”។

វីរុសដែលរីករាលដាលដ៏លឿននេះមានន័យថា មនុស្សកាន់តែច្រើននឹងឆ្លង ហើយនឹងមានការស្លាប់និងចូលមន្ទីរពេទ្យកាន់តែច្រើនចំពោះអ្នកដែលមិនបានទទួលវ៉ាក់សាំង។
យោងតាម CNN, ថ្វីបើវាបណ្តាលឲ្យមានជំងឺស្រាលក៏ដោយ នៅទីបំផុត មនុស្សជាច្រើននឹងត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយក៏ស្លាប់។

រហូតមកដល់ពេលនេះ មានការចង្អុលបង្ហាញថា Omicron បង្កើតរោគសញ្ញាមិនសូវធ្ងន់ធ្ងរចំពោះអ្នកជំងឺដែលឆ្លងរោគ។ ការសិក្សាធំលើកដំបូងលើវីរុសនេះបានរកឃើញថា Omicron ហាក់ដូចជាបណ្តាលឲ្យមានរោគសញ្ញាកូវីដ មិនសូវធ្ងន់ធ្ងរដូចវីរុសមុនៗទេ ថ្វីបើវាអាចធន់នឹងវ៉ាក់សាំងពីរដូសក៏ដោយ។
យ៉ាងណាក្តី មានអំណះអំណាងមួយទៀតក្នុងចំណោមអ្នកជំនាញថា មេរោគដែលមានចលនាលឿនដូចជា Omicron នេះអាចជាសញ្ញា ជំងឺរាតត្បាតនាពេលអនាគត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Deseret
ចុចអាន៖ ការពារខ្លួន! Omicron ឆ្លងខ្លាំងជាង Delta ដល់ទៅ ៧០ដងឯណោះ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


