សុខភាព
វ៉ាក់សាំងដូសជំរុញ ការពារមិនឲ្យឈឺ អូមីក្រុង ធ្ងន់ ៨៥%
ក្រុមអ្នកស្រាវជ្រាវចក្រភពអង់គ្លេស បានវិភាគលើឥទ្ធិពលដែលវ៉ាក់សាំងដូសជំរុញ មានលើវីរុសបំប្លែងខ្លួន អូមីក្រុង ហើយនិយាយថា វាអាចផ្តល់ការការពារមិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់បាន៨៥%។
ទោះបីជាយ៉ាងណាក៏ដោយ ការការពារនេះគឺតិចជាង បើធៀបទៅនឹងវីរុសបំប្លែងខ្លួនមុនៗ។ប៉ុន្តែវាមានន័យថា ដូសជំរុញ នៅតែទប់ស្កាត់មនុស្សជាច្រើន មិនឲ្យចូលព្យាបាលក្នុងមន្ទីរពេទ្យ។

ការរកឃើញនេះបានកើតឡើង ស្របពេលដែលចក្រភពអង់គ្លេស បានចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាជនក្នុងចំនួនកំណត់ត្រា៨៦១,៣០៦នាក់ កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមអ្នកស្រាវជ្រាវនិយាយថា នៅតែមានភាពមិនប្រាកដប្រជា រហូតដល់មានការប្រមូលព័ត៌មានពិតៗបន្ថែមទៀត អំពីវីរុសបំប្លែងខ្លួនថ្មីនេះ ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស។

វ៉ាក់សាំង ជួយបង្រៀនរាងកាយមនុស្សពីរបៀបប្រយុទ្ធប្រឆាំងនឹងកូវីដ។ ប៉ុន្តែវ៉ាក់សាំងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន មិនត្រូវបានរចនាឡើងដើម្បីទប់ទល់នឹង អូមីក្រុង ដែលមានបម្រែបម្រួលខ្លាំងនោះទេ។ នេះមានន័យថា វាមិនអាចទប់ទល់ដោយល្អឥតខ្ចោះបានឡើយ។
ដើម្បីឈានទៅដល់ចំណុចនោះ ប្រជាជននៅចក្រភពអង់គ្លេស កំពុងត្រូវបានណែនាំឲ្យទៅចាក់ថ្នាំបង្ការដូសជំរុញ ដើម្បីបង្កើតកម្រិតអង់ទីគ័រខ្ពស់ ប្រយុទ្ធប្រឆាំងនឹងវីរុស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិកព្រមានថា រដូវរងានេះ អ្នកមិនចាក់វ៉ាក់សាំង នឹងឈឺធ្ងន់ឬស្លាប់ ខណៈ Omicron វាយលុក
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


