ព័ត៌មានអន្ដរជាតិ
អាមេរិកព្រមានថា រដូវរងានេះ អ្នកមិនចាក់វ៉ាក់សាំង នឹងឈឺធ្ងន់ឬស្លាប់ ខណៈ Omicron វាយលុក
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានព្រមានអំពី “រដូវរងានៃជំងឺធ្ងន់ធ្ងរ និងការស្លាប់” សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណៈក្រុមប្រទេស G7 បានហៅវីរុសបំប្លែងខ្លួន Omicron ថាជាការគំរាមកំហែងធំបំផុត ចំពោះសុខភាពសាធារណៈពិភពលោក។
ការព្រមានខ្លាំងៗនេះ បានកើតឡើងចំពេលដែលចក្រភពអង់គ្លេស រកឃើញការឆ្លងកូវីដជាង ៨៨,០០០ករណី ដែលជាចំនួនកំណត់ត្រា២ថ្ងៃជាប់គ្នា។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រនៅតែមិនប្រាកដប្រជាថាតើ Omicron គ្រោះថ្នាក់ប៉ុនណា ប៉ុន្តែទិន្នន័យដំបូងបង្ហាញថា វាអាចធន់នឹងវ៉ាក់សាំង និងអាចឆ្លងខ្លាំងជាង Delta។
កាលពីដើមសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មេរោគនេះបានរីករាលដាលដល់ប្រទេសចំនួន៧៧ហើយ។
ការព្រមានរបស់លោក Biden អំពីរដូវរងានេះ ក៏បានកើតឡើងផងដែរ ខណៈលោកបានជំរុញឲ្យជនជាតិអាមេរិកដែលបានចាក់វ៉ាក់សាំង២ដូសរួច ត្រូវទៅទទួលដូសជំរុញ។ លោកនិយាយថា “ការការពារពិតប្រាកដតែមួយគត់គឺ ចាក់វ៉ាក់សាំង”។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានលើកឡើងថា “ឧបករណ៍ដែលយើងមាន យើងដឹងថា កំពុងដំណើរការ។ យើងនឹងបន្តជំរុញទៅមុខ ដើម្បីចាក់វ៉ាក់សាំង និងដូសជំរុញជូនប្រជាជនអាមេរិក”។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាប្រទេសរងគ្រោះដោយសារកូវីដខ្លាំងជាងគេលើពិភពលោក បច្ចុប្បន្នមានអ្នកស្លាប់ជាមធ្យម ១,១៥០ នាក់ក្នុងមួយថ្ងៃ។ ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែធ្នូ ករណីឆ្លងប្រចាំថ្ងៃជាមធ្យមនៅអាមេរិក បានកើនឡើង ៣៥ ភាគរយ។ នេះបើយោងតាមតួលេខពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ កូវីដផ្តាច់ជីវិតជនជាតិអាមេរិក លើស៨០ម៉ឺននាក់ ជាចំនួនខ្ពស់បំផុតលើលោក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


