សុខភាព
អ្នកវិទ្យាសាស្រ្តព្រមាន វីរុសបំប្លែងខ្លួនថ្មីៗ នឹងធ្ងន់ធ្ងរជាង អូមីក្រុង
វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មីៗ អាចធ្ងន់ធ្ងរជាង អូមីក្រុង ហើយរដូវរងានាពេលអនាគត នឹងពិបាក។ នេះបើតាមការព្រមានពីទីប្រឹក្សាវេជ្ជសាស្ត្រកំពូលរបស់រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃចន្ទទី២១ខែកុម្ភៈ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន Downing Street, ប្រធានផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសអង់គ្លេស លោកសាស្ត្រាចារ្យ Sir Chris Whitty បានសង្កត់ធ្ងន់ថា វីរុសកូវីដបំប្លែងខ្លួនថ្មី អាចបណ្តាលឲ្យមានបញ្ហាសំខាន់ៗ រួមទាំងហានិភ័យចូលព្យាបាលក្នុងមន្ទីរពេទ្យខ្ពស់ជាង អូមីក្រុង ផងដែរ។
ទន្ទឹមនឹងនេះ លោក Sir Patrick Vallance ប្រធានទីប្រឹក្សាវិទ្យាសាស្ត្ររបស់ប្រទេសអង់គ្លេស បានបន្ថែមថា “មេរោគនឹងបន្តវិវត្ត ហើយវាអាចនឹងប្រែប្រួលក្នុងល្បឿនលឿនបំផុត សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។ រឿងមួយដែលមេរោគបានបង្រៀនយើង គឺកុំព្រហើន”។

ការអត្ថាធិប្បាយនេះបានធ្វើឡើង ប៉ុន្មានម៉ោងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Boris Johnson បានបង្ហាញផែនការ រស់នៅជាមួយកូវីដ ដោយប្រកាសថា តម្រូវការផ្លូវច្បាប់សម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមានកូវីដ ហើយធ្វើចត្តាឡីស័ក នឹងត្រូវដកចេញនៅថ្ងៃព្រហស្បតិ៍នេះ។
ផែនការរបស់លោកនាយករដ្ឋមន្ត្រី ក៏នឹងបញ្ចប់ការធ្វើតេស្តលើអ្នកចេញរោគសញ្ញា និងមិនចេញរោគសញ្ញាដោយឥតគិតថ្លៃនៅក្នុងប្រទេសអង់គ្លេសចាប់ពីថ្ងៃទី ១ខែមេសាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ កុំមើលស្រាល! អូមីក្រុង វាយលុកខ្លាំងឡើងៗ ថៃប្រកាសអាសន្នហើយ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


