សុខភាព
សូមស្វែងយល់ពីរោគសញ្ញា នៃជំងឺប្រព័ន្ធប្រសាទក្រៅ!
ជំងឺប្រព័ន្ធប្រសាទក្រៅ ស្ដែងឡើងក្នុងរូបភាពច្រើនបែប ដែលអ្នកជំងឺ និងគ្រូពេទ្យក្រៅពីជំនាញខាងប្រព័ន្ធប្រសាទ អាចមិនបានគិតដល់ និងងាយមើលរំលង។ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗដទៃទៀត ដែលនាំអ្នកជំងឺជាច្រើនអាចត្រូវចំណាយថវិកា និងពេលវេលាច្រើន ដើម្បីរកមូលហេតុ និងវិធីសាស្ត្រព្យាបាល តែមិនទទួលបានលទ្ធផលគាប់ប្រសើរ។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ មានអ្នកជំងឺជាច្រើនបានមកទទួលការពិនិត្យអេឡិចត្រូណឺរូមីញ៉ូក្រាម (ENMG) ដែលក្រុមការងារជំនាញរកឃើញថា មានប៉ះពាល់ទៅនិងជំងឺប្រព័ន្ធប្រសាទក្រៅ។
រោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទក្រៅមានដូចជា៖
– ចុះខ្សោយកម្លាំងសាច់ដុំ ឬស្វិតសាច់ដុំ
– ឈឺ ចុករោយ តាមសាច់ដុំ
– ស្ពឹក ស្រពន់
– ទទួលអារម្មណ៍ថាក្ដៅ ឬក្រហាយ
– មានអារម្មណ៍ថា ដូចជាមានស្រមោចវារ ឬម្ជុលចាក់
រោគសញ្ញាទាំងនេះអាចកើតមាននៅលើដៃ ឬជើង ឬពេញទាំងដងខ្លួន


«ប្រសិនបើលោក លោកស្រីមានអាការៈដូចជម្រាបខាងលើ លោក លោកស្រីអាចមកទទួល សេវាពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញជំងឺប្រព័ន្ធប្រសាទ ដែលមានបទពិសោធន៍ខ្ពស់ច្រើនឆ្នាំក្នុងការងារ និងដោយមានជំនួយការពិនិត្យពិគ្រោះតាមរយៈម៉ាស៊ីនអេឡិចត្រូណឺរូមីញ៉ូក្រាម ដែលជាឧបករណ៍ វេជ្ជសាស្ត្រស្វែងរកជំងឺប្រព័ន្ធប្រសាទ និងវិបត្តិសាច់ដុំបានឆាប់រហ័ស ច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅមន្ទីរពេទ្យកាល់ម៉ែត»៕

អត្ថបទ៖ រស្មី
សូមចុចអាន៖ ការគេងស្រមុក អាចបណ្តាលមកពីការដុះសាច់បំពង់ក!
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


