សុខភាព
កូវីដថយ តែអ្នកស្លាប់ឡើងដល់ប៉ុន្មានហើយ? ម៉េចបាន WHO នៅតែបារម្ភ?
ជាង ៤ខែចុងក្រោយនេះ តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនក្បែរ ១លាននាក់ហើយ ធ្វើឲ្យតួលេខអ្នកស្លាប់សរុបទូទាំងពិភពលោករំកិលឡើងលើស ៦លាននាក់គិតត្រឹមសប្ដាហ៍នេះ។ ទិន្នន័យអ្នកស្លាប់រាល់ថ្ងៃរបស់កូវីដថមថយច្រើនហើយ ចុះហេតុអ្វីបានជា WHO នៅតែបារម្ភ?

គិតទៅស្លាប់រាល់ថ្ងៃអត់ក្រោម ១១ម៉ឺននាក់ទេ តែឥឡូវធ្លាក់មកត្រឹមល្បាក់ ៧ពាន់នាក់ តាំងពីពាក់កណ្ដាលខែកុម្ភៈមក។ នេះជាតួលេខទាបបំផុតមិនធ្លាប់មាន តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក។
ប្រធានអង្គការ WHO លោក Tedros Adhanom Ghebeyesus បានបង្ហាញសាររំលេចក្ដីបារម្ភជុំវិញវិបត្តិជំងឺរាតត្បាតកូវីដសាកលថា ” ទោះជាស្ថានភាពកូវីដហាក់ធូរស្បើយ អ្នកឆ្លងអ្នកស្លាប់ថយចុះក្នុងកម្រិតល្អច្រើន តែមានប្រទេសច្រើនណាស់ កំពុងប្រឈមកម្រិតខ្ពស់ក្នុងការឈឺសម្រាកព្យាបាលនៅពេទ្យ ឬស្លាប់បាត់បង់ជីវិតអ្នកជំងឺកូវីដ១៩ នៅឡើយ “។

សហរដ្ឋអាមេរិក ជាប្រទេសដែលមានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនបំផុតក្នុងចំណោមតួលេខអ្នកស្លាប់សរុបជាង ៦លាននាក់ នៅអាមេរិកតែឯងបាត់បង់ពលរដ្ឋខ្លួនដោយសារកូវីដ១៩ ប្រមាណ ៩៦ម៉ឺននាក់ហើយ។ ឯ ៣ ប្រទេសនៅកំពូលតារាងផ្សេងទៀត បន្ទាប់ពីអាមេរិកមាន ប្រេស៊ីល រុស្ស៊ី និងម៉ិកស៊ិក៕
ចុចអាន៖WHO ព្រមានខ្លាំងៗថា វីរុសកូនកាត់ “ដែលតាក្រុង” ចាប់ផ្តើមរីករាលដាលហើយ
ចុចអាន៖សូមបន្តប្រយ័ត្ន អ្នកឆ្លងកូវីដមានបញ្ហាមួយនេះច្រើនជាងមនុស្សធម្មតា ដល់ទៅ ៣ ដង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


