សុខភាព
ភាពចាំបាច់នៃការពិនិត្យស្វែងរក ដើម្បីបង្ការជំងឺមហារីកពោះវៀនធំ !
ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលកាចសាហាវ និងជួបជាញឹកញាប់។ យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក(WHO) ជំងឺមហារីកពោះវៀនធំនេះឈរនៅលេខរៀងទី២ ចំពោះស្ត្រី និងលេខរៀងទី៣ ចំពោះបុរសនៃចំនួនជំងឺមហារីកទាំងអស់ ហើយវាបានឆក់យកជីវិតមនុស្សចំនួនជិត ៧សែននាក់នាឆ្នាំ២០១២។

តាមការសិក្សានិងស្រាវជ្រាវផ្សេងៗ គេសង្កេតឃើញថា កត្តាអាយុ និងកត្តា ហ្សែន(Genetic) គឺជាហានិភ័យចម្បងរបស់ជំងឺមហារីកនេះ។ មធ្យោបាយនៃការពិនិត្យស្វែងរកដើម្បីបង្ការជំងឺមហារីកពោះវៀនធំដែលល្អបំផុត គឺការពិនិត្យឆ្លុះក្នុងពោះវៀនធំដោយឧបករណ៍អង់ដូស្កូពីទំនើប ដើម្បីស្វែងរក និងកាត់ចេញដុំសាច់ Polyp មុននឹងវាអាចវិវត្តទៅជា ដុំសាច់មហារីក។ គេធ្វើជាពិសេសចំពោះមនុស្សដែលមានអាយុលើសពី៤៥ទៅ៥០ឆ្នាំ ដែលគ្មានរោគសញ្ញា ឬគ្មានហេតុផលណាដែលគាត់គិតថាមាន ជំងឺមហារីកនោះទេ។ ចំពោះបុគ្គលដែលមានហានិភ័យខ្ពស់៖


– មានឪពុកមា្តយកើតជំងឺមហារីកពោះវៀនធំ
– មានប្រវត្តិមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃ៖ Crohn’s disease, Ulcerative colitis
តម្រូវឲ្យធ្វើការពិនិត្យនៅក្នុងអាយុក្មេងជាងនេះ។

ក្នុងនាមជាវេជ្ជបណ្ឌិតផ្នែកថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានអាយុលើសពី៤៥ទៅ៥០ឆ្នាំ អញ្ជើញមកធ្វើការពិនិត្យ ស្វែងរកដើម្បីបង្ការ ជំងឺមហារីក ពោះវៀនធំ ក៏ដូចជាកាត់បន្ថយអត្រាស្លាប់នៃជំងឺមហារីកនេះផងដែរ។

“យើងអាចការពារជំងឺមហារីកពោះវៀនបាន សូមចាប់ផ្តើមពីឥឡូវនេះ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មកដឹងពីរោគសញ្ញា និងមូលហេតុ ដែលស្ដ្រីកើតដុំគីសនៅដៃស្បូន!
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



