សុខភាព
មិនដល់ម្នាក់ទេក្នុងចំណោមអ្នកឆ្លងកូវីដ ៥ នាក់នៅ អាមេរិក មានរោគសញ្ញាយូរ
យោងតាមទិន្នន័យសិក្សាស្រាវជ្រាវនៅក្នុងពីរសប្តាហ៍ដំបូងក្នុងខែមិថុនា មន្ត្រីសុខាភិបាលអាមេរិកបាននិយាយនៅថ្ងៃពុធថា ជិត១នាក់ក្នុងចំណោមជនជាតិអាមេរិកពេញវ័យ៥នាក់ដែលបានឆ្លងកូវីដកើតមានអាការរោគសញ្ញាជំងឺកូវីដយូរ។
ទិន្នន័យបង្ហាញថា ជាទូទៅ ម្នាក់ក្នុងចំណោមមនុស្សពេញវ័យ១៣នាក់ដែលបានឆ្លងកូវីដនៅសហរដ្ឋអាមេរិកមានរោគសញ្ញាកូវីដ-១៩យូរហោចណាស់៣ខែ ឬច្រើនជាង បន្ទាប់ពីពួកគាត់បានឆ្លង ហើយពួកគេមិនធ្លាប់មានអាការទាំងនោះមុនពេលឆ្លងកូវីដឡើយ។

ទិន្នន័យស្រាវជ្រាវដែលត្រូវបានប្រមូលពីថ្ងៃទី១ដល់ទី១៣ ខែមិថុនា ដោយការិយាល័យជំរឿនអាមេរិក និងវិភាគដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក។
រោគសញ្ញាជំងឺកូវីដយូរមានដូចជា អស់កម្លាំង ចង្វាក់បេះដូងលោតញាប់ ដកដង្ហើមខ្លី ពិបាកយល់ដឹង ឈឺចាប់រាំរ៉ៃ ស្មារតីខុសប្លែកពីធម្មតា និងសាច់ដុំចុះខ្សោយ។ ពួកគេអាចមានសភាពទន់ខ្សោយរយៈពេលច្រើនសប្តាហ៍ ឬច្រើនខែ បន្ទាប់ពីជាសះស្បើយពីការឆ្លងពីដំបូង។
ការវិភាគរបស់ CDC ក៏បានរកឃើញថា មនុស្សពេញវ័យអាយុតិចទំនងជាមានរោគសញ្ញាជាប់លាប់ជាងមនុស្សពេញវ័យដែលមានអាយុច្រើនជាង។
យោងតាមការសិក្សាបង្ហាញថា ស្ត្រីភេទក៏ទំនងជាមានអាការរោគសញ្ញាកូវីដយូរច្រើនជាងបុរស ពោលគឺមាន ៩.៤%នៃស្ត្រីអាមេរិកពេញវ័យមានរោគសញ្ញាកូវីដយូរ ប្រៀបធៀបនឹងបុរសមានត្រឹមតែ៥.៥%ប៉ុណ្ណោះ។
ការសិក្សារកឃើញថា ជិត៩%នៃមនុស្សពេញវ័យមានសាច់ឈាមអេស្ប៉ាញមានកូវីដ-១៩យូរជាងជនជាតិស្បែកស និងខ្មៅដែលមិនមានសាច់ឈាមអេស្ប៉ាញ ហើយមានជាង២%នៃមនុស្សធំពេញវ័យដែលមានសាច់ឈាមអាស៊ី។
យោងតាមការសិក្សាបង្ហាញថា ក៏មានភាពខុសគ្នាដែរតាមរដ្ឋនីមួយៗរបស់អាមេរិក។ រដ្ឋ Kentucky និង Alabama បានរាយការណ៍ថា មានភាគរយខ្ពស់បំផុតនៃមនុស្សពេញវ័យដែលមានរោគសញ្ញាកូវីដយូរ។ ផ្ទុយទៅវិញ រដ្ឋ Hawaii, Maryland និង Virginia មានកម្រិតទាបបំផុត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


