សុខភាព
រលកកូវីដថ្មី កំពុងវាយប្រហារ ទូទាំងទ្វីប អាស៊ី
រលកថ្មីនៃការឆ្លងជំងឺកូវីដ១៩ កំពុងរីករាលដាលយ៉ាងឆាប់រហ័សពាសពេញទ្វីបអាស៊ី ដែលជំរុញឲ្យមានការព្រមាន ឲ្យចាត់វិធានការប្រុងប្រយ័ត្នជាមុន ដើម្បីពន្យឺតការរីករាលដាល និងជួយការពារប្រព័ន្ធថែទាំសុខភាពកុំឲ្យដួលរលំ។

ការកើនឡើងជាថ្មី ភាគច្រើនជាវីរុសអូមីក្រុងបំប្លែងខ្លួនប្រភេទ BA.4 និង BA.5 បានចោទជាបញ្ហាប្រឈមបន្ថែមទៀតសម្រាប់អាជ្ញាធរប្រទេសនានា ដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតរលកមុនៗ។
នៅជប៉ុន ករណីកូវីដថ្មី បានកើនឡើងដល់កម្រិតមួយដែលមិនធ្លាប់ឃើញសោះចាប់តាំងពីដើមឆ្នាំនេះ។ រដ្ឋាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ជាពិសេសមុនថ្ងៃចុងសប្តាហ៍ និងវិស្សមកាលរដូវក្តៅដែលជិតមកដល់។
ជប៉ុន បានរាយការណ៍ ករណីឆ្លងជិត ៩៦ ០០០ករណីកាលពីថ្ងៃពុធ ហើយអ្នកជំងឺដែលឆ្លងថ្មីបានកើនឡើង ២.១៤ដង បើធៀបនឹងសប្តាហ៍មុន។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Shigeyuki Goto បាននិយាយនៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈកម្មាធិការស្តីពីការដោះស្រាយជំងឺកូវីដ១៩ថា “ចំនួនករណីថ្មី កំពុងកើនឡើងនៅគ្រប់ខេត្តក្នុងប្រទេសជប៉ុន ហើយវាហាក់ដូចជារីករាលដាលយ៉ាងឆាប់រហ័ស”។
ទីក្រុងតូក្យូ ក៏បានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួន ដល់កម្រិតខ្ពស់បំផុតផងដែរ។
កូរ៉េខាងត្បូងត្រូវបានគេសរសើរចំពោះការឆ្លើយតបរបស់ខ្លួននៅដើមដំបូងនៃជំងឺរាតត្បាត ប៉ុន្តែគិតត្រឹមថ្ងៃពុធ ករណីប្រចាំថ្ងៃបានកើនឡើងបីដង ក្នុងមួយសប្តាហ៍ ពោលគឺដល់ជាង ៣៩ ០០០ករណី។

មន្ត្រី និងអ្នកជំនាញរំពឹងថា ករណីប្រចាំថ្ងៃថ្មីរបស់កូរ៉េខាងត្បូង នឹងកើនឡើងដល់ ២០០ ០០០ ករណី នៅប្រហែលពាក់កណ្តាលខែសីហាដល់ចុងខែកញ្ញា។
ស្របពេលជាមួយគ្នានោះ អូស្ត្រាលីបានព្រមានថា ខ្លួនអាចនឹងរងគ្រោះដោយការផ្ទុះឡើងអាក្រក់បំផុតនៃជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយសារតែអូមីក្រុង BA.4 និង BA.5។
ថ្វីបើករណីនៅក្នុងប្រទេសថៃមាននិន្នាការធ្លាក់ចុះក៏ដោយ ប៉ុន្តែការឆ្លងនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើង ដោយឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមីនាមក។

ទោះបីជាយ៉ាងណាក៏ដោយ ការឆ្លងថ្មី និងការចូលព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសហ្វីលីពីន នៅតែមានកម្រិតទាប ប៉ុន្តែរដ្ឋាភិបាលបានព្រមានថា ករណីឆ្លងអាចកើនឡើងយ៉ាងហោចណាស់២០ដងនៅចុងខែនេះ។
ដោយឡែក ចិនដីគោកបានរាយការណ៍ថា មានការឆ្លងកូវីដក្នុងសហគមន៍ ជាមធ្យមជាង ៣០០ ករណីឆ្លងជារៀងរាល់ថ្ងៃនៅក្នុងខែកក្កដា ពោលគឺខ្ពស់ជាងប្រហែល ៧០ករណី ក្នុងខែមិថុនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ “BA.5” វីរុសបំប្លែងខ្លួនឆ្លងខ្លាំងជាងគេបំផុត បានមកដល់ហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


