សុខភាព
ហ្គាណា បញ្ជាក់ពីករណីមេរោគ Marburg ដ៏សាហាវ ជាលើកដំបូង (មានវីដេអូ)
ប្រទេសហ្គាណា បានបញ្ជាក់ពីករណីចំនួន ២ដំបូងនៃមេរោគ Marburg ដ៏សាហាវ ដែលជាវីរុសឆ្លងខ្លាំងនៅក្នុងពូជជាមួយវីរុស ដែលបង្កឲ្យកើតជំងឺអេបូឡា។

អ្នកជំងឺទាំងពីរ បានស្លាប់នាពេលថ្មីៗនេះ នៅក្នុងមន្ទីរពេទ្យនៃតំបន់ Ashanti ភាគខាងត្បូង។
សំណាករបស់ពួកគេ បានបង្ហាញលទ្ធផលវិជ្ជមានកាលពីដើមខែនេះ ហើយបច្ចុប្បន្ន កំពុងត្រូវបានផ្ទៀងផ្ទាត់ដោយមន្ទីរពិសោធន៍ក្នុងប្រទេស សេណេហ្គាល់។

មន្ត្រីសុខាភិបាលក្នុងប្រទេសហ្គាណា បាននិយាយថា មនុស្សចំនួន៩៨នាក់ ឥឡូវកំពុងស្ថិតក្រោមការធ្វើចត្តាឡីស័ក ក្នុងនាមជាករណីទាក់ទងដែលគេសង្ស័យ។
មិនទាន់មានការព្យាបាលសម្រាប់មេរោគ Marburg នៅឡើយទេ ប៉ុន្តែវេជ្ជបណ្ឌិតនិយាយថា ការផឹកទឹកច្រើន និងការព្យាបាលរោគសញ្ញាជាក់លាក់ អាចជួយបង្កើនឱកាសរស់រានមានជីវិតរបស់អ្នកជំងឺ។
មេរោគនេះ ឆ្លងទៅមនុស្សពីសត្វប្រចៀវ ហើយឆ្លងរវាងមនុស្សនិងមនុស្ស តាមរយៈសារធាតុរាវក្នុងខ្លួន។

វាជាជំងឺធ្ងន់ធ្ងរ ដែលចេញរោគសញ្ញារួមមាន ឈឺក្បាល ក្តៅខ្លួន ឈឺសាច់ដុំ ក្អួតឈាម និងហូរឈាម។
WHO និយាយថា នៅទ្វីបអាហ្រ្វិក ការផ្ទុះឡើងមុនៗ និងករណីជាបណ្តើរៗ ត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសអង់ហ្គោឡា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កេនយ៉ា អាហ្វ្រិកខាងត្បូង និងអ៊ូហ្គង់ដា។

ការផ្ទុះមេរោគ Marburg ដំបូងបង្អស់គឺនៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ១៩៦៧ ដោយមានមនុស្សចំនួន ៧នាក់បានស្លាប់។
មេរោគនេះបានសម្លាប់មនុស្សជាង ២០០ នាក់នៅប្រទេសអង់ហ្គោឡាក្នុងឆ្នាំ ២០០៥ ដែលនោះជាការផ្ទុះឡើងដ៏សាហាវបំផុតក្នុងកំណត់ត្រា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រលកកូវីដថ្មី កំពុងវាយប្រហារ ទូទាំងទ្វីប អាស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


