Connect with us

សុខភាព

ចង់ឲ្យស្បែក​ភ្លឺ​ថ្លា​​​​ អនុវត្ត​​ទម្លាប់​ថែ​បំប៉ន​ស្បែក​ទាំង​៩​នេះ

បានផុស

នៅ

ជាទូទៅ​​ ស្រីៗ​យើង​តែងតែ​ប្រាថ្នា​ចង់​បាន​​ផ្ទៃ​មុខ​ភ្លឺ​ថ្លា​ និង​ទន់​ម៉ត់​រលោង​គួរ​​ឲ្យ​ចង់​គយគន់​។​​ ប៉ុន្តែ​ ភាព​ស្រស់​ស្អាត​​ទាំង​នេះ​ ​មិន​មែន​បាន​មក​ដោយ​ងាយ​នោះ​ទេ​ វា​ទាមទារ​ឲ្យ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្បែក​មុខ​​​របស់​យើង​ឲ្យ​កាន់​តែ​​ច្រើន​ជាង​មុន​។​​ ពិត​ណាស់​ ការ​ជ្រើសរើស​ផលិត​ផល​ដែល​​ស័ក្ដិសម​ចំពោះ​ស្បែក​មុខ​ គឺ​មាន​សារសំខាន់​ណាស់។​ នៅ​ពេល​ដែល​យើង​បាន​ស្វែងយល់​ច្បាស់​អំពី​ប្រភេទ​ផលិត​ផល​ដែល​ត្រូវ​នឹង​ស្បែក​របស់​យើង​ហើយ​​​ ការ​អនុវត្ត​​ទម្លាប់​ថែទាំ​ស្បែក​មុខ​ប្រចាំ​ថ្ងៃ​នឹង​កាន់​តែ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​មួយ​កម្រិត​ទៀត​។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​​ស្រីៗ​យើង​ចង់​បាន​ស្បែក​មុខ​ភ្លឺ​ថ្លា​ដូច​កញ្ចក់​ វិធីសាស្ត្រ​ទាំង​៩​នេះ​អាច​ជួយ​យើង​​​បាន​។

ប្រេង​លាង​មុខ

ចាប់ផ្ដើម​ជាមួយ​នឹង​ប្រេង​លាង​មុខ​ ដែល​អាច​ជួយ​កម្ចាត់​គ្រឿង​សម្អាត​​ ផលិតផលការពារស្បែកពីកម្ដៅថ្ងៃ ជាតិ​ខ្លាញ់​ដែល​លើស​ ជាតិពុល​​ដែល​មាន​នៅ​លើ​ស្បែក​របស់​យើង​បាន​យ៉ាង​​ល្អឥតខ្ចោះ​។​ លើស​ពី​នេះ​ វា​ក៏​​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ជាតិ​ទឹក​ និង​មិន​បង្ក​ឲ្យ​មាន​​ការ​រលាក​ស្បែក​ថែម​ទៀត​ផង​។

ហ្វូម​លាង​​មុខ​​​មាន​ជាតិ​ទឹក​

ដើម្បី​សម្អាត​ស្បែក​ឲ្យ​កាន់​តែ​ស្អាត​ទ្វេ​ដង​ យើង​ចាំបាច់​ត្រូវ​ប្រើ​ហ្វូម​លាង​មុខ​បន្ថែម​​ទៀត​ ដើម្បី​​កម្ចាត់​គ្រឿង​សម្អាត​ដែល​នៅ​សេសសល់​​លើ​ស្បែក​មុខ​ ក៏​ដូចជា​ធូលី​ដី​ ឬ​ញើស​ឲ្យ​បាន​ជ្រះ​ល្អ​។​

ទឹក​ជូត​មុខ

បន្ទាប់​ពី​​លាង​សម្អាត​​រួច​ យើង​ចាំបាច់​ត្រូវ​ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​។​ ​​​ទឹក​ជូត​មុខ​ មិន​ត្រឹម​តែ​ផ្ដល់​ជាតិ​ទឹក​ប៉ុណ្ណោះ​ទេ​ វា​ក៏​នាំ​យក ​pH ​នៃ​ស្បែក​របស់​យើង​ឲ្យ​ត្រលប់​មក​រក​សភាព​ដើម​វិញ​ផង​ដែរ​​។​ ចូរ​​ចាក់​ទឹក​ជូត​មុខ​​នៅ​លើ​សំឡី​ បន្ទាប់​មក​ ជូត​វា​ឲ្យ​សព្វ​ពេញ​ផ្ទៃ​មុខ​ និង​ថ្នមៗ​ រួច​តប់​ថ្នម​ៗ​​​ឲ្យ​ចូល​ទៅ​ក្នុង​ស្បែក​របស់​យើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

.សេរ៉ូម​លាប​មុខ

សេរ៉ូម​មាន​គុណ​ប្រយោជន៍​ជាច្រើន​ដល់​ស្បែក​ ដូចជា​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ​ ​មុន​ និង​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ សេរ៉ូម​ គឺ​ជា​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​មិន​អាច​ខ្វះ​បាន​។​ ដូច្នេះ​ហើយ​ ចូរ​ជ្រើសរើស​ប្រភេទ​សេរ៉ូម​ដែល​ស័ក្ដិសម​​សម្រាប់​ស្បែក​របស់​យើង​។

ម៉ាស​បិទ​មុខ​

​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាស​បិទ​មុខ​ ជួយ​​ផ្ដល់​ជាតិ​​​​ទឹកចូល​​យ៉ាង​​ជ្រៅ​ដល់​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ​ក៏​ដូចជា​​សំណើម​ពី​ទឹក​វីតាមីន​ ដែល​​នៅ​ជាប់​នឹង​សន្លឹក​ម៉ាស​បាន​យ៉ាង​​​ប្រសើរ​។​ ​​យើង​អាច​ប្រើ​ម៉ាស​ ម្ដង​​ទៅ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ ឬ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​ស្បែក​ចាប់ផ្ដើម​ស្ងួត​។​ ចូរ​បិទ​ម៉ាស​ដោយ​ទុក​ចោល​រយៈ​ពេល​ពី​​១០​ ទៅ​១៥នាទី រួច​បក​ចេញ។​ បន្ទាប់​មក​ ចូរ​តប់​ទឹក​វីតាមីន​ថ្នម​ៗ​បញ្ចូល​ទៅ​ក្នុង​ស្បែក​។

ក្រែម​ការពារ​ក្រោម​ភ្នែក​​​​​​​​​​

យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ស្បែក​ដែល​នៅ​ក្រោម​ភ្នែក​មាន​សភាព​ស្ដើង​ខ្លាំង​ ​និង​ចាប់ផ្ដើម​​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​​​​លឿន​ជាង​គេ​បំផុត​។​ ដូចនេះ​ ​វា​មាន​សារសំខាន់​ណាស់​​ក្នុង​ការ​ថែទាំ​ស្បែក​ក្រោម​ភ្នែក​ឲ្យ​បាន​ដិតដល់​​ ដើម្បី​ចៀសវាង​ស្នាម​ដក់​ក្រោម​ភ្នែក​​ និង​រង្វង់​ភ្នែក​ខ្មៅ​​​ ក៏​ដូចជា​ស្នាម​ជ្រីវជ្រួញ​​​​ដែលស្រីៗ​យើង​មិន​ចង់​ឃើញ​​។

៩​ក្រែម​ផ្ដល់​សំណើម​​

ក្រែម​ផ្ដល់​សំណើម​ ​​មាន​គុណ​ប្រយោជន៍​ក្នុង​ការ​ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​​ និង​ជួយ​​ថែ​បំប៉ន​ស្បែក​ឲ្យ​ភ្លឺ​ស្រស់​ថ្លា​ ក៏​ដូចជា​ទន់​ម៉ត់​រលោង​ដូច​កញ្ចក់​​ថែម​ទៀត​ផង​។ ​​ចូរ​ជ្រើសរើស​ក្រែម​ផ្ដល់​សំណើម​ដែល​ស័ក្ដិសម​​នឹង​ស្បែក​របស់​យើង​​​​ ព្រម​ទាំង​លាប​វា​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​ជាប់​ចិត្ត​​។

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ រាល់ព្រឹកព្រលឹមជួយ​ខ្លួនឯងជាមួយ​ការគិតរបៀបនេះ នឹងរស់បានយូរ

សូមចុចអាន៖ រឿង ៤ យ៉ាង​ដែល​ត្រូវ​ដឹង​ពី​តែ​គុជ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម