សុខភាព
ឥណ្ឌូណេស៊ី ហាមឃាត់ថ្នាំទឹកស៊ីរ៉ូក្អកគ្រប់ប្រភេទ បន្ទាប់ពីកុមារជិត ១០០នាក់ ស្លាប់ (មានវីដេអូ)
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសហាមប្រាមលើថ្នាំទឹកស៊ីរ៉ូ និងការលក់ដោយគ្មានវេជ្ជបញ្ជាទាំងអស់ បន្ទាប់ពីកុមារជិត ១០០ នាក់បានស្លាប់ដោយសាររបួសតម្រងនោមស្រួចស្រាវក្នុងឆ្នាំនេះ។

ការហាមប្រាមនេះកើតឡើង នៅពេលដែលអាជ្ញាធរសុខាភិបាលរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានបើកការស៊ើបអង្កេត ចំពោះការកើនឡើងដែលមិនអាចពន្យល់បាននូវការស្លាប់ដ៏គួរឲ្យសង្ស័យចំពោះកុមារជាច្រើន ដោយសារតែរបួសតម្រងនោមស្រួចស្រាវចាប់តាំងពីខែមករាមក។
រឿងនេះក៏កើតឡើងផងដែរ បន្ទាប់ពីកុមារជិត៧០នាក់ បានស្លាប់នៅក្នុងប្រទេសហ្គាំប៊ី កាលពីដើមឆ្នាំនេះដោយសាររបួសដូចគ្នានេះ ទាក់ទងទៅនឹងស៊ីរ៉ូក្អកផលិតនៅឥណ្ឌាចំនួន ៤ប្រភេទ។

ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារចំណីអាហារ និងឱសថឥណ្ឌូណេស៊ី បាននិយាយថា ស៊ីរ៉ូដែលនាំចូលប្រទេសហ្គាំប៊ី គឺមិនមាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទេ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Syahril Mansyur បានប្រាប់សន្និសីទសារព័ត៌មានថា “រហូតមកដល់ថ្ងៃនេះ យើងបានទទួលករណីរាយការណ៍ចំនួន ២០៦ ពីខេត្តចំនួន ២០ ដែលមានកុមារស្លាប់ចំនួន ៩៩ នាក់”។

លោកបន្ថែមថា “ជាការប្រុងប្រយ័ត្ន ក្រសួងបានស្នើដល់បុគ្គលិកសុខាភិបាលទាំងអស់នៅក្នុងមណ្ឌលសុខភាព កុំចេញវេជ្ជបញ្ជាថ្នាំទឹកស៊ីរ៉ូជាបណ្តោះអាសន្នសិន។ យើងក៏បានស្នើឲ្យ ឱសថស្ថាន បញ្ឈប់ជាបណ្តោះអាសន្ននូវថ្នាំទឹក ឬស៊ីរ៉ូដែលមិនមានវេជ្ជបញ្ជា រហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់”។
ក្រសួងសុខាភិបាលនិយាយថា ភាគច្រើននៃករណីដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌូណេស៊ី គឺពាក់ព័ន្ធនឹងកុមារដែលមានអាយុក្រោម៥ឆ្នាំ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Telegraph
ចុចអាន៖ ថៃ កំពុងប្រយ័ត្ន ថ្នាំទឹកសេរ៉ូ ដែលសម្លាប់កុមារជាង ១០០នាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


