សុខភាព
អាហារ ៥ ប្រភេទ ជាខ្លាញ់ល្អ ជួយកាត់បន្ថយកូលេស្តេរ៉ុលនៃជំងឺធ្ងន់ធ្ងរ
ខ្លាញ់ល្អរារាំងខ្លាញ់អាក្រក់ពីការប្រមូលផ្តុំនៅក្នុងសរសៃឈាម ដែលបណ្តាលឲ្យស្ទះសរសៃឈាម និងកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង។
ទោះយ៉ាងណា ខ្លាញ់មិនតែងតែគួរឲ្យខ្លាច ឬអាក្រក់សម្រាប់រាងកាយនោះទេ។ ដោយសារតែរាងកាយត្រូវការខ្លាញ់ល្អ ដែលត្រូវបានគេស្គាល់ថាជា កូលេស្តេរ៉ុលល្អ ឬខ្លាញ់ HDL ក្នុងការដឹកជញ្ជូនអាស៊ីដខ្លាញ់ និងកូលេស្តេរ៉ុលទៅកាន់ថ្លើម ដើម្បីបំផ្លាញ និងបញ្ចេញតាមទឹកប្រមាត់។

អាហារដែលសម្បូរខ្លាញ់ល្អអាចរួមមាន៖
១ ប្រេងអូលីវអាចជួយបង្កើនកម្រិតនៃជាតិខ្លាញ់ល្អ និងកាត់បន្ថយការរលាកក្នុងរាងកាយដែលបណ្ដាលមកពីខ្លាញ់អាក្រក់
ដោយសារតែប្រេងអូលីវមានផ្ទុកសារធាតុ polyphenols (ប៉ូលីហ្វេណុល) ដែលអាចបង្កើនខ្លាញ់ល្អដល់រាងកាយ។ ការសិក្សាមួយបានពិនិត្យមើលឥទ្ធិពលនៃសារធាតុ polyphenols នៅក្នុងប្រេងអូលីវ លើហានិភ័យនៃជំងឺបេះដូង។ ការបោះពុម្ពផ្សាយនៅក្នុង Annals of Internal Medicine នៃសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៦ អ្នកស្ម័គ្រចិត្តបុរសដែលមានសុខភាពល្អចំនួន ២០០ នាក់បានទទួលទានប្រេងអូលីវដែលមានសមាសធាតុ phenolic ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងប្រេងអូលីវក្នុងកម្រិត LDL ខ្ពស់ មធ្យម និងទាបនៃអ្នកចូលរួមបានថយចុះយ៉ាងខ្លាំង។
២ គ្រាប់ធញ្ញជាតិ ដូចជា អង្ករសំរូប ធញ្ញជាតិ នំបុ័ងគ្រាប់ធញ្ញជាតិ
វាសម្បូរទៅដោយជាតិសរសៃ ដែលអាចជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់នៅក្នុងខ្លួន។
៣ ត្រីដូចជាត្រី salmon, mackerel, និង sardines
គឺជាត្រីសមុទ្រទឹកជ្រៅដែលសំបូរទៅដោយអូមេហ្គា 3s ដែលអាចជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ និងបង្កើនខ្លាញ់ល្អក្នុងរាងកាយ។
៤ ផ្លែបឺរ
គឺជាផ្លែឈើមួយប្រភេទដែលផ្ទុកនូវសារធាតុ folate (Folate) អាស៊ីត oleic (អាស៊ីត Oleic) និងខ្លាញ់ monounsaturated fat ដែលអាចជាខ្លាញ់ដែលមានសុខភាពល្អបេះដូង រួមទាំង beta-sitosterol ដែលអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។

៥ សណ្តែកសៀង
មានសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា isoflavones, lecithin, saponins និងជាតិសរសៃ និងប្រូតេអ៊ីនសណ្តែកសៀង ដែលអាចជួយបន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។ កាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង។
លើសពីនេះទៀត ការផ្លាស់ប្តូររបៀបរស់នៅមួយចំនួន ដូចជាការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់យ៉ាងហោចណាស់ ៣០ នាទី/ថ្ងៃ ចៀសវាងការជក់បារី រួមទាំងការញ៉ាំអាហារដែលមានប្រយោជន៍ដល់រាងកាយ ក៏អាចជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់នៅក្នុងខ្លួនផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង