សុខភាព
វិធី ៥ យ៉ាង ជួយគ្រប់គ្រងការឈឺក្បាលប្រកាំងបាន
អាការឈឺក្បាលប្រកាំង(អាការឈឺក្បាលខ្ទោកៗខ្លាំង) ពិបាករកមូលហេតុណាស់ ដោយហេតុថានេះអាចកើតមានដោយសារការបញ្ជូលគ្នានៃកត្តាជាច្រើន។ គ្នាយើងដែលជួបបញ្ហាឈឺក្បាលប្រកាំង អាចមានអារម្មណ៍ថាអាការៈនេះពិបាកគ្រប់គ្រង។ យ៉ាងណាមិញ យើងក៏មានដែរវិធីសាស្រ្តមួយចំនួនដើម្បីអាចគ្រប់គ្រងអាការៈមួយនេះ។
១- កក់ត្រារាល់ការឈឺក្បាលប្រកាំងរបស់យើង
ជំហានដំបូងក្នុងការគ្រប់គ្រងការឈឺក្បាលប្រកាំងគឺយើងត្រូវកក់ត្រានូវអាការៈឈឺក្បាលនេះ។ កំណត់ត្រានៃការឈឺក្បាលគឺជាវិធីសាស្រ្តដ៏ល្អមួយដើម្បីកំណត់ពីរោគសញ្ញានៃការឈឺក្បាល។ កំណត់ត្រានេះក៏អាចជួយយើងក្នុងការកំណត់នូវកម្រិតនៃការឈឺ និងថ្នាំដែលយើងត្រូវជៀសវាង។
លើសពីនេះទៀតកំណត់ត្រាអាចជួយវេជ្ជបណ្ឌិតក្នុងការចេញវេជ្ជបញ្ជាឲ្យយើងប្រើប្រាស់បានត្រឹមត្រូវ។ យើងអាចកត់ត្រាពីថ្នាំឈឺក្បាល ឬថ្នាំព្យាបាលរោគសញ្ញាផ្សេងៗដូចជាចង្អោរ និងក្អួត ដែលយើងបានប្រើប្រាស់។ ក្រៅពីនេះក៏អាចមានថ្នាំផ្សេងៗទៀត ប្រសិនជាយើងបានប្រើប្រាស់ ទាក់ទងនឹងជំងឺបាក់ទឹកចិត្ត ឬលើសឈាមជាដើម។
២- រក្សាអនាម័យឲ្យបានស្អាត
ការគ្រប់គ្រងការគេងឲ្យបានល្អគឺចាំបាច់ណាស់ក្នុងការការពារកុំឲ្យមានការឈឺក្បាលប្រកាំង។ ការគេងបានគ្រប់គ្រាន់អាចជួយយើងឲ្យមានសុខភាពល្អទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្ត។ ការឈឺក្បាលប្រកាំងអាចបណ្តាលមកពីការគេងមិនលក់ដែលអាចធ្វើឲ្យមានការឈឺក្បាលកើតមានឡើងញឹកញាប់។
ដើម្បីបញ្ចៀសនូវបញ្ហាទាំងនេះ អ្នកជំនាញណែនាំឲ្យយើងកែប្រែទម្លាប់មួយចំនួន ដូចជាត្រូវចូលគេងទៀងទាត់ពេលវេលាជារៀងរាល់ថ្ងៃជាមួយនឹងការគេងឲ្យបានតិចបំផុត ៨ ម៉ោង ជៀសវាងប្រើទូរសព្ទមុនពេលចូលគេង កុំគេងថ្ងៃ ញ៉ាំអាហារឲ្យបាន៤ម៉ោងមុនចូលគេង និងកុំញ៉ាំភេសជ្ជៈផ្សេងៗក្នុងរយៈពេល២ម៉ោងមុនចូលគេង។
យើងអាចជ្រើសរើសប្រើវិធីព្យាបាល cognitive behavioral therapy (CBTI) ប្រសិនបើយើងចង់បានការព្យាបាលតាមបែបសណ្ដំ ដោយមានប្រសិទ្ធភាព។ CBTI ត្រូវបានគេស្គាល់ថាជាជម្រើសទីមួយនៃបច្ចេកទេសក្នុងការសណ្តំ ហើយវិធីនេះមានការរួមផ្សំច្រើនរបៀបដែលមានដូចជាការយល់ដឹងពីររបៀបគេង ការតាំងអារម្មណ៍ និងរបៀបបន្ធូរអារម្មណ៍ ជាដើម។
៣- ហាត់ប្រាណអាចជួយឲ្យជីវិតកាន់តែប្រសើរ
ជាទូទៅការធ្វើលំហាត់ប្រាណគឺមានទំនាក់ទំនងគ្នាយ៉ាងស្មុគស្មាញជាមួយនឹងការឈឺក្បាលប្រកាំងនេះ។ សម្រាប់មនុស្សមួយចំនួនការហាត់ប្រាណអាចជួយកាត់បន្ថយនូវរោគសញ្ញាឈឺក្បាលប្រកាំងបាន ប៉ុន្តែសម្រាប់មនុស្សយើងមួយចំនួនផ្សេងទៀតការហាត់ប្រាណបែរជាធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅវិញ។ សរុបមក ការធ្វើលំហាត់ប្រាណកម្រិតទាប ឬស្រាល ពិតជាមានឥទ្ធិពលទៅលើកម្រិតនៃការឈឺក្បាលមែន។ ការធ្វើលំហាត់ប្រាណបែប Aerobic អាចជាជម្រើសដ៏ល្អមួយនៃការហាត់ប្រាណដើម្បីការពារការឈឺក្បាលប្រកាំង។
ការហាត់ប្រាណបែប Aerobic ក៏ត្រូវបានគេរកឃើញថាអាចធ្វើឲ្យមានការប្រសើរឡើងនូវគុណភាពនៃជីវិតបានដែរ។ លំហាត់ប្រាណរបៀបនេះ អាចជួយកាត់បន្ថយនូវភាពមិនស្រួលដែលមានការទាក់ទងនឹងការឈឺក្បាលប្រកាំង មានដូចជាបញ្ហាក្នុងការគេង សម្ពាធឈាមខ្ពស់ ការធ្លាក់ទឹកចិត្ត និងជំងឺការថប់បារម្ភ។ ប្រសិនបើការហាត់ប្រាណដូចជាការដើរ ឬរត់ធ្វើឲ្យយើងមានភាពធុញថប់ នោះយើងអាចប្ដូរមកជារាំ ដើរលេង ឡើងភ្នំ និងកីឡាណាដែលមានប្រសិទ្ធភាពជួយឲ្យយើងអាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន។
៤- បរិភោគអាហារមានតុល្យភាព
មានអាហារ និងភេសជ្ជៈមួយចំនួនដែលត្រូវបានកំណត់ថាជាកត្តាដែលបង្កឲ្យមានជំងឺឈឺក្បាលប្រកាំងដែរ។ អាហារទាំងនោះរួមមានអាហារហឹរ អាហារដែលមានជាតិសូកូឡា ស៊ុត សាច់ ឈីស កាហ្វេអ៊ីន និងជាតិអាល់កុល។ ដើម្បីកាត់បន្ថយអាការៈឈឺក្បាលប្រកាំង អ្នកជំនាញបានណែនាំឲ្យមានការកាត់បន្ថយក្នុងការទទួលទានអាហារទាំងនេះឲ្យបានតិចបំផុត ឬជៀសវាងតែម្តង។
ទន្ទឹមនឹងនេះដែរ ការបរិភោគអាហារពីធម្មជាតិ និងការទទួលទានភេសជ្ជៈដែលមានជាតិស្ករ កាហ្វេអ៊ីន ឬអាល់កុលក្នុងកម្រិតតិចអាចជួយយើងក្នុងការការពារការកើតជំងឺឈឺក្បាលប្រកាំងបានដូចគ្នា។ អាហារទាំងនេះថែមទាំងអាចជួយឲ្យយើងមានសុខភាពល្អទៀតផង។ ក្រៅពីនេះក៏អាចជួយយើងក្នុងការកាត់បន្ថយនូវហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗ បន្ថយនូវកូលេស្តេរ៉ូល សម្ពាធឈាម និងជាតិស្ករក្នុងឈាម ក៏ដូចជាជួយបង្កើននូវគុណភាពនៃជីវិតរបស់យើងផងដែរ។
៥- ត្រូវទៅជួបគ្រូពេទ្យ
ជាការពិតគឺមានវិធីព្យាបាលអាការៈឈឺក្បាលប្រកាំងនេះឲ្យបានធូរស្បើយ តែអ្វីដែលសំខាន់គឺយើងត្រូវផ្ដល់នូវព័ត៌មានចាំបាច់ដល់គ្រូពេទ្យទាក់ទងនឹងរោគសញ្ញាប្រកាំង និងចំនួនដងនៃការកើតអាការៈនេះទៅដល់គ្រូពេទ្យ។ ព័ត៌មានដែលយើងប្រាប់ទៅគ្រូពេទ្យចាំបាច់ត្រូវរួមបញ្ជូលទាំងប្រវត្តិជំងឺដែលយើងធ្លាប់មានពីមុនមកផងដែរ។
ការផ្ដល់ព័ត៌មានទាំងនេះ នឹងជួយដល់គ្រូពេទ្យងាយស្រួលកំណត់រកពីមូលហេតុជាក់លាក់នៃការឈឺក្បាលរបស់យើង និងដើម្បីជួយក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ការប្រាប់គ្រូពេទ្យពីប្រវត្តិជំងឺរបស់យើងក្នុងការប្រើថ្នាំ ក៏អាចជួយដល់គ្រូពេទ្យក្នុងការព្យាបាលបញ្ហារបស់យើងបាន។
តាមវិធីខាងលើនេះអាចជួយយើងក្នុងការគ្រប់គ្រងការឈឺក្បាលប្រកាំង និងធ្វើឲ្យយើងមានអារម្មណ៍ល្អបាន។ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងអាចជួយយើងក្នុងការការពារការឈឺក្បាលប្រកាំងបានថែមទៀតផង។ អ្វីដែលយើងត្រូវការគឺការអត់ធ្មត់ នឹងការពិបាកតិចតួច រួចយើងនឹងត្រលប់មកសភាពដើមវិញក្នុងពេលដ៏ខ្លី៕
ចុចអាន៖អត្ថប្រយោជន៍ ៣ យ៉ាងនៃកាហ្វេ ជួយការពារជំងឺខ្លាញ់រុំថ្លើម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ