សុខភាព
អត្ថប្រយោជន៍ដ៏អស្ចារ្យនៃគ្រាប់ល្ពៅ ជំនួយដល់សុខភាព
គ្រាប់ល្ពៅគឺជាប្រភពដ៏អស្ចារ្យនៃសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន រួមមាន ម៉ាញេស្យូម ស័ង្កសី ទង់ដែង ប្រូតេអ៊ីន និងខ្លាញ់ល្អៗសម្រាប់ជំនួយដល់សុខភាព។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីអត្ថប្រយោជន៍សុខភាពនៃគ្រាប់ល្ពៅ និងមូលហេតុដែលអ្នកគួរពិចារណាបន្ថែមពួកវាទៅ ក្នុងរបបអាហាររបស់អ្នក។
ខាងក្រោយនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃគ្រាប់ល្ពៅជំនួយដល់សុខភាព ៖
១. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

គ្រាប់ល្ពៅគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពាររាងកាយរបស់អ្នកប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្ម។ គ្រាប់ល្ពៅអាចកាត់បន្ថយការរលាក និងការពារកោសិកាក្នុងរាងកាយពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងគ្រាប់ល្ពៅ រួមមាន វីតាមីន E អាស៊ីត phenolic និង carotenoids ។
២. ល្អសម្រាប់សុខភាពបេះដូង
គ្រាប់ល្ពៅគឺជាប្រភពដ៏ល្អនៃជាតិខ្លាញ់ដែលជួយឲ្យសុខភាពល្អ រួមទាំងខ្លាញ់ monounsaturated និង polyunsaturated fats ដែលអាចជួយបន្ថយកម្រិតកូឡេស្តេរ៉ុល និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ គ្រាប់ល្ពៅក៏សម្បូរទៅដោយជាតិម៉ាញ៉េស្យូម ដែលមានសារៈសំខាន់សម្រាប់សុខភាពបេះដូង ។
៣. ជួយសម្រួលដល់ការគេង

គ្រាប់ល្ពៅមានផ្ទុក tryptophan ដែលជាអាស៊ីតអាមីណូដែលរាងកាយបំលែងទៅជា serotonin ដែលជាសារធាតុបញ្ជូនសរសៃប្រសាទដែលជួយគ្រប់គ្រងការគេង។ បន្ទាប់មក Serotonin ត្រូវបានបំប្លែងទៅជា melatonin ដែលជាអរម៉ូនដែលជួយគ្រប់គ្រងការគេងនិងភ្ញាក់។ ការទទួលទាន គ្រាប់ល្ពៅមុនពេលចូលគេងអាចជួយបង្កើនគុណភាពនៃការគេង និងរយៈពេល ។
៤. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម
គ្រាប់ល្ពៅសម្បូលទៅដោយប្រូតេអ៊ីន និងជាតិខ្លាញ់ដែលល្អសម្រាប់សុខភាពដែលអាចជួយគ្រប់ គ្រងកម្រិតជាតិស្ករក្នុងឈាម។ ពួកវាក៏មានជាតិសរសៃផងដែរ ដែលបន្ថយការស្រូបយកជាតិស្ករទៅក្នុងចរន្តឈាម។
៥. ល្អសម្រាប់ក្រពេញប្រូស្តាត

គ្រាប់ល្ពៅសម្បូរទៅដោយជាតិស័ង្កសី ដែលមានសារៈសំខាន់សម្រាប់សុខភាពក្រពេញប្រូស្តាត ការសិក្សាបានបង្ហាញថា បុរសដែលទទួលទានស័ង្កសីច្រើន មានហានិភ័យនៃជំងឺមហារីកក្រពេ ញធ្លាក់ចុះទាប ក៏ដូចរោគសញ្ញាមួយចំនួនក៏បានធូរស្រាលេរួមមានការនោមញឹកញាប់ជាដើម ៕
ប្រែសម្រួល៖នាងតូច
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤១ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


