សុខភាព
ផ្លែឈើល្អៗចំនួន ៦ មុខ ដែលគួរញ៉ាំជារៀងរាល់ថ្ងៃ
ផ្លែឈើសំបូរទៅដោយសារធាតុចិញ្ចឹមនិងជាប្រភពដ៏ល្អនៃវីតាមីន ក៏ដូចជាសារធាតុរ៉ែសំខាន់ៗ ហើយវាមានជាតិសរសៃខ្ពស់ផងដែរ ផ្លែឈើក៏ផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដែល ជួយដល់ សុខភាព រួមទាំងសារជាតិ flavonoids ។
ខាងក្រោមនេះគឺជាផ្លែឈើល្អៗចំនួន៦មុខដែលគួរញ៉ាំជារៀងរាល់ថ្ងៃ៖
១. ផ្លែប៉ោម

ផ្លែប៉ោមគឺជាប្រភពដ៏ល្អនៃជាតិសរសៃ ជាពិសេស pectin ដែលជាជាតិសរសៃរលាយដែលមានប្រ យោជន៍ជាពិសេសសម្រាប់ពោះវៀន និងបេះដូង។ ការញ៉ាំផ្លែប៉ោម ២ ផ្លែក្នុងមួយថ្ងៃជួយកាត់បន្ថយ កូលេស្តេរ៉ុលសរុប កូលេស្តេរ៉ុលអាក្រក់ ទ្រីគ្លីសេរី និងរោគសញ្ញាផ្សេងទៀតនៃជំងឺបេះដូងចំពោះអ្នក ដែលមានកម្រិតកូឡេស្តេរ៉ុលខ្ពស់ ។
២. ផ្លែស្វាយ
ពណ៌លឿងដ៏ស្រស់ស្អាតរបស់ស្វាយគឺដោយសារតែសារធាតុ carotenoids ដែលវាអាចប្រឆាំងនឹងការរលាក។ ផ្លែស្វាយក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ carotenoids ដែលដើរតួក្នុងការកាត់ បន្ថយហានិភ័យនៃជំងឺមហារីក ។
៣. ផ្លែឆឺរី

ផ្លែឆឺរី ជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយដល់សុខភាព ជាច្រើន រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាក។ សារធាតុទាំង នេះផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនដូចជាកាត់បន្ថយការរលាក និងភាពតានតឹងអុកស៊ីតកម្ម។
៤. ផ្លែស្ត្របឺរី
ផ្លែស្ត្របឺរី ជាផ្លែឈើចម្រុះដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព វាក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ឬស្ថិតក្នុងរបបអាហារដែលមានកាបូអ៊ីដ្រាតទាប។ ផ្លែស្ត្របឺរីគឺជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម anthocyanin ដែលអាចកាត់បន្ថយការរលាក ភាពតានតឹងអុកស៊ីតកម្ម និងភាពធន់ទ្រាំអាំងស៊ុយលីន។ ទាំងអស់គឺជាកត្តាហានិភ័យដែលទាក់ទង នឹងជំងឺទឹកនោមផ្អែមប្រភេទទី ២ ។
៥.ផ្លែប៊្លូបឺរី

ផ្លែប៊្លូបឺរី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ការញ៉ាំផ្លែឈឺប្រភេទនេះយ៉ាងហោចណាស់ ពីរដងក្នុងមួយសប្តាហ៍គឺជាផ្នែកសំខាន់នៃរបបអាហារ MIND ដែលជារបបអាហារការពារប្រព័ន្ធ ប្រសាទ ។
៦. ផ្លែប៊ឺ
ផ្លែប៊ឺវាមានជាតិខ្លាញ់និងជាតិសរសៃដែលល្អសម្រាប់សុខាភាពដែលជាសារធាតុចិញ្ចឹមសំខាន់ៗដែលមាននៅក្នុងផ្លែឈើនេះ ផ្លែបឺរគឺល្អសម្រាប់សុខភាពពោះវៀន និងបេះដូង។ ការជំនួសខ្លាញ់ផ្សេង ទៀតជាមួយនឹងផ្លែបឺរអាចជួយបន្ថយកូលេស្តេរ៉ុលអាក្រក់ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ផ្លែឈើ ៦មុខនេះ ល្អសម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


