សុខភាព
ការវះកាត់សួតដោយការចោះទ្រូង លើអ្នកជំងឺខ្យល់ក្នុងស្រោមសួត
ជំងឺខ្យល់ក្នុងស្រោមសួត គឺបណ្ដាលមកពីការធ្លាយសាច់សួត ឬ មានរបួសលើសាច់ទ្រូង។ វាអាចកើតឡើងមកដោយឯកឯង ឬ ដោយការប៉ះទង្គិចលើទ្រូង និង សួត។ អ្នកជំងឺនេះ អាចមានរោគសញ្ញាដូចជា ហត់ ពិបាកដកដង្ហើម ឈឺក្នុងទ្រូង និង ក្អកជាដើម។ យើងអាចធ្វើរោគវិនិច្ឆ័យបានដោយការថតកាំរស្មីអ៊ិច (X-Ray) ឬ ដោយការថតស្កេនន័រ (Scanner) ។

ការព្យាបាលជាមូលដ្ឋាននៃជំងឺនេះ គឺការបូមខ្យល់ក្នុងស្រោមសួតចេញដោយប្រើប្រាស់បំពង់បូមទ្រូង (Drainage pleural) ។ ក្នុងករណីមួយចំនួនតូចជំងឺនេះ ត្រូវការការព្យាបាលដោយវះកាត់ ។

ការវះកាត់ គឺដើម្បីកាត់យកផ្នែកដែលខូចខាតនៃសួត (bulle emphysémateuse) និងដើម្បីភ្ជាប់សាច់ស្រោមសួត (Symphyse pleurale) ។ ការវះកាត់នេះអាចធ្វើឡើងដោយការចោះទ្រូង (Vidéothoracoscopie) ឬ ការវះកាត់បើកទ្រូងតាមចន្លោះឆ្អឹងជំនី (Thoracotomie) ។
ការវះកាត់ដោយចោះទ្រូង (Vidéothoracoscopie) គឺជាមធ្យោបាយ ដែលមានប្រសិទ្ធភាព និង មានគុណសម្បត្តិច្រើនដូចជា៖
– មិនបង្កឲ្យមានការឈឺចាប់ខ្លាំងទេ បើប្រៀបធៀបនឹងការវះកាត់បើកទ្រូង។
– មានស្នាមរបួសតូចជាងការវះកាត់បើកទ្រូង ។
– រយៈពេលសម្រាកពេទ្យខ្លី (ជាធម្មតា៥ទៅ៦ថ្ងៃក្រោយវះកាត់អ្នកជំងឺអាចត្រលប់ទៅផ្ទះបាន ក្នុងករណីគ្មានផលវិបាកក្រោយវះកាត់ ។
– ឆាប់បានធ្វើការដូចធម្មតា។



ក្រោយពីការព្យាបាល អ្នកជំងឺនឹងទទួលបានការណែនាំ និង លំហាត់ចលនាសួត ព្រមទាំងការកែសម្រួលឥរិយាបថមួយចំនួន ដើម្បីកាត់បន្ថយការកើតឡើងវិញនូវជំងឺនេះ។ អ្នកជំងឺនឹងត្រូវណាត់ជួបក្រុមវេជ្ជបណ្ឌិត១ខែក្រោយ ដើម្បីតាមដានពីសភាពនៃសួត។

ជាសរុប ជំងឺខ្យល់ក្នុងស្រោមសួតជាជំងឺ ដែលមានគ្រោះថ្នាក់ តែអាចព្យាបាលដោយប្រសិទ្ធភាពដោយប្រើប្រាស់ការបូមខ្យល់ចេញដោយបំពង់បូម។ ក្នុងករណីមួយចំនួនតូច យើងចាំបាច់ត្រូវធ្វើការវះកាត់។ ការវះកាត់សាច់សួត ដោយមធ្យោបាយចោះទ្រូងជាមធ្យោបាយ ដែលមានប្រសិទ្ធភាព និងមិនសូវមានការឈឺចាប់។ បច្ចុប្បន្ននេះ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ពួកយើងអាចធ្វើការវះកាត់ដោយការចោះទ្រូង ដោយក្រុមវេជ្ជបណ្ឌិតឯកទេសនៃផ្នែកសល្យសាស្ត្រ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


