សុខភាព
ក្មេងដែលមានម្ដាយតានតឹងពេលពពោះ ប្រឈមនឹងជំងឺ ADHD ខ្ពស់
អ្នកជំនាញនៅរដ្ឋ California រកឃើញថា ក្មេងដែលមានម្ដាយតានតឹងពេលពពោះប្រឈមនឹងជំងឺ ADHD ខ្ពស់ ។ ពួកគេទំនងជាធ្វើសកម្មភាពវាយតប់ ឆេវឆាវ លួចរបស់ ឬអាកប្បកិរិយាអវិជ្ជមានច្រើនទៀត ។

ក្នុងការសិក្សាមួយដែលមានអ្នកចូលរួមជាង ៤៥,០០០ នាក់ បានផ្ដោតសំខាន់លើជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភនៃស្ត្រីមានផ្ទៃពោះ ។ កូនៗរបស់ស្ត្រីដែលតានតឹងច្រើនពេលពពោះមានជំងឺ ADHD, ODD, និង CD ហើយភាគច្រើនពិនិត្យឃើញនៅចន្លោះអាយុពី ២ ទៅ ១៨ ឆ្នាំ ។

អ្នកជំនាញជឿថា ម្ដាយដែលតានតឹងបានបញ្ចេញសារធាតុគីមីបណ្ដាលឲ្យប៉ះពាល់ខួរក្បាលទារកក្នុងផ្ទៃ ទើបកូនៗមានអាកប្បកិរិយាមិនប្រក្រតីដែរ ។
គួរបញ្ជាក់ថា ADHD (Attention deficit hyperactivity disorder ) ជាជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ ឈឺលើកុមារ ហើយបន្តរហូតមកដល់ពេញវ័យ ។ ក្មេងៗដែលមានជំងឺនេះពិបាកនឹងផ្ចង់អារម្មណ៍ មិនអាចគ្រប់គ្រងកាយវិការបានដូចជា ធ្វើអ្វីមុនគិត ឬរពិសខ្លាំង ។

សម្រាប់ជំងឺ ADHD គ្មានថ្នាំព្យាបាល ឬបង្ការឡើយ ប៉ុន្តែវាមិនមែនជាជំងឺឆ្លងទេ ។ យ៉ាងណាមិញជំងឺនេះអាចនឹងគ្រប់គ្រងបាន បើទទួលការព្យាបាលទាន់ពេល និង ត្រឹមត្រូវ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ឪពុកម្ដាយគួរស្គាល់ពី ADHD ជំងឺដែលធ្វើឲ្យក្មេងរពិសខុសធម្មតា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


