សុខភាព
ជឿអត់ ស៊ុតពិតជាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព?
ស៊ុតមិនត្រឹមតែជាអាហារដែលមានរសជាតិឆ្ងាញ់ តែប៉ុណ្ណោះទេ តែក៏ជាប្រភពអាហារដែលសម្បូរ ទៅដោយសារធាតុចិញ្ចឹម វីតាមីន និងប្រូតេអ៊ីនច្រើន ដែលជាតម្រូវការចាំបាច់សម្រាប់ការលូតលាស់រាងកាយ។ សារធាតុចិញ្ចឹមដ៏សម្បូរបែប ដែលបានលាក់ខ្លួនក្នុងនោះ ភាគច្រើនមាន ដូចជា វីតាមីនD និងB12 ក៏ដូចជាសារធាតុរ៉ែ អ៊ីយ៉ូតជាដើម។ លើសពីនោះទៅទៀត ស៊ុតក៏មានផ្ទុកមកជាមួយនូវ អាស៊ីតអាមីណូសំខាន់ៗផងដែរ។

១.ស៊ុតអាចជួយដល់សុខភាពបេះដូង
គេហទំព័ត៌សុខភាព ប៊ីប៊ីស៊ី បានចុះផ្សាយថា ការធ្វើពិសោធន៍របស់ប្រជាជនចិនប្រមាណជាកន្លះលាននាក់ បានបង្ហាញថា ការញ៉ាំស៊ុត១ថ្ងៃ ១គ្រាប់ អាចកាត់បន្ថយហានិភ័យកើតជំងឺ ដាច់សរសៃឈាមខួក្បាល និងជំងឺបេះដូង ជាពិសេស ស៊ុតមាន់ តែម្ដង ព្រោះថា នៅក្នុងស៊ុតមាន់ទាំងមូលមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ពីរ គឺ សារធាតុ កូលីន(choline) និង បេតាអ៊ិន (betaine) ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងដំណើរសម្រួលដល់បេះដូង និងខួរក្បាល។
២.ជួយទ្រទ្រង់សុខភាពភ្នែក
ស៊ុតក៏មានតួនាទីយ៉ាងសំខាន់ជំនួយដល់ សុខភាពភ្នែក។ ផ្នែកលឿងនៅក្នុងស៊ុតមានផ្ទុកទៅដោយ សារធាតុ ការូទីន (carotene)ជាច្រើន ជាពិសេសសារធាតុ lutein និង zeaxanthin ដែលមានសារៈសំខាន់ក្នុងការការពារពីជំងឺភ្នែកឡើងបាយ។ មិនត្រឹមតែប៉ុណ្ណោះ ស៊ុតក៏ជាប្រភពនៃវីតាមីន A ថែមទៀតផង។ ដូច្នេះ ស៊ុតនៅតែក្លាយជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន គ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយរបស់យើងប្រចាំថ្ងៃ។

៣. ជួយសម្រកគីឡូ
ថ្វីត្បិតតែស៊ុតមានផ្ទុកទៅដោយសារធាតុចិញ្ចឹម និង ប្រូតេអ៊ិនខ្ពស់មែន ប៉ុន្ដែក៏បានរួមណែកជួយឲ្យយើងស្រកគីឡូផងដែរ។ តួយ៉ាងនៅពេលមានអារម្មណ៍ឃ្លាន យើងក៏អាចញ៉ាំស៊ុត ១ ទៅ ២គ្រាប់ជាអាហារសម្រន់ ដោយអាចជួយកាត់បន្ថយការញ៉ាំអាហារច្រើនលើសកម្រិត ជាពិសេសជួយកាត់បន្ថយបរិមាណកាឡូរី។ ដូច្នេះសម្រាប់អ្នកចង់សម្រកគីឡូ គួរកុំរំលងស៊ុតឲ្យសោះ ៕
ចុចអាន៖ចង់ស្រកគីឡូ ដាច់ខាតត្រូវ ដឹងរបៀបញ៉ាំទាំងនេះសិន
ចុចអាន៖ដឹងអត់ ហេតុអ្វីញ៉ាំមីញឹក ធ្វើឲ្យស្អិតក្រពះ-ពោះវៀន វិវត្តជាមហារីក?
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


