សុខភាព
ទស្សនៈកិច្ចរួមគ្នា ពិនិត្យសមិទ្ធិផល អង្គការថែទាំភ្នែក បាត់ដំបង ក្រោមជំនួយ អូស្ត្រាលី
សាស្រ្តាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ជា នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជា ប្រធានកម្មវិធីជាតិសុខភាពភ្នែក តំណាងសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចូលរួមទស្សនកិច្ចពិនិត្យសមិទ្ធិផល និងសកម្មភាពរបស់ អង្គការថែទាំភ្នែក បាត់ដំបង ប៊ី.អូ.ស៊ី ក្រោមអធិបតីភាព លោក Pablo Kang ភារៈធារី នៃស្ថានទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពី លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

ក្នុងដំណើរទស្សនៈកិច្ចនេះ សាស្រ្តាចារ្យ ងី ម៉េង ថ្លែងអំណរគុណដល់អង្គការដៃគូរអភិវឌ្ឍ និងម្ចាស់ជំនួយ ព្រមទាំងប្រជាជនអូស្រ្តាលី ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភ ដល់ការកាត់បន្ថយភាពពិការភ្នែកនៅកម្ពុជា ជាពិសេសតាមរយៈការគាំទ្រអង្គការថែទាំភ្នែកបាត់ដំបង ប៊ី អូ ស៊ី ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ។

ក្នុងឱកាសនោះដែរ សាស្ត្រាចារ្យ ងី ម៉េង ក៏បានពាំនាំនូវមតិផ្តាំផ្ញើរបស់ សាស្រ្តាចារ្យរដ្ឋមន្តី្រ ក្រសួងសុខាភិបាល ដើម្បីពង្រឹងដល់ការបម្រើសេវាជូនប្រជាពលរដ្ឋដែលមានដូចជា៖

– ពង្រឹងគុណភាព នៃការបម្រើសេវាប្រកបដោយភាពទន់ភ្លន់គោរពនូវ “ក្រមសីលធម៌គ្រូពេទ្យ” ដើម្បីឱ្យអ្នកជំងឺមានជំនឿទុកចិត្ត និងទទួលយកបានសេវា
– ពង្រីកការផ្តល់សេវាថែទាំភ្នែកជូនដល់ប្រជាពលរដ្ឋធានាឱ្យបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធ ស័ក្តិសិទ្ធិភាព និងសមធម៌

– មានការអនុគ្រោះដល់ជនចាស់ជរា ពិការ ប្រជាជនមានកម្រិតជីវភាពខ្វះខ្វាត ជួយពួកគាត់ឱ្យបានទទួលសេវាព្យាបាលទាន់ពេលវេលា
– ពង្រឹងសមត្ថភាពបន្ថែមដល់ ដល់គ្រូពេទ្យ គិលានុបដ្ឋាក ដែលបម្រើការនៅមន្ទីរពេទ្យ ដើម្បីឱ្យមានសមត្ថភាពកើន និងនវានុវត្តន៍។

គួរបញ្ជាក់ថា ទស្សនកិច្ចនេះប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរពេទ្យ ប្រធានមន្ទីរកិច្ចការនារី ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ