សុខភាព
ក្រសួងសុខាភិបាល ចុះពង្រឹងសេវាពិនិត្យព្យាបាលថែទាំជំងឺ នៅមន្ទីរពេទ្យ ព្រះកុសមៈ
ដោយបានការអនុញ្ញាតពី សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល សាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការបម្រើសេវាពិនិត្យព្យាបាលថែទាំជំងឺជូនប្រជាជន នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ សាស្ត្រាចារ្យ ឡឹម តារា បានសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំមន្រ្តីរាជការ បុគ្គលិក នៃមន្ទីរពេទ្យ ខណៈ សាស្រ្តាចារ្យ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ផ្តល់ការទុកចិត្តតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ អាណត្តិថ្មីនេះ។

បន្ទាប់ពីការចុះពិនិត្យការបម្រើសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ តាមផ្នែកនានាមក សាស្រ្តាចារ្យ ឡឹម តារា បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកយ៉ាងច្រើនកុះករ ដោយសាស្រ្តាចារ្យប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់មន្ទីរពេទ្យរយៈពេលកន្លងមក។

ជាមួយគ្នានោះ សាស្ត្រាចារ្យ ឡឹម តារា បានក្រើនរំលឹកដល់មន្ត្រីបម្រើសេវាទាំងអស់ ឱ្យយកចិត្តទុកដាក់ខិតខំបន្ថែមទៀតក្នុងការពង្រឹងកសាងសមត្ថភាពបច្ចេកទេសវិទ្យាសាស្ត្រ បទពិសោធន៍ល្អៗ និងរបៀបរបបបំពេញការងារឱ្យជឿនលឿន និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនៈវិស័យច្បាស់លាស់របស់ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើយ៉ាងណាឱ្យគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព នៃការព្យាបាល និងថែទាំជំងឺជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាលំដាប់។

ក្នុងពិធីនោះ ក៏មានការចូលរួមពីសំណាក់ អ្នកស្រី តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំង លោក លោកស្រី នាយក នាយករង មន្រ្តីរាជការ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ៕



-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


