ព័ត៌មានជាតិ
សារបន្ទាន់មុននេះ មានអ្នកឆ្លង ៤៩ នាក់ទៀត សូមឪពុកម្តាយកុំឲ្យកូនចៅចេញពីផ្ទះ បើមិនចាំបាច់
សម្តេចតេជោហ៊ុន សែន បានចេញសារបន្ទាន់មុននេះបន្តិចពីការរកឃើញករណីឆ្លងដល់ ៤៩ នាក់នៅថ្ងៃនេះ។ សម្តេចបានផ្ញើសារអំពាវនាវនិងបទបញ្ជាដល់ស្ថាប័នរដ្ឋាភិបាល សូមផ្អាកការងារបណ្ដោះអាសន្នយ៉ាងតិច ០៧ ថ្ងៃ និងតម្រូវមានមនុស្សតិចតួចបំផុតប្រចាំការ។

សម្តេចតេជោ បានបង្ហើបការឆ្លងដ៏ធ្ងន់ធ្ងរនេះបានរាលដាលដល់ជួរមន្រ្តីនគរបាល សិល្បៈករសិល្បការិនីមួយចំនួន។
ក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រូវបិទជាបណ្តោះអាសន្ន ដោយទុកមនុស្សតិចតួចបំផុតនៅប្រចាំការ ហើយក្រៅពីនោះ យ៉ាងហោចបុគ្គលិក ៩០% ធ្វើការពីផ្ទះ។ ផ្នែកឯកជនត្រូវកាត់បន្ថយបុគ្គលិក ឫផ្លាស់ប្តូរវេនគ្នា ដើម្បីបញ្ចៀសការកកកុញ។ ការកាត់បន្ថយនេះ លើកលែងកងកម្លាំង ក្រុមគ្រូពេទ្យ ត្រូវបន្តសកម្មភាពការងារជាធម្មតា។
សម្តេចតេជោក៏ស្នើឲ្យឪពុកម្តាយ សូមកុំឲ្យកូនចៅចេញក្រៅផ្ទះ មនុស្សចាស់ មនុស្សពេញវ័យ បើមិនមានការចាំបាច់ សូមកុំចេញក្រៅផ្ទះ ឬត្រូវពាក់ម៉ាសចាំបាច់បំផុត ដើម្បីការពារបុគ្គលម្នាក់ៗ និងគ្រួសារ និងសង្គមជាតិ។ សម្តេចតេជោ ក៏អំពាវនាវឲ្យផ្អាកការជួបជុំ និងការរៀបចំពិធីអាពាហ៍ពិពាហ៍ ដើម្បីបញ្ចៀសស្ថានភាពធ្ងន់ធ្ងរពិបាកស្មាន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


