Connect with us

ព័ត៌មានជាតិ

ឃុំសំពៅ​ពូន​នៅ​តែ​ផ្ទុះអ្នក​ឆ្លងច្រើន រកឃើញអ្នក​ឆ្លង​ថ្មី ២០ នាក់ទៀត

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ពីករណីវិជ្ជមានថ្មីកូវីដ ១៩ ចំនួន ៧៥ នាក់​ទៀត​គិត​ត្រឹមម៉ោង ០៧ ០០​​ នាទីព្រឹកថ្ងៃ ១៧ មីនា ២០២១។ ក្នុង​នោះក៏មានជាអ្នក​សះស្បើយថែម ២២ នាក់។

ដោយឡែក​នៅ​ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល​ដែល​ជា​មូលដ្ឋាន​កាសុីណូជាប់ព្រំដែន​វៀតណាម នៅតែ​បន្ត​រកឃើញអ្នក​ឆ្លងថ្មី ២០ នាក់ទៀត។

សរុបទូទាំង​ខេត្តកណ្តាលរកឃើញអ្នក​ឆ្លងកូវីដ ១៩ ចំនួន ២២ នាក់។ ក្នុង​នោះ ២០ នាក់នៅឃុំសំពៅពូន ម្នាក់នៅ​ស្រុក​កណ្តាល​ស្ទឹង និងម្នាក់ទៀតនៅក្រុង​តាខ្មៅ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម