ព័ត៌មានជាតិ
ក្រសួង គ្រោងនឹងដាក់ឱ្យដំណើរការថ្នាំព្រឹបប្រភេទចាក់មានសកម្មភាពយូរ បង្ការមុនពេលប្រឈមការឆ្លងមេរោគអេដស៍ នៅព្រឹកស្អែក
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល នឹងដាក់ឱ្យដំណើរការថ្នាំព្រឹបប្រភេទចាក់ មានសកម្មភាពយូរ ដែលអាចបង្ការមេរោគអេដស៍ហៅថា «ថ្នាំកាបូតេត្រាវៀ» នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ ស្អែកនេះ។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ពិធីដាក់ឱ្យដំណើរការថ្នាំព្រឹបប្រភេទចាក់នេះ នឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ ក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ការនាំយកថ្នាំព្រឹបប្រភេទចាក់ មានសកម្មភាពយូរ មកកម្ពុជានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍នៅប្រទេសកម្ពុជាក្នុងចំណោមក្រុមប្រជាជនប្រឈមមុខខ្ពស់ដូចជា ស្ត្រីបម្រើសេវាកម្សាន្ត ក្រុមបុរសស្រឡាញ់បុរស ក្រុមអ្នកប្លែងភេទ និងក្រុមអ្នកចាក់គ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។

ថ្នាំព្រឹបប្រភេទចាក់នេះ អាចការពារមេរោគអេដស៍បានរយៈពេល ២ ខែ ខណៈបច្ចុប្បន្ន កម្ពុជា មានថ្នាំប្រឹពសម្រាប់លេបប្រចាំថ្ងៃមុនពេលរួមភេទ និងថ្នាំប៉ឹបសម្រាប់លេបក្រោយពេលនឹងគ្រោះថ្នាក់ឆ្លងមេរោគអេដស៍ ដូចជា នៅពេលរួមភេទដោយមិនមានសុវត្ថិភាព ស្រោមអនាម័យដាច់រហែក ភ្លេចពាក់ស្រោមអនាម័យ និងមុតសម្ភារៈមុតស្រួចជាដើម។ ថ្នាំព្រឹបប្រភេទកាបូតេត្រាវៀនេះ ចាក់នៅត្រគាក និងសាច់ដុំ ហើយមិនមានផលប៉ះពាល់ដល់អ្នកចាក់ទេ និងអាចបង្ការបានតែជំងឺអេដស៍ប៉ុណ្ណោះ ហើយមិនអាចការពារការឆ្លងជំងឺស្វាយ ជំងឺប្រមេះ និងជំងឺកាមរោគផ្សេងទៀតបានទេ គឺមានតែការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងជាប់លាប់តែប៉ុណ្ណោះ ដែលអាចបង្ការការឆ្លងមេរោគអេដស៍ និង ជំងឺកាមរោគគ្រប់ប្រភេទបាន។

គួរបញ្ជាក់ថា តាមការប៉ាន់ស្មានឆ្នាំ ២០២៤ កម្ពុជា មានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះ មានអ្នកជំងឺអេដស៍សកម្មដែលកំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧៤ កន្លែង ជិត ៧ ម៉ឺននាក់ ហើយប្រហែលនៅសល់អ្នករស់នៅជាមួយមេរោគអេដស៍ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំៗ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ១០០ នាក់៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


