Connect with us

សុខភាព

មិនចង់ឲ្យកូនឆ្លងកូវីដនិងជំងឺផ្លូវដង្ហើមផ្សេងៗ ម៉ាក់ប៉ាគួរធ្វើបែបនេះ

បានផុស

នៅ

ពេល​នេះ​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​ជំងឺ COVID-19 ឆ្លង​ជា​សហគមន៍ ដូចនេះ​ហើយ​ម៉ាក់ប៉ា​មាន​ការ​បារម្ភ​ពី​សុខទុក្ខ​កូន​ខ្លាំង​ណាស់។ ជាពិសេស​អ្នក​មាន​ទារក​តូច​ៗ​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ឆ្លង​ជំងឺ​នានា ហើយ​អ្វី​ដែល​ខ្លាច​បំផុត​នោះ​គឺ​ជំងឺ COVID-19 និង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដំបូន្មាន​ថា ស្រប​ពេល​ឥឡូវ​ស្ថិត​ក្នុង​ខែ​ត្រជាក់​ទៀត​នោះ សុខភាព​កូន​តូច​ទទួល​រង​ការ​គំរាម​កំហែង​ខ្លាំង​ណាស់​ពី​ជំងឺ​ផ្សេង​ៗ​ដូចជា ជំងឺ RSV ផ្ដាសាយ គ្រុនក្ដៅ ឬ​ជា​ពិសេស COVID-19

ដូចនេះ​ដើម្បី​បង្ការ​ជំងឺ​អស់​ទាំង​ប៉ុន្មាន​ដូច​បាន​រៀបរាប់​ខាង​លើ​ក្នុង​កាលៈទេសៈ​បែប​នេះ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​ណែនាំ​ម៉ាក់ប៉ា​មិន​គួរ​ឲ្យ​អ្នក​ដទៃ​ដែល​មិន​មែន​ជា​សមាជិក​គ្រួសារ​លេង ឬ​បី ថើប​កូន​យើង​ឡើយ។ ម្យ៉ាង​វិញ​ទៀត​កុំ​នាំ​កូន​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ដូចជា​ផ្សារ ហាង​ទំនិញ​ដទៃ​ទៀត ព្រោះ​មនុស្ស​ជាច្រើន​ដែល​ឃើញ​ទារក​ថ្លោស​ៗ មុខ​មាត់​គួរ​ឲ្យ​ស្រលាញ់ អាច​នឹង​យក​ដៃ​ទៅ​ប៉ះ​មុខ ឬ​សុំ​ពរ ជា​ហេតុ​នាំ​ឲ្យ​ឆ្លង​រោគ។ ធ្វើ​បែបនេះ​ត្បិតថា​កំណាញ់​បន្តិច​មែន តែ​ជួយ​ទប់ស្កាត់​មេរោគ​ផ្សេង​ៗ​ឆ្លង​មក​លើ​កូន​បាន ហើយ​ពេល​កូន​ឈឺ​អ្នក​ដែល​ពិបាក​មានតែ​យើង​ខ្លួនឯង មិនមាន​នរណា​មក​ពិបាក​ជាមួយ​ឡើយ។

Sick girl wearing an oxygen mask was lying on the hospital bed and her mom  holding hand to support. Stock Photo | Adobe Stock

លោក​ក៏​ឲ្យ​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​ត្រូវ​ប្រយ័ត្ន​ចំពោះ​ខ្លួន​ឯង​ដែល​ជា​អ្នក​ថែទាំ​កូនផ្ទាល់ ព្រោះ​យើង​ក៏​ត្រូវ​ចេញ​ទៅ​ក្រៅ​ជួប​មនុស្ស​ជាច្រើន។ ដូចនេះ​ពេល​ចេញ​ទៅណាមកណា​ត្រូវ​ពាក់​ម៉ាស់ និង​លាង​ដៃ​ឲ្យ​ស្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល​ឲ្យ​បាន​ញឹកញាប់ ហើយ​ពេល​ត្រឡប់​ចូល​ផ្ទះ​វិញ​ត្រូវ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់ ព្រោះ​វា​ចៀសវាង​មេរោគ​ទុំ​ជាប់​ខោអាវ។ ទម្លាប់​បែបនេះ​មិនមែន​ការពារ​បាន​តែ COVID-19 ទេ មេរោគ​ដទៃដូចជាព្រូន ផ្សិត​ក៏​យើង​អាច​ទប់ស្កាត់​បាន​ដូច​គ្នា។

ប្រភេទ​ជំងឺ​ដែល​ជួប​ប្រទះ​ច្រើន​ក្នុង​ពេល​អាកាសធាតុ​ត្រជាក់​បែប​នេះ មាន​ដូចជា ផ្ដាសាយ អាលែកហ្សី ជំងឺ​ផ្លូវ​ដង្ហើម និង​មេរោគ​ផ្សិត ដែល​ធ្វើឲ្យ​យើង​គ្រុន​ផ្ដាសាយ ហៀរ​សំបោរ រលាក​បំពង់​ក រលាក​ក្រពះ​ពោះវៀន ហឺត ជំងឺ​ភ្នែក​ក្រហម។

COVID-19: Why Are Children Less Affected? | Cedars-Sinai

អាកាស​ធាតុ​បែប​នេះ​មិន​គួរ​ដាក់​កូន​តូច​មិន​គួរ​គេង​ក្នុង​បន្ទប់​ត្រជាក់ ឬ​បើក​ម៉ាស៊ីន​ត្រជាក់ ឬ​នាំ​កូន​ទៅ​កន្លែង​មាន​ខ្យល់​ធ្លាក់​ខ្លាំង ហើយ​ស្លៀកពាក់​ខោអាវ​ក្រាស់​ៗ រុំ​ក​នឹង​កន្សែង ពាក់​មួក និង​ស្រោមដៃ។ ចំពោះ​មូលហេតុ​មនុស្ស​ងាយ​នឹង​មាន​ជំងឺ​អស់​ទាំង​នោះ​នា​រដូវ​រងា ព្រោះ​វីរុស អាច​រស់​នៅ​ក្នុង​ខ្យល់​បាន​យូរ ហើយ​មេរោគ​វីរុស​រស់នៅ​ក្នុង​ខ្យល់ ហើយ​ពេល​ខ្យល់​បក់​ទៅ​ប៉ះ​មនុស្ស អាច​ចម្លង​រោគ​ទាំង​នោះ​តាមរយៈ ច្រមុះ ភ្នែក និង​មាត់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មុននាំកូនទៅពេទ្យអំឡុងផ្ទុះកូវីដ ១៩ ម៉ាក់ប៉ាគួរដឹងរឿង ៤ យ៉ាងនេះសិន

ចុចអាន៖ ក្មេងកើតកូវីដ-១៩ អាចវិវត្តទៅរលាកគ្រប់ប្រព័ន្ធក្នុងរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម