KPT+
បកស្រាយអត្ថន័យពណ៌ផ្កាឈូក
ពណ៌ផ្កាឈូក ត្រូវបានគេចាត់ទុកជាពណ៌ស្ងប់ស្ងាត់ដែលទាក់ទងនឹងស្នេហា និងភាពជាស្ត្រី។ ជាធម្មតាពណ៌នេះ ក៏ត្រូវបានគេតំណាងឲ្យកុមារភាព ភាពទន់ភ្លន់ និងអារម្មណ៍មនោសញ្ចេតនាផងដែរ។
យ៉ាងណា ពណ៌ផ្កាឈូកមានអត្ថន័យលើសពីអ្វីដែលយើងបានដឹងទៅទៀត។ តោះ!មកដឹងអត្ថន័យនៃពណ៌ផ្កាឈូកដូចខាងក្រោម៖
ភាពរីករាយ

ផ្កាឈូក ជាពណ៌ដែលធ្វើឲ្យមានអារម្មណ៍រីករាយនិងសុភមង្គល។ វាជាពណ៌ដែលបង្កើតភាពស្និទ្ធស្នាលរវាងមនុស្ស កុំឲ្យទំនាក់ទំនងពួកគេមានភាពឯកោ។ ពណ៌ផ្កាឈូកក៏តំណាងឲ្យជីវិតដែលសមប្រាថ្នា សេចក្ដីស្រឡាញ់ និងការទទួលយក។
ភាពច្នៃប្រឌិត
ផ្កាឈូក ជាពណ៌បង្កើតនូវភាពច្នៃប្រឌិត និងសិល្បៈ។ តាមការស្ទង់មតិបានឲ្យដឹងថា កាលណាមនុស្សឧស្សាហ៍ប្រើពណ៌នេះ អាចបង្កើតអារម្មណ៍ស្រស់ថ្លា ធ្វើឲ្យគំនិតស្មារតីកើតនូវការច្នៃប្រឌិតថ្មីៗមកជាហូរហែ។
ភាពរស់រវើក
ពណ៌ផ្កាឈូក ជានិមិត្តរូបនៃមនុស្សស្រី ក៏ដូចជាភាពរស់រវើកផងដែរ។ មនុស្សស្រីមានភាពទាក់ទាញ ភាពរស់រវើក និងគួរស្រឡាញ់ ជាមនុស្សស្រីដែលតែងតែប្រើពណ៌ផ្កាឈូកជារឿយៗ។ បុរសច្រើននាក់ចាត់ទុកនារីប្រើពណ៌នេះថា ជាមនុស្សស្រីមានកាយវិការរ៉ូមែនទិកគួរឲ្យចង់នៅជិត និងទឹកចិត្តកក់ក្ដៅគួរឲ្យចង់ក្បែរ។
កុមារភាព

ទស្សនៈជាច្រើនចំពោះពណ៌ផ្កាឈូកលើកឡើងថា ពណ៌នេះតំណាងឱ្យក្មេងស្រីៗ និងកុមារប៉ុណ្ណោះ។ ជារឿងសមហេតុផលផងដែរក្នុងករណីនេះ ព្រោះថាសម្ភារក្មេងៗភាគច្រើន សុទ្ធតែមានពណ៌ផ្កាឈូក ហើយវាពិតជាមានឥទ្ធិពលពិតមែនចំពោះកុមារតូចៗ។ យ៉ាងណាចំពោះមនុស្សធំពេញវ័យ ពណ៌ផ្កាឈូក ជានិមិត្តរូបនៃចរិតលេងសើចច្រើនបន្តិច និងអត្តចរិតសប្បាយៗ មិនសូវចេះកើតទុក្ខ។
ភាពស្រស់ថ្លា
នៅពេលនិយាយពីពណ៌ផ្កាឈូក គេរមែងស្រមៃដល់និទាឃៈរដូវ ព្រោះថានិទាឃៈរដូវ ជារដូវផ្ការីកដែលតែងតែមានផ្កាគ្រប់រីកចម្រុះពណ៌ និងជាតំណាងនៃការកើតថ្មីៗ។ ហេតុនេះ បានជាគេនិយមជ្រើសរើសពណ៌ផ្កាឈូកដើម្បីតុបតែងកម្មវិធីនានាច្រើនជាងពណ៌ផ្សេង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ verywellmind
ចុចអាន៖ការពន្យល់៤យ៉ាង អំពីមូលហេតុដែលមនុស្សយើងងាយភ្លេច
ចុចអាន៖មនុស្សស្រីចរិតបែបនេះហើយ ដែលសក្ដិសមជាមួយការនៅម្នាក់ឯងជាងមានសង្សារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


