KPT+
កូនពូកែតមាត់ត្រូវចេះដោះស្រាយតាមវិធីនេះ មិនមែនស្រែកដាក់កូនវិញទេ
ម៉ាក់ប៉ាតែងនិយាយប្រៀនប្រដៅកូននៅពេលកូនតូចធ្វើខុសអ្វីមួយ។ ប៉ុន្តែម៉ាក់ប៉ាមួយចំនួនអាចនឹងមានការលំបាកក្នុងការនិយាយជាមួយកូនព្រោះពេលខ្លះកូនបានតមាត់មកវិញដែរ។ តើម៉ាក់ប៉ាត្រូវធ្វើដូចម្តេចដើម្បីគ្រប់គ្រងស្ថានការណ៍បែបនេះ?
១. កុំប្រើសំឡេងខ្លាំងនិយាយទៅវិញ

នៅពេលដែលកូនតមាត់នឹងម៉ាក់ប៉ា ម៉ាក់ប៉ាអាចនឹងពិបាកក្នុងការទប់អារម្មណ៍។ ប៉ុន្តែទោះយ៉ាងហ្នឹងក៏ដោយ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់លើការនិយាយស្តីរបស់ខ្លួន។ យើងត្រូវធ្វើជាគំរូល្អដល់កូនដោយបង្ហាញពីការគោរព និងមិនត្រូវឲ្យកូនតមាត់គ្រប់ពេលទេ។ យកល្អគួរប្រដៅពួកគេដោយប្រាប់ថាអាកប្បកិរិយាណាមិនសមរម្យ និងឲ្យឱកាសក្នុងការកែប្រែ។ ម៉្យាងទៀត យើងមិនគួរស្រែកទៅកូនវិញនៅពេលកូនប្រើពាក្យសម្ដីមិនសមរម្យទេ តែគួរនិយាយដោយចិត្តត្រជាក់។
២. បង្ហាញពីផលវិបាក

យើងជាប៉ាម៉ាក់ត្រូវឲ្យអូនៗដឹងថាគេនឹងទទួលបានលទ្ធផលបែបណានៅពេលពួកគេនិយាយតមាត់ទៅម៉ាក់ប៉ា។ ដូចនេះម៉ាក់ប៉ាត្រូវបង្ហាញឲ្យច្បាស់ថាអាកប្បកិរិយាបែបនេះគឺមិនសមរម្យ និងទទួលយកមិនបាន។ ម៉ាក់ប៉ាក៏អាចបង្ហាញដល់កូនតូចនូវផលវិបាកពីអាកប្បកិរិយារបស់ពួកគេដោយកំណត់ម៉ោងលេងរបស់ពួកគេ ឬកិច្ចការអ្វីផ្សេងទៀតជាដើម។
៣. ព្យាយាមយល់ពីបញ្ហារបស់កូន

កូនអាចនឹងកំពុងរៀនគ្រប់គ្រងអាកប្បកិរិយារបស់ពួកគេ ប៉ុន្តែពេលខ្លះអាចនឹងមិនដឹងថាគួរដោះស្រាយបញ្ហាអ្វីមួយយ៉ាងម៉េច។ ម៉ាក់ប៉ាក្រោយពីណែនាំទៅលើការឆ្លើយតបរបស់កូន ក៏គួរព្យាយាមយល់ពីបញ្ហាដែលពួកគេអាចមានដែរ។ ជាធម្មតា នៅពេលក្មេងតមាត់ ពួកគេបង្ហាញពីកំហឹង ការអាក់អន់ចិត្ត និងភាពភ័យខ្លាច។ ដូចនេះម៉ាក់ប៉ាគួរចំណាយពេលយ៉ាងតិច១៥នាទីនិយាយជាមួយកូនរាល់ថ្ងៃ។
៤. ឲ្យកូនបង្ហាញពីគំនិតផ្ទាល់ខ្លួន

ម៉ាក់ប៉ាត្រូវចាំថាប្រសិនជាកូនបង្ហាញពីគំនិតរបស់ពួកគេទៅលើអ្វីមួយ នេះជាការល្អមួយ។ ប៉ុន្តែពួកគេគួរបង្ហាញដោយអាកប្បកិរិយាធម្មតា និងសមរម្យ។ ដូចនេះនៅពេលពួកគេកំពុងនិយាយយើងមិនគួរនិយាយកាត់ ឬបញ្ឈប់កូនមិនឲ្យនិយាយទេ ព្រោះថាការអនុញ្ញាតឲ្យកូននិយាយអាចជួយឲ្យកូនបង្ហាញគំនិតផ្ទាល់ខ្លួនបាន។ ប៉ុន្តែម៉ាក់ប៉ាគួរបង្ហាញដល់កូនថានឹងស្តាប់នូវអ្វីដែលពួកគេនិយាយនៅពេលអារម្មណ៍ស្ងប់ និងការគោរព។
៥. សរសើរកូនទៅលើអាកប្បកិរិយាល្អ

ប្រសិនជាកូនឈប់តមាត់ និងបង្ហាញការដឹងគុណ ម៉ាក់ប៉ាអាចផ្តល់រង្វាន់ដល់ពួកគេដោយការឱប ការសរសើរ ឬអរគុណជាដើម។ យ៉ាងណាមិញ ត្រូវប្រាកដថាកូនយល់នូវអ្វីដែលម៉ាក់ប៉ាសរសើរមិនមែនមានន័យថាគេអាចបានអ្វីគ្រប់យ៉ាងតាមត្រូវការនោះទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង ៨ ចំណុចនេះ
ចុចអាន៖ ពេលកូនខឹង ស្រែកយំម្ដងៗ ឪពុកម្ដាយចូលទៅលួងភ្លាម មិនមែនជាវិធីអប់រំកូនល្អទេ
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


