KPT+
ពេលកូនខឹង ស្រែកយំម្ដងៗ ឪពុកម្ដាយចូលទៅលួងភ្លាម មិនមែនជាវិធីអប់រំកូនល្អទេ
ចំពោះកូនក្មេង នៅពេលម៉ាក់ប៉ា ឬអ្នកណាម្នាក់ធ្វើអ្វីឲ្យទាស់ចិត្តបន្តិច អាអូនច្បាស់ជាងស្រែកយំ ខឹងបាតណាបាតណីមិនខាន ព្រោះកូនក្មេងនៅមិនទាន់ចេះទប់អារម្មណ៍ដូចយើងមនុស្សចាស់បាននៅឡើយទេ។ ការដែលឃើញកូនយំបែបនេះ ម៉ាក់ប៉ាច្បាស់ជាលួងអាអូន ឬសម្លុតកូន បើលួងស្រួលៗមិនបាត់ភ្លាម តែបើតាមអ្នកជំនាញផ្នែកក្មេងថា ពេលកូនខឹង ម៉ាក់ប៉ាមិនគួរចូលទៅលួងកូនភ្លាមទេ ទុកឲ្យគេខឹងយំម្នាក់ឯងសិនទៅ។

លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសផ្នែកកុមារបានឲ្យដឹងថា នៅពេលដែលកូនកំពុងខឹង ឬមិនសប្បាយចិត្តៗ ម៉ាក់ប៉ាមិនគួរឆាប់ចូលទៅលួងកូន ឬផ្ដល់វត្ថុអ្វីមួយដែលអាអូនទាមទារចង់បានភ្លាមៗនោះទេ។ នេះជាពេលវេលាមួយដែលអាចអនុញ្ញាតឲ្យអាអូនទទួលអារម្មណ៍ខឹង ឈឺចាប់ បរាជ័យ និងឲ្យកូនរៀនគ្រប់គ្រង សម្រួលអារម្មណ៍របស់ខ្លួនឯង។
ពេលកូនរំងាប់អារម្មណ៍បានហើយ ដល់ពេលដែលម៉ាក់ប៉ាគួរពន្យល់ពីហេតុ និងផលដល់កូន។ យើងអាចសួរកូនថា តើពេលខឹងអ៊ីចឹងកូនស្រួល ឬពិបាកក្នុងខ្លួន? តើកូនសប្បាយ ឬពិបាកចិត្ត? ប្រាប់កូនថា គ្មានអ្នកណាធ្វើឲ្យយើងមិនសប្បាយចិត្តក្រៅពីខ្លួនឯងនោះទេ ឲ្យកូនរៀនដេញយក្សដែលមាននៅក្នុងចិត្តរបស់គេចេញ ប្រាប់កូនថា Happy ឬ Sad គឺជាការសម្រេចចិត្តរបស់ខ្លួនឯង។

វេជ្ជបណ្ឌិតសញ្ញាប័ត្រពីបារាំងរូបនេះបន្តទៀតថា បើយើងគិតទៅលួងពេលក្មេងខឹង គឺគួរឲ្យអាណិតណាស់ គ្នាឡេះឡះក្នុងខ្លួន ថប់ដង្ហើមផង ទើបបញ្ចេញអាកប្បកិរិយាមិនសមរម្យដូចជាស្រែក យំ ឬគប់របស់របរផ្សេងៗជាដើម។ កូនក្មេងត្រូវការឲ្យយើងជាមនុស្សចាស់ជួយប្រាប់ បង្រៀនពីវិធីដោះស្រាយ វិធីសម្រួលអារម្មណ៍ ដើម្បីឲ្យបានធូរ ប៉ុន្តែមនុស្សចាស់មួយចំនួនបែរជាឆ្លើយតបខុសពីតម្រូវការរបស់កូនក្មេងទៅវិញ។
ម៉ាក់ប៉ាមួយចំនួនបែរជាទាញរំពាត់មកវាយ ស្រែកសម្លុតដាក់កូនផង ដែលនេះជាទង្វើពិបាកមើលនឹងភ្នែកណាស់។ ដល់ពេលកូនធំហើយមិនងាយនឹងកែប្រែបានទេ ព្រោះអំពើហិង្សាមិនមែនជាវិធីល្អក្នុងការប្រើ ដើម្បីអប់រំកូនទេ។ វាកាន់តែធ្វើឲ្យកូនខ្លាចម៉ាក់ប៉ា ប៉ះពាល់ដល់ទំនាក់ទំនងក្នុងគ្រួសារទៅវិញ។

មេរៀនបង្រៀន ឬប្រាប់កូនឲ្យគ្រប់គ្រងអារម្មណ៍មិនមានបង្រៀននៅក្នុងសាលារៀនទេ មានតែនៅផ្ទះ ពិសេសម៉ាក់ប៉ាទើបអាចបង្រៀនកូនៗបាន ហើយនេះគឺជាបញ្ញាផ្លូវអារម្មណ៍ EQ ឬ Emotional Intelligence៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វិធីអប់រំកូនបែបអហិង្សា ៣យ៉ាង ឪពុកម្ដាយគួរស្វែងយល់
ចុចអាន៖ ដំបូន្មានអ្វីខ្លះពីអ្នកម៉ែ ដែលធ្វើឲ្យកែប្រែជីវិតអ្នកបានដល់ថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


