KPT+
ទម្លាប់បង្ហាញភាពទន់ខ្សោយឲ្យគេអាណិត មិនបានជួយអ្វីមកវិញក្រៅពីបញ្ជាក់ថា យើងមិនមានតម្លៃនិងភាពជាខ្លួនឯងឡើយ
គ្មានអ្នកណាលើលោកនេះ កើតមកពាំនាំភាពសុខស្រួលទាំងផ្លូវកាយនិងចិត្តមកជាមួយឡើយ។ ភាពសុខសប្បាយ សុភមង្គល កើតឡើងលុះត្រាមនុស្សជាអ្នកបង្កើតវាមកខ្លួនឯង។

នៅពេលយើងទន់ខ្សោយ យើងតែងរកកលចង់យំ តែងចង់បាននរណាម្នាក់នៅក្បែរលួងលោមដើម្បីឲ្យអារម្មណ៍បានធូរស្បើយខ្លះ។ ការបញ្ចេញអារម្មណ៍ឲ្យបានធូរ គឺល្អសម្រាប់សុខភាពផ្លូវចិត្តរបស់យើង ប៉ុន្តែបើបញ្ចូលហួសហេតុពេក វាមិនបានផ្ដល់ល្អសម្រាប់យើងសូម្បីតែបន្តិចណា។
ភាពឈឺចាប់សៅហ្មង ទោម្នេញហួសហេតុ មិនបានជួយអីមកវិញឡើយ វាបានតែការធុញទ្រាន់និយាយមិនល្អពីយើងមកវិញប៉ុណ្ណោះ។ បើអ្នករៀបរាប់ចំមនុស្សត្រូវ គេអាចជួយផ្ដល់យោបល់ល្អៗមកវិញមិនស្ដាយ តែបើរៀបរាប់ចំមនុស្សខុស គឺដូចចំណាយពេលចំណាយចិត្តខាតឥតអំពើជាមួយពួកគេ។ ដោយសារតែនិយាយហើយមានតែខាតនឹងខាត ព្រោះអ្នកទាំងនោះមិនត្រឹមធាក់អ្នកបន្ថែមទម្ងន់ទុក្ខទោសឡើយ តែនៅបង្ខូចកេរ្តិ៍ឈ្មោះមិនល្អឬយករឿងអ្នកទៅនិយាយបន្តដូចបាយឡុកបាយឡមិនខាន។

ដូច្នេះហើយទម្លាប់បង្ហាញភាពទន់ខ្សោយឲ្យគេអាណិត មិនបានជួយអ្វីមកវិញក្រៅពីបញ្ជាក់ថា យើងគ្មានតម្លៃ គ្មានអ្វីដែលជាខ្លួនឯងឡើយ។ គ្មានអ្នកណាហាមមិនឲ្យអ្នកយំ មិនឲ្យស្រែកឬរៀបរាប់ទុក្ខឬបង្ហាញគេថាអ្នកឈឺចាប់។ តែគ្រប់យ៉ាងក្នុងលោកនេះគឺមានកម្រិតនៃការតាក់តែងរបស់វាទាំងអស់។ កុំបណ្ដោយឲ្យអារម្មណ៍នៃការខូចចិត្តឈឺចាប់ មកជាមោហ៍បាំងមុខ ឬក្លាយជាទម្លាប់មួយប្រចាំកាយឲ្យសោះ។
ចងចាំថា រឿងអីក៏ដោះស្រាយចេញដែរ សំខាន់តើយើងហ្នឹងចង់ដោះស្រាយវាឬអត់? អ្នកខ្លះមានទុក្ខមិនព្រមប្រញាប់ដោះវាឲ្យស្រលះទេ សុខចិត្តទុកឲ្យក្លាយជាមហារីក ទើបស្ដាយក្រោយ។

ចុងក្រោយ ភាពទន់ខ្សោយមិនសំដៅថាយើងមានទុក្ខប៉ុណ្ណា យើងរឹងមាំប៉ុណ្ណោះទេ! វាអាស្រ័យលើការតស៊ូ ព្យាយាមយកឈ្នះលើចិត្តបច្ចុប្បន្ននេះទៅវិញទេ។ បើរឿងណាមិនបានធ្វើឲ្យល្អទាំងសងខាង ឬមិនបានឲ្យអ្នកជិតខ្លួនសប្បាយចិត្តទៅជាមួយទេ គួរកុំនៅនាំតែបន្ទាបខ្លួនរឹតខ្លាំងនោះទេ។ ការកាត់ចិត្តដើរចេញគឺជាជម្រើសដែលអ្នកគួររើស ហើយឈានឲ្យដល់ទីបញ្ចប់របស់វា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀនពីបទពិសោធន៍ឈឺចាប់ ដើម្បីធ្វើឲ្យជីវិតទៅមុខបានល្អជាងមុន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C