ព័ត៌មានអន្ដរជាតិ
ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ពង្រឹងសមត្ថភាពទប់ទល់នឹងដ្រូន និងទំនើបកម្មការហោះហើរល្បឿនលឿន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួនបីកាលពីថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងសន្តិសុខជាតិ និងជំរុញបច្ចេកវិទ្យាអាកាសចរណ៍ល្បឿនលឿន។

វិធានការនេះ ផ្តោតលើការពង្រឹងការការពាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការគំរាមកំហែងដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន) និងការលើកកម្ពស់ការអភិវឌ្ឍតាក់ស៊ីអគ្គិសនីលើអាកាស និងយន្តហោះពាណិជ្ជកម្មទំនើបល្បឿនលឿន។ លោក ត្រាំ កំពុងបង្កើតក្រុមការងារសហព័ន្ធ ដើម្បីធានាការគ្រប់គ្រងរបស់អាមេរិកលើផ្ទៃមេឃរបស់ខ្លួន ពង្រឹងការរឹតបន្តឹងលើទីតាំងសំខាន់ៗ និងពង្រីកការប្រើប្រាស់បច្ចេកវិទ្យារបស់រដ្ឋក្នុងការតាមដានដ្រូនដើម្បីផ្តល់ជំនួយសម្រាប់ការអនុវត្តច្បាប់។
លោក ត្រាំ ក៏មានគោលបំណងដោះស្រាយ«ការគំរាមកំហែងកាន់តែខ្លាំងឡើងនៃពួកភេរវករឧក្រិដ្ឋជន និងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកខុសលក្ខណៈរបស់បរទេសនៅក្នុងដែនអាកាសសហរដ្ឋអាមេរិក»។
មេដឹកនាំអាមេរិក បាននិយាយថា «យើងកំពុងធានាព្រំដែនរបស់យើងពីការគំរាមកំហែងផ្នែកសន្តិសុខជាតិ រួមទាំងលើអាកាសជាមួយនឹងព្រឹត្តិការណ៍សាធារណៈទ្រង់ទ្រាយធំ ដូចជា កីឡាអូឡាំពិក និងព្រឹត្តិការណ៍ World Cup ដែលជិតមកដល់»។
សូមបញ្ជាក់ថា បទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ មិនបានហាមឃាត់ក្រុមហ៊ុនដ្រូនរបស់ចិនណាមួយឡើយ។ ខុសពីអតីតប្រធានាធិបតី ចូ បៃដិន កាលពីឆ្នាំ២០២៤បានចុះហត្ថលេខាលើច្បាប់ដែលអាចហាមឃាត់ក្រុមហ៊ុន DJI និង Autel Robotics ដែលមានមូលដ្ឋាននៅប្រទេសចិនពីការលក់យន្តហោះគ្មានមនុស្សបើកថ្មីនៅក្នុងទឹកដីអាមេរិក។
DJI ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់ពិភពលោក លក់បានជាងពាក់កណ្តាលនៃយន្តហោះគ្មានមនុស្សបើកពាណិជ្ជកម្មទាំងអស់របស់សហរដ្ឋអាមេរិក៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


