ព័ត៌មានជាតិ
ទិសដៅបន្ត កាកបាទក្រហមកម្ពុជានឹងផ្តោតសំខាន់ជួយលើបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ
ក្នុងទិសដៅការងារបន្ត កាកបាទក្រហមកម្ពុជា នឹងពិនិត្យឡើងវិញអំពីការអនុវត្តយុទ្ធសាស្ត្រ២០២១- ២០៣០ សម្រាប់ពាក់កណ្តាលឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រ ដោយធ្វើបច្ចុប្បន្នកម្មទិសដៅយុទ្ធសាស្ត្រមួយចំនួនឱ្យបានស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងការផ្តោតឱ្យកាន់តែសកម្មទ្វេដងក្នុងការចូលរួមឆ្លើយតប ទៅនឹងបញ្ហាប្រឈមខាងផ្នែកសុខភាពសាធារណៈ ដែលរួមមាន ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺលើសឈាម និងការប្រែប្រួលអាកាសធាតុ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពី ការចូលក្រាបបង្គំគាល់ក្នុងពេលតែមួយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា របស់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៥។
ក្នុងឆ្នាំ ២០២៤ និង រយៈពេល ៥ខែ ដើមឆ្នាំ ២០២៥ កាកបាទក្រហមកម្ពុជាក៏បានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនទៅតាមវិស័យអាទិភាពចំនួន ៤ រួមមាន ១. ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ដោយបានចុះជួយប្រជាពលរដ្ឋដែលងាយរយគ្រោះនៅតាមរាជធានីខេត្ត។ កាកបាទក្រហមកម្ពុជា ក៏បានចូលរួមដោះស្រាយបញ្ហាប្រឈម ខាងផ្នែកសុខភាពសាធារណៈ តាមរយៈការពង្រីកការអប់រំផ្សព្វផ្សាយ ដោយផ្ទាល់ដល់ សិស្ស-និស្សិតតាមគ្រឹះស្ថានសិក្សា និងប្រជាពលរដ្ឋតាមសហគមន៍ ស្តីពីជំងឺមិនឆ្លងទាំង៤ រួមមាន មហារីក, ទឹកនោមផ្អែម, សរសៃឈាមបេះដូង និងរលាកផ្លូវដង្ហើម។

២. ការជួយទៅលើសុខភាព និងការថែទាំសុខភាពសហគមន៍ ក្នុងនោះបានផ្តល់មូលនិធិ ១លានដុល្លារដែលជាឆ្នាំទី ១៤ ជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី ៣មិថុនា ២០២៥, ជូនមន្ទីរពេទ្យឯកទេសមហារីក ហ្លួងម៉ែ ចំនួន ៥លានដុល្លារ និងជូនមន្ទីរពេទ្យកុមារអង្គរ សៀមរាបជាលើកទី៧ ចំនួន៥ម៉ឺនដុល្លារ ព្រមទាំងបានចាត់ក្រុមការងារចុះសួរសុខទុក្ខ អ្នកជំងឺសម្រាកព្យាបាលក្នុង មន្ទីរពេទ្យកុមារអង្គរ, ជ័យវរ្ម័នទី៧, ព្រះអង្គឌួង និងមន្ទីរពេទ្យ ជាតិតេជោសន្តិភាព។
៣. ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌៖ កាកបាទក្រហមកម្ពុជាបានលើក ទឹកចិត្តយុវជន តាមគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ឱ្យចូលរួមប្រកួតប្រជែងផលិត វីដេអូខ្លី ស្តីពី “ប្រវត្តិកាកបាទក្រហមកម្ពុជា” អបអរខួបទី៧០ នៃកាកបាទក្រហមកម្ពុជា រួមជាមួយនឹងការពង្រឹងការអប់រំផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិដល់យុវជន និងក្រុម គោលដៅមួយចំនួន។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជាបានពង្រឹង និងពង្រីកការ ផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន និងបណ្តាញសង្គម នូវសកម្មភាពចម្រុះវិស័យ។

៤. ការអភិវឌ្ឍស្ថាប័ន គឺកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបច្ចុប្បន្ន មានចំនួន ២៧.២៨៨នាក់ នៅតាមសាខារាជធានី-ខេត្ត ទាំង ២៥ បាននិង កំពុងបំពេញតួនាទីរបស់ខ្លួនដូចភ្លៀងរលឹម។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា តែងតែបានផ្ញើសាររំលែកទុក្ខ ជាមួយសមាគមជាតិដែលមានគ្រោះមហន្តរាយ និងបានផ្តល់វិភាគទានចំនួន ១០ម៉ឺនដុល្លារ ឧបត្ថម្ភដល់កាកបាទក្រហមមីយ៉ានម៉ា ក្នុងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ព្រមទាំងបានផ្តល់វិភាគទាន ចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមវៀតណាម ក្នុងគ្រោះខ្យល់ព្យុះណាហ្គីនាពេល កន្លងមកផងដែរ។
ដោយទទួលបានការគាំទ្រពីសប្បុរសជន មូលនិធិដើមឆ្នាំ ២០២៥ មានការកើនឡើងជាង ២៧ % បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ខណៈនៅតាមសាខារាជធានី-ខេត្ត បាននិងកំពុងដំណើរការកៀរគររកមូលនិធិ តាមលទ្ធភាពរៀងៗខ្លួន៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


