KPT+
រៀនពីបទពិសោធន៍ឈឺចាប់ ដើម្បីធ្វើឲ្យជីវិតទៅមុខបានល្អជាងមុន
មនុស្សដែលញញឹមនៅទីសាធារណៈទាំងអស់ សុទ្ធធ្លាប់ឆ្លងកាត់ជីវិតយំយែក និងស្រែកដូចក្មេង។ ពួកគេគ្រាន់តែមានភាពក្លាហាន និងកម្លាំង ដើម្បីញញឹមតបទៅកាន់ពិភពលោកនេះប៉ុណ្ណោះ។
ដូច្នេះ តើធ្វើដូចម្ដេច ដើម្បីរស់នៅក្នុងជីវិតមួយពិតប្រាកដ ដូចដែលចង់បាន ហើយមិនរញ៉េរញ៉ៃដូចក្នុងរឿងដ្រាម៉ា។
នេះគឺជាវិធី ៦ យ៉ាង ដែលអ្នកអាចសាកល្បងបានឥលូវនេះ ៖
១. សម្រេចអ្វីដែលសំខាន់សម្រាប់ជីវិតជាងគេ

មិនសំខាន់ទេ ថាវាជាអ្វី។ កុំធ្វើអ្វីដែលអ្នកគិតថាមនុស្សចង់ឲ្យអ្នកធ្វើ។ ឪពុកម្ដាយ មិត្តភ័ក្ដិ សហគមន៍ និងសង្គមរបស់អ្នក ជាទូទៅមានមតិយោបល់របស់ពួកគេរៀងខ្លួន។ ប៉ុន្តែនៅចុងបញ្ចប់ អ្នកគឺជាមនុស្សតែម្នាក់គត់ ដែលនឹងនៅក្បែរជីវិតខ្លួនឯងគ្រប់ពេល។
ធ្វើអ្វីដែលធ្វើឲ្យខ្លួនឯងសប្បាយចិត្ត ហើយអ្វីៗផ្សេងទៀត នឹងត្រូវជំនួសមកវិញមិនខាន។
២. ទទួលយកហានិភ័យបន្ថែមទៀត
ពេលខ្លះ មានគ្រោះថ្នាក់ក្នុងជីវិត ប៉ុន្តែរាល់រង្វាន់តែងមានគ្រោះថ្នាក់។ ប្រសិនបើអ្នកមិនដែលប្រថុយទេ អ្នកនឹងមិនមានគ្រោះថ្នាក់អ្វីនៅក្នុងជីវិតឡើយ។
នៅពេលដែលយើងក្រឡេកមើលជីវិតម្ដងទៀត យើងអាចនឹងសោកស្ដាយ ចំពោះឱកាសដែលយើងមិនបានទទួល និងសាកល្បងធ្វើវាសិន។
៣. បង្ហាញក្ដីស្រឡាញ់ចំពោះមនុស្សម្នាក់

គ្រួសារនឹងពេញចិត្តក្នុងការស្ដាប់ បើសិនអ្នកចង់បង្ហាញអ្វីដល់ពួកគេ។ បើអ្នកមានអារម្មណ៍ស្នេហាចំពោះនរណាម្នាក់ សូមទៅរកវាដូចគ្នា។ កុំទុកចោល បើស្រលាញ់ត្រូវក្លាហានចំពោះបញ្ហានោះ យ៉ាងហោចណាស់ អ្នកក៏បានដឹងរឿងក្នុងចិត្ត ច្រើនជាងមិនបានដឹងដែរ។
មានវិធីជាច្រើន ដែលវាអាចបញ្ចប់មន្ទិល ដើម្បីបង្ហាញក្ដីស្រលាញ់ទៅកាន់នរណាម្នាក់។ គ្រាន់តែទៅរកវា អ្នកមិនមានអ្វីត្រូវខាតបង់ទេ។
៤. រស់នៅក្នុងបច្ចុប្បន្ន
អតីតកាលពិតជាសំខាន់ ដើម្បីបានរៀនពីវា។ អនាគតក៏សំខាន់ ដើម្បីធ្វើការឆ្ពោះទៅមុខ។ ទោះយ៉ាងណា នៅចុងបញ្ចប់នៃថ្ងៃនោះ រឿងតែមួយគត់ដែលមាន គឺបច្ចុប្បន្ន។
ដូច្នេះចូរគិតអំពីអតីតកាល និងអនាគត ប៉ុន្តែត្រូវរស់នៅក្នុងពេលបច្ចុប្បន្ននេះ តែប៉ុណ្ណោះ។
៥. មិនអើពើនឹងការបរាជ័យ
មិនថាអ្នកសម្រេចចិត្តធ្វើអ្វីក្នុងជីវិត តែងតែមាននរណាម្នាក់ មកចង្អុលបង្ហាញវិធីជាច្រើនដែលអ្នកនឹងបរាជ័យ។
ដឹងថាមានរាល់អ្នកឈ្នះចាញ់ ប៉ុន្តែមិនមែនអ្នកចាញ់ទាំងអស់ឈ្នះទេ។ មនុស្សជោគជ័យមិនចាប់ផ្ដើមជោគជ័យទេ។ អ្វីដែលធ្វើឲ្យពួកគេទទួលបានជោគជ័យគឺពួកគេបន្តជំរុញតាមរយៈការបរាជ័យ។
៦. កុំបន្ទាបគុណតម្លៃខ្លួនឯង

ប្រសិនបើមានអ្វីមួយមិនស្រួល សូមកុំធ្វើវា។ ជីវិតមិនមែនដំណើរការដូចក្នុងខ្សែភាពយន្តទេ។ វាពោរពេញទៅដោយតំបន់ពណ៌ប្រផេះ និងងងឹតសូន្យ។ ជឿទុកចិត្តលើសភាវគតិរបស់អ្នក ធ្វើអ្វីដែលអ្នកចង់បាន ដរាបណាអ្នកអាចមើលខ្លួនឯងនៅក្នុងកញ្ចក់ ម្នាក់នោះគឺជាអ្នក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈប់សង្ស័យ! បុគ្គលណាអវិជ្ជមានគួរដកខ្លួនឆាប់ បើមិនចង់អន្តរាយដល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


