KPT+
រៀនចប់ភ្លាម និស្សិតៗគួរសង្វាតធ្វើរឿងទំាងនេះលត់ដំបំណិនជីវិត
និស្សិតមហាវិទ្យាល័យជាច្រើន មិនបានដឹងអត្ថប្រយោជន៍ពីការចូលរួមក្នុងក្លឹបនិស្សិតនិងអង្គការដែលត្រូវបានផ្ដល់ជូន នៅតាមមហាវិទ្យាល័យនិងសាកលវិទ្យាល័យភាគច្រើននោះទេ។ ការចូលរួមចំណែកមួយនេះ អាចជាបទពិសោធន៍ដ៏អស្ចារ្យ ដែលក្នុងនាមជា និស្សិតគួរដឹង។
នេះជាហេតុផលមួយចំនួន ដែលយើងគួរតែចូលរួមក្នុងក្លឹបនិស្សិត និងអង្គការនានា ៖
១. បានជួបមនុស្សថ្មី
អាចពិបាកក្នុងការជួបមនុស្សថ្មី នៅមហាវិទ្យាល័យ ជាពិសេសក្នុងឆ្នាំដំបូងរបស់យើង។ ទំហំថ្នាក់អាចធំ និងធ្វើឲ្យយើងអៀនខ្មាស ហើយពិបាកនិយាយជាមួយអ្នកដទៃនៅក្នុងថ្នាក់។
នេះជាមូលហេតុដែលការចូលរួមក្លឹប នឹងធ្វើឲ្យយើងឃើញខ្លួនឯងនៅក្នុងក្រុមមនុស្សតូចមួយ ដែលអាចចែករំលែកចំណាប់អារម្មណ៍រួមគ្នា ហើយកាន់តែធ្វើឱ្យងាយស្រួលក្នុងការនិយាយនិងស្គាល់គ្នា។
២. ស្គាល់អ្នកដែលមានចំណង់ចំណូលចិត្តដូចយើង

មានក្លឹបនិស្សិតនិងអង្គការជាច្រើនសម្រាប់មុខជំនាញនិងមន្ទីរផ្សេងៗគ្នា។ ក្លឹបបែបនេះអាចមានភាពសប្បាយរីករាយក៏ដូចជាធនធានសិក្សាដ៏អស្ចារ្យសម្រាប់យើង។ ប្រសិនបើយើងកំពុងសិក្សាលើមុខជំនាញដែលស្រលាញ់ស្រាប់ អាចថាយើងនឹងបានជួបអ្នកផ្សេងទៀតដែលមានចំណង់ចំណូលចិត្តដូចគ្នា ជាមួយយើង។
ជាពិសេសគឺយើងបានស្គាល់សាស្ត្រាចារ្យនៅក្នុងផ្នែករបស់យើង ហើយថែមទាំងទទួលបានជំនួយសិក្សានិងដំបូន្មានផ្សេងទៀតផង។
៣. បានរៀនជំនាញភាពជាអ្នកដឹកនាំ

ក្លឹបនិស្សិតនិងអង្គការនានា អាចជាវិធីដ៏ល្អមួយដើម្បីរៀនជំនាញភាពជាអ្នកដឹកនាំសំខាន់ៗ ដែលនឹងមើលទៅអស្ចារ្យលើការងារ ឬការដាក់ពាក្យក្នុងសាលាជាដើម។
ការកាន់តំណែងប្រតិបត្តិនៅក្នុងក្លឹប នឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកំណត់ត្រានិស្សិតផ្លូវការរបស់យើងមិនខាន។ យើងនឹងអាចទទួលបានជំនាញសំខាន់ៗផ្សេងទៀត ដូចជាការរៀបចំព្រឹត្តិការណ៍ ការគ្រប់គ្រងហិរញ្ញវត្ថុ និងសម្របសម្រួលសមាជិកក្លឹបផ្សេងទៀត។
៤. ទទួលបានការផ្លាស់ប្ដូរពីមុខវិជ្ជាផ្សេងគ្នា
បរិយាកាសខុសគ្នាជាមួយមនុស្សដែលមានគំនិតដូចគ្នា នឹងផ្ដល់ឲ្យយើងនូវការផ្លាស់ប្ដូរដែលត្រូវការច្រើន។ ជួនកាលយើងកំពុងតែផ្ដោតអារម្មណ៍លើការងារសាលា ប៉ុន្តែយើងធ្វើមុខវិជ្ជានោះមិនចេញ មិត្តរបស់យើងក្នុងក្រុម ពួកគេអាចជាគន្លឹះក្នុងការដោះស្រាយលំហាត់របស់យើងបាន។ ការផ្ដល់គំនិតពីអ្នកជុំវិញខ្លួន នឹងធ្វើឲ្យខួរក្បាលរបស់យើងទទួលបានប្រយោជន៍ច្រើនអនេក។

៥. សប្បាយរីករាយជាមួយគ្នា
ចុងក្រោយក្លឹបនិស្សិតនិងអង្គការអាចជាការជួបជុំគ្នា បង្កភាពសប្បាយជាមួយគ្នា។ យើងនឹងបានជួបមនុស្សថ្មីដែលមានចំណាប់អារម្មណ៍ដូចគ្នានឹងយើង នៅព្រឹត្តិការណ៍និងសកម្មភាពសប្បាយផ្សេងៗទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីជេកម៉ាថា ចង់មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់
ចុចអាន៖កុំនិយាយបែបនេះទៅកាន់មិត្តរួមការងារ បើនៅចង់ឲ្យគេផ្ដល់តម្
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


