Connect with us

KPT+

ពណ៌ទាំង៥ដែលពេញភ្នែកបុរសៗ ហើយ​នារីៗ​គួរ​ជ្រើស​យក​មក​តុបតែង​ពេល​មាន​ស្នេហា

បានផុស

នៅ

ការ​តុបតែង​ខ្លួន និង​ការ​ស្លៀកពាក់​របស់​មនុស្ស​ស្រី​សុទ្ធតែ​ត្រូវ​បាន​បុរស​ចាប់ភ្លឹក។ ក្នុង​នោះ​ពណ៌​សំលៀកបំពាក់ ក៏​ដូចជា​ពណ៌​សម្ភារ​ប្រើប្រាស់​របស់​នារី ក៏​ជា​ចំណុច​ទាក់ចិត្ត​ប្រុសៗដូចគ្នា។

បើដូច្នេះ តើស្រីៗគ្នាយើងដឹងទេថា ពណ៌​សំលៀកបំពាក់​អ្វី​ដែល​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​ជាងគេ?

ពណ៌​ផ្កាឈូក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តិចច្រឡំថា ពណ៌ផ្កាឈូកសម្រាប់តែក្មេងស្រី? ការពិតផ្ទុយស្រឡះ! នៅ​ក្នុង​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ផ្កាឈូក​ជាពណ៌ទទួលបានពិន្ទុខ្ពស់បំផុតជាមួយមនុស្សប្រុស ព្រោះ​វា​ត្រូវ​បាន​បុរស​មើល​ឃើញ​ថា ជាពណ៌តំណាងស្រ្តីពេញលក្ខណៈ។

ពណ៌​សាច់

ពណ៌​សាច់​ដិត ជា​ពណ៌​ដែល​ស្រដៀង​នឹង​ពណ៌​ផ្កាឈូក​ដែរ  វា​ត្រូវ​បុរស​ចាត់ទុកថា ជា​ពណ៌​នៃ​ភាព​កក់ក្ដៅ និង​ទន់ភ្លន់។

ពណ៌ក្រហម

ពណ៌ក្រហម ជា​ពណ៌​នៃ​មនោសញ្ចេតនា​និង​ភាព​ត្រេកត្រអាល ហើយ​វា​មាន​ប្រជាប្រិយភាព​ជាមួយ​បុរស​ខ្លាំង​បំផុត។ ប៉ុន្តែ​ពណ៌​នេះ​ប្រើ​សម្រាប់​តែ​បុរស​ដែល​ចំណូល​ខាង​ការ​ប្រកួតប្រជែង​ប៉ុណ្ណោះ។ រី​ឯ​សុភាព​បុរស ក្រហមជាពណ៌ធ្វើឲ្យពួកគេ​មានទំនោរ​ទៅ​រក​ការ​អៀនខ្មាស​ចំពោះ​ស្ត្រី​ទៅវិញ។

ពណ៌​បៃតង

បៃតង ជា​ពណ៌​តំណាងជីវិតរស់រវើក។ ប៉ុន្តែ​ចំពោះបុរស ពណ៌បៃតង​មាន​អត្ថន័យ​ផ្សេងគ្នាទៅតាមបម្រែបម្រួលរបស់វា។ បុរសយល់ឃើញថា បៃតងចាស់ជាពណ៌នៃស្រ្តី​ស្ងប់ស្ងាត់ ចំណែកឯបៃតងខ្ចី តំណាង​ស្ត្រី​រួសរាយ​រាក់ទាក់។

ពណ៌ខ្មៅ

ខ្មៅ ជា​ពណ៌​តំណាង​មនុស្ស​អាក្រក់ ហើយ​ក៏​ជា​ពណ៌​នៃ​ភាព​អាថ៌កំបាំង​នៅ​ពេល​ស្ត្រី​ប្រើ​វា។ ជាទូទៅ ពណ៌​នេះ​ទាក់ចិត្ត​បុរស​ក៏​មិន​ស្ទើរ​ដែរ ព្រោះ​វា​ក៏​តំណាង​ឲ្យ​ស្ត្រី​មោះមុត និង​រឹងមាំ។

ពណ៌​មាស

ពណ៌​មាស ជា​ពណ៌​ដែល​ធ្វើ​ឲ្យ​បុរស​មាន​អារម្មណ៍​កក់ក្ដៅ ហើយ​ពួកគេ​ភាគច្រើន​តែង​លួច​សរសើរ​នារី​ស្លៀកពាក់​ពណ៌​នេះ​ថា ជា​មនុស្ស​ចាស់ទុំ​និង​ទាន់សម័យ។

ពណ៌​ប្រាក់

ពណ៌​ប្រាក់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ពណ៌​នៃ​ឆើតឆាយ និង​ស៊ីវិល័យ។ បុរស​តែងតែ​ចាប់​អារម្មណ៍​មនុស្ស​ស្រី​ស្លៀកពាក់​ពណ៌​នេះ នៅ​ក្នុង​កម្មវិធី​ស្រមោល​ស​នានា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ FFW

ចុចអាន៖ពិតអត់? អ្នកស្រឡាញ់ពណ៌ខៀវមានការទទួលខុសត្រូវខ្ពស់!

ចុចអាន៖ដឹង​ចរិត​ស្នេហារបស់ស្រីៗ តាម​រយៈ​ទំហំ​និងសម្រស់ជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម