Connect with us

KPT+

ពេលខ្លះ ខ្ញុំសង្ស័យថា ខ្លួនឯងជាមនុស្សស្រឡាញ់ភេទដូចគ្នា

បានផុស

នៅ

យុវជនមួយចំនួន ធ្លាប់មានចម្ងល់ចំពោះទំនាក់ទំនងភេទរបស់ខ្លួនផ្ទាល់ ថា តើ​ហេតុអ្វី​មិនទាន់មានសង្សាឬចំណាប់អារម្មណ៍ពិសេសលើភេទផ្ទុយ? តើខ្លួនជាប្រភេទប្រុសស្រឡាញ់ប្រុសឬអត់? ខ្លះទៀត មានមិត្តស្រីរួចទៅហើយ តែកាលៈទេសៈខ្លះ​ ពួកគេហាក់យល់ថា​ខ្លួនឯងចាប់អារម្មណ៍លើ​មនុស្សប្រុស​ដូចគ្នាដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធទៅនឹងចម្ងល់ខាងលើនេះដែរ អ្នកជំនាញអប់រំសុខភាពនិងផ្លូវភេទ អ្នកស្រី Ellen Friedrichs បានផ្ដល់ជាមតិ​និងវិធីខ្លះៗដែលជួយឲ្យយុវជនទាំងនោះអាចស្វែងយល់ថា ខ្លួនជាមនុស្សស្រឡាញ់ ភេទដូចគ្នាឬអត់។

អ្នកស្រីបានផ្ដល់នូវវិធីសាស្រ្តងាយដូចខាងក្រោមនេះ៖

ទីមួយ ប្រសិនបើយើង​កំពុងស្ថិតក្នុងទំនាក់ទំនង​ស្នេហា! គួរសាកល្បង​ជជែកជាមួយសង្សារ រួចប្រាប់នាងពីអារម្មណ៍របស់ខ្លួន និងអារម្មណ៍ចំពោះ​ប្រុសស្អាត​ដទៃ។ សួរខ្លួនឯង! តើយើង​មានក្ដីសុខឬអត់ពេលនៅជាមួយនាង? តើយើងទាក់ទងនាងដោយសារអាណិត ឬពេលនៅឆ្ងាយគ្នា មាននឹករឭកនាងដែរអត់?

បន្ទាប់ពីនោះ សាកនៅឃ្លាតគ្នាមួយរយៈ។ ប្រហែលនាងនឹងពិបាកទទួលយក​សម្រាប់​ករណីនេះ ប៉ុន្តែយើងមិនអាចផុត​ទេ ​ព្រោះបើមិនធ្វើដូច្នោះ យើងមិនអាចជួយខ្លួនឯងឲ្យរកឃើញខ្លួនឯងកាន់តែច្បាស់ឡើយ។

ទីពីរ បុគ្គល​គ្រប់រូប​ត្រូវស្វែងយល់ដោយខ្លួនឯង ថា ពេលនៅជាមួយមនុស្សភេទផ្ទុយគ្នា និង​មនុស្សភេទដូចគ្នាតើអ្នកមានចំណង់ផ្លូវភេទជាមួយភេទផ្ទុយឬអត់? ឬមួយភេទណាមួយដែលយើងចង់រួមភេទបំផុត? បើសិនរកឃើញថា ​ខ្លួនឯងមានចំណង់ផ្លូវភេទពុះកញ្ជ្រោលតែជាមួយនឹងបុរស នោះបញ្ជាក់ថា យើង​ជាមនុស្សដែល​ស្រឡាញ់ភេទដូចគ្នាពិតប្រាកដ។

អ្នកស្រីអេឡេនក៏បានបន្ថែមទៀតថា ​​​​​​​​​​​​​​​​​​​​​​​​ជួនកាលមនុស្សយើងអាចមានអារម្មណ៍ចង់រួមភេទទាំងជាមួយបុរសផង និងស្រ្តីផង ក៏ប៉ុន្តែមិនមែនមានន័យថា យើង​ជាមនុស្សស្រឡាញ់ភេទដូចគ្នានោះ​ឡើយ។

អ្នកស្រីផ្តាំថា មនុស្សយើងមិនមានអ្វីដែលប្រាកដប្រជា ១០០% ទេ គ្រប់គ្នាមានការប្រែប្រួលជានិច្ចកាលទៅតាម​កាលៈទេសៈនៃដំណើរជីវិត។ ដូច្នេះការស្វែងរកខ្លួនឯង និងរស់នៅជាខ្លួនឯងឲ្យបានល្អ នោះចាត់ទុកថាជាសេចក្ដីសុខហើយ។

ឈប់រើសអើងភេទទីបីទៅ ពួកគេ​ក៏ជាមនុស្ស​ដូចយើងដែរ!

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មាន​កូនស្រី កង្វល់ខ្លាចចាញ់បោក​ព្រាននារី ជាទុក្ខធំ​នៃឳពុកម្តាយបច្ចុប្បន្ន

ចុចអាន៖ អានអត្ថបទនេះ នឹង​ដឹងថា ខ្លួនឯងជាមនុស្ស​ញៀនរឿងភេទសម្ព័នដែរអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម