KPT+
សកម្មភាពប្រចាំថ្ងៃសាមញ្ញៗ ៤ យ៉ាង ការពារផ្លូវចិត្តឱ្យមានសុខភាពល្អ
សុខភាពផ្លូវចិត្ត ជារឿងសំខាន់ដែលគួរយកចិត្តទុកដាក់ និងថែទាំឱ្យបានល្អដូចគ្នាទៅនឹងផ្លូវកាយដែរ។ បើសិនសុខភាពផ្លូវចិត្តចុះខ្សោយ វាងាយនឹងបណ្ដាលឱ្យជំងឺផ្លូវចិត្តលុកលុយ ចំណែករាងកាយក៏ទ្រុឌទ្រោម ហើយផលិតភាពការងារក៏អន់ថយតាមហ្នឹង។
ដូច្នេះ កុំធ្វេសប្រហែសលើសកម្មភាពសាមញ្ញៗទាំង ៤ នេះ ដើម្បីការពារផ្លូវចិត្តឱ្យមានសុខភាពល្អ។
១. ប្រយ័ត្នជាមួយរបបអាហារ

របបអាហារប្រចាំថ្ងៃមិនត្រឹមតែជះឥទ្ធិពលដល់រាងកាយនោះទេ តែវាក៏ពាក់ព័ន្ធជាមួយសុខភាពផ្លូវចិត្តផងដែរ។ គួរចៀសវាងជាតិស្រវឹង ឬភេសជ្ជៈប៉ូវកម្លាំងមួយចំនួនដែលអាចភ្ញោចឲ្យខួរក្បាលយើងដំណើរការមិនល្អ ងាយមានជំងឺផ្លូវចិត្ត។ ចំណែកការបរិភោគអាហារជីជាតិល្អ ទៀងទាត់ពេលវេលា និងផឹកទឹកគ្រប់គ្រាន់ អាចជួយឲ្យអារម្មណ៍ល្អ ជំនួយផ្លូវចិត្តមានសុខមាលភាពកាន់តែប្រសើរ។
២. ហាត់ប្រាណទៀងទាត់

ហាត់ប្រាណជាសកម្មភាពរាងកាយដែលមិនអាចខ្វះបាន។ វាជួយបញ្ចេញជាតិពុល ដោយអាចពង្រឹងសុខភាពផ្លូវកាយឱ្យមាំទាំ និងជួយបន្ថយភាពតានតឹងចិត្ត ធ្វើឲ្យមានអារម្មណ៍ល្អទៀតផង។
ហាត់ប្រាណដែលមានប្រយោជន៍ ពុំចាំបាច់ត្រូវតែទៅក្លិបហាត់ប្រាណឡើយ សូម្បីតែការធ្វើការងារផ្ទះ និងការដើរជាមួយគ្រួសារឬមិត្តភក្ដិ ក៏អាចបញ្ចេញជាតិពុលបានល្អដែរ។
៣. គេងឲ្យបានគ្រប់គ្រាន់

មិនថាផ្លូវកាយ ឬផ្លូវចិត្ត សុទ្ធតែត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ ទើបមានថាមពលបន្តកិច្ចការនៅថ្ងៃបន្ទាប់់។ អ្នកជំនាញណែនាំឱ្យគេងយ៉ាងហោចពី ៦-៨ ម៉ោងក្នុងមួយថ្ងៃ ទើបខួរក្បាលមានភាពស្រស់ស្រាយ។ ចៀសវាងកុំចូលគេងយប់ជ្រៅពេក ជាពិសេសចន្លោះម៉ោង ១០-៣ យប់ ជាម៉ោងមាស បើសិនខកខាន គេងសងយ៉ាងណាក៏ពិបាកជំនួសដែរ។
៤. កុំព្យាយាមនៅម្នាក់ឯង

នៅម្នាក់ឯងមិនសុទ្ធតែមិនល្អនោះទេ ប៉ុន្តែអ្នកខ្លះព្យាយាមឃុំខ្លួនឯងឱ្យឯកោ ផ្ដាច់ទំនាក់ទំនងជាមួយអ្នកដទៃ ជាពិសេសពេលមានបញ្ហា ខំលាក់បាំង បៀមទុក្ខតែឯង។ មិនមែនជាដំណោះស្រាយល្អទេ! គួរចែករំលែកអារម្មណ៍ជាមួយមនុស្សទុកចិត្ត ដើម្បីបន្ធូរភាពស្មុគស្មាញខ្លះ ហើយក៏ពុំចាំបាច់ខំរែកពន់ពេកដែរ ព្រោះគ្មានអ្វីដែលអត់ដំណោះស្រាយនោះឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ បច្ចេកទេស ៦ យ៉ាង ធ្វើឲ្យការរស់នៅក្នុងអំឡុងកូវីដ មិនភិតភ័យនិងដូចធម្មតា
ចុចអាន៖ ឃាតកផ្លូវចិត្ត ៣ ប្រភេទ សម្លាប់មនុស្សមិនរើសមុខ គេឯងតែងយល់ច្រឡំថា ជាជំងឺប្រចាំកាយ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


