KPT+
៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់ខ្ចីផឹកភេសជ្ជៈប៉ូវកម្លាំងនាំខូចសុខភាព
ព្រឹកឡើងៗ ធ្លាប់មានអារម្មណ៍ខ្សោះៗ អត់កម្លាំង អត់ស្រឡះក្នុងខ្លួន ដែរអត់? ការពិត វាអាចមកពីនឿយហត់អស់កម្លាំងកាលពីក្បាលល្ងាច ឬក៏គិតច្រើនស្ត្រេសច្រើន។ អត្ថបទនេះនឹងប្រាប់វិធីសាស្ត្រ ៦ យ៉ាង អាចជួយឲ្យមានកម្លាំងភ្លាមៗតែម្តង។
១- ទាញថាមពលចេញពីខ្លួន

ត្រូវសាកល្បងវិធីបង្កើនថាមពល ក្រោយភ្ញាក់ ដោយឈរនៅមាត់ទ្វារ សម្លឹងទៅមុខ ហើយឈរចំទើតចុងជើង ព្យាយាមប៉ះឲ្យដល់គែមទ្វារ ពើងទ្រូងទៅមុខរហូតទាល់តែមានអារម្មណ៍ចង្កេះ និងខ្នងយឺតត្រង់ ព្យាយាមឈរទប់ ៣០ វិនាទី ជាការស្រេច។ វាអាចបន្ថយភាពតានតឹងប្រព័ន្ធរំញោចសរសៃប្រសាទផ្លូវចិត្ត ធ្វើឲ្យអារម្មណ៍ឆេវឆាវបានធូរស្បើយ។
២- សម្រាកមួយភ្លែតៗឲ្យបានច្រើនដង
វាអាចផ្តល់ប្រយោជន៍កាន់តែច្រើន និងចៀសផុតពីភាពអស់កម្លាំងល្ហិតល្ហៃ។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យរដ្ឋ Louisiana (អាមេរិក) អះអាងថា បុគ្គលិកដែលមានម៉ោងសម្រាកខ្លីៗច្រើនដង អាចបំពេញការងារបានច្រើន និងលឿន មិនសូវមានកំហុស ជាងសម្រាករយៈពេលវែង ម្តង ឬពីរដង ក្នុងមួយថ្ងៃ។ ឯការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Princeton (អាមេរិក) រកឃើញថា ការស្ងាបជួយរាងកាយសម្រួលខួរក្បាល ដាស់ខួរក្បាលវិលមកសភាពធម្មតាវិញ។
៣- ស្រូបក្លិនធ្វើឲ្យអារម្មណ៍ស្ងប់ស្រួល

ពេលមានអារម្មណ៍អស់កម្លាំង គួរស្រូបយកក្លិនក្រអូបខ្លះៗ អាចជួយបង្កើនសមត្ថភាពប្រមូលផ្តុំ និងធ្វើឲ្យយើងអារម្មណ៍ល្អ ក្នុងនោះមានក្លិនក្រូចឆ្មារ ក្រូចធម្មតា ពិសេសក្រូចថ្លុង។ បើយើងមួម៉ៅនឹងអ្វីមួយ អាចយកស្លឹកជីរអង្កាមមកហិត ឬផឹកតែជីរអង្កាមមួយកែវអាចផ្តល់កម្លាំងប្រាជ្ញាភ្លាម។
៤- ធ្វើចលនា
ក្រោកដើរទៅនេះបន្តិច ទៅនោះបន្តិច គ្នាយើងនឹងមានអារម្មណ៍ស្រឡះខ្លួន គ្រាន់តែចំណាយពេលដើរ ២-៣ នាទី អាចជួយយើងបង្កើនថាមពលមិនចំណាយពេលអត់ប្រយោជន៍ច្រើនលើការងារប្រចាំថ្ងៃ។ បើអាចទៅរួច គួរទៅលុបមុខនៅបន្ទប់ទឹក បន្ទាប់មកដើរចេញទៅក្រៅ ដកដង្ហើមស្រូបយកខ្យល់បរិសុទ្ធវែងៗ។ ការដើរ ១០ នាទី ល្អសម្រាប់ចរន្តឈាម ជួយឲ្យយើងស្រស់ស្រាយ សម្រេចការងារដោយប្រសិទ្ធភាព។
៥- ធ្វើសមាធិ

ចំណាយពេលហោចណាស់ ៥ នាទី រាល់ព្រឹក ផ្តោតសំខាន់លើការដកដង្ហើម មិនថាការទ្រេតខ្លួន ឬអង្គុយទេ។ ការសមាធិ អាចជួយយើងបន្ធូរបន្ថយសម្ពាធ និងប្រឆាំងភាពអស់កម្លាំង។ ពេលធ្វើសមាធិ អាចយល់ច្បាស់ពីដង្ហើមយើង។ អ្វីៗកន្លងផុតត្រូវរលាយបាត់ កាន់តែធ្វើឲ្យសុខភាពផ្លូវចិត្តល្អជាងមុន នាំឲ្យដំណើរការងាររលូន មិនមានអារម្មណ៍អស់កម្លាំង។
៦- ផឹកទឹកគ្រប់គ្រាន់
គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ កត្តារួមធ្វើឲ្យយើងឆាប់ហត់ គឺព្រោះខ្សោះជាតិទឹក។ រាល់ថ្ងៃ បើយើងផឹកទឹកតិច អុកស៊ីហ្សែនរត់ក្នុងសរសៃឈាមក៏តិចដែរ។ ផឹកទឹកស្អាតឲ្យបាន ៨ កែវក្នុងមួយថ្ងៃ ឬផឹកទឹករ៉ែមួយកែវ គ្រប់ពេលមានអារម្មណ៍អស់កម្លាំង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គេងបានច្រើនម៉ោងដែរ តែនៅស្ងាបរហូត មកពីអ្វីទៅ? ផឹកកាហ្វេ ឬភេសជ្ជៈផ្អែមៗល្អអត់?
ចុចអាន៖ តិចនិក ៥ យ៉ាងដោះស្រាយបញ្ហាឈឺខ្នង ឈឺភ្នែក ពេលធ្វើការយូរម៉ោងជាមួយកុំព្យូទ័រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


