KPT+
បើដឹងប្រភេទឈាម ដូចដឹងចរិតពិតមនុស្សយើងអ៊ីចឹង
កុំថាឡើយដល់ស្វែងយល់អ្នកដទៃពីចរិតតាមប្រភេទឈាម គ្នាយើងខ្លះ អាយុប៉ុណ្ណេះទៅហើយ ប្រហែលអត់ទាន់ដឹងថា ខ្លួនឯងឈាមប្រភេទអីផងក៏មាន។ អ្នកវិទ្យាសាស្ត្រជប៉ុន និងច្រើនទៀត សុទ្ធតែអះអាងថា ប្រភេទឈាមអាចឆ្លុះបញ្ចាំងពីចរិត អាចបង្ហាញពីស្ថានភាពសុខភាពយើង។ ក្រុមហ៊ុនមួយចំនួននៅជប៉ុនប្រើប្រាស់ប្រភេទឈាមជាទិន្នន័យវាយតម្លៃបុគ្គលិក ក៏មានដែរ។
ឈាមទាំងអស់មាន ៤ ក្រុមគឺ A, B, AB និង O។ ក្រុមនីមួយៗមានភាពខុសប្លែកគ្នា ហើយយើងក៏បង្ហាញពីអត្តចរិតបុគ្គល និងគុណភាពការងារបានទៀត។
១- ឈាមក្រុម A

ជាមនុស្សឥតខ្ចោះនិយម។ គេជាមនុស្ស នឹងធឹង ហ្មត់ចត់ ក្លាហាន ទាមទារខ្ពស់ចំពោះខ្លួនឯង និងអ្នកជុំវិញខ្លួន។ ដូច្នេះហើយ ទើបគេអាចជា “អ្នកដឹកនាំល្អម្នាក់”។
– ចំណុចអវិជ្ជមាន៖ អៀនប្រៀនច្រើន លាក់លៀមអារម្មណ៍ច្រើន តែភាពតានតឹងខ្លាំងជាផលអាក្រក់សម្រាប់ទាំងសុខភាពផ្លូវចិត្ត និងកាយ។
២- ឈាមក្រុម B

ជាមនុស្សគិតវែងឆ្ងាយ មានមហិច្ឆតាខ្ពស់ ចង់សម្រេចកិច្ចការធំ ហើយរាល់ការតាំងចិត្តចង់ឲ្យផែនការណាមួយកើតឡើង គេនឹងប្រឹងស៊ូធ្វើរហូតដល់បានសម្រេច។ ចំពោះមនុស្សជុំវិញខ្លួន គេជាអ្នកតួសំខាន់ដែលតែងស្វែងយល់ពីមនុស្សសឹងគ្រប់គ្នា។
– ចំណុចអវិជ្ជមាន៖ ច្រើនតែស្ទាក់ស្ទើរពេលប្រឈមមុខបញ្ហានានា។
៣- ឈាមក្រុម AB

A និង B បញ្ចូលគ្នា បង្កើតបានជាប្រភេទឈាម AB។ អ្នកឈាម AB អាចមានបុគ្គលិកលក្ខណៈចម្រុះបន្តិច ដូចជា ពូកែ និងអៀនច្រើន ក្លាហាន និងចូលចិត្តនិយាយបែបគំហក។ គេជាមនុស្សអាចទុកចិត្តបាន មានភាពទាក់ទាញខ្ពស់ តែងយកអាសា និងបារម្ភពីអ្នកជុំវិញខ្លួនមិនងាយខាន។ មនុស្សស្ថិតក្នុងក្រុមឈាម AB មានតិចតួច ឬចន្លោះពី ២-៥% នៃប្រជាជនពិភពលោក។
– ចំណុចអវិជ្ជមាន៖ ទោះជាគេមានទំនួលខុសត្រូវខ្ពស់ក៏ដោយ តែពេលប្រឈមនឹងបញ្ហាច្រើនពេក គេក៏មានភាពតានតឹងអារម្មណ៍ដូចក្រុមមនុស្សឈាមប្រភេទ A ដែរ។
៤- ឈាមក្រុម O
លក្ខណៈពិសេសបំផុតរបស់ឈាម O គឺភាពចុះសម្រុង មិនថាជាមួយមនុស្សប្រភេទណាទេ ព្រោះបើតាមលក្ខណៈវេជ្ជសាស្ត្រ ឈាម O អាចផ្តល់ឈាមឲ្យទៅឈាមប្រភេទណាក៏បាន។ ភាពពូកែរបស់អ្នកមានឈាមប្រភេទនេះ គឺមានទេពកោសល្យធ្វើឲ្យគេឯងសប្បាយ និងចាប់អារម្មណ៍គេណាស់។ គេជាមនុស្សជឿជាក់ខ្លួនឯងខ្ពស់ ធ្វើការជាមួយអ្នកណាក៏ចុះ ស្រឡាញ់សេរីភាព ចូលចិត្តធ្វើអីមិនក្រោមបង្គាប់បញ្ជានរណាគ្រប់ពេល។ ពួកគេអាចទ្រាំទ្រនឹងភាពតានតឹងបានច្រើន និងល្អជាងមនុស្សក្រុមឈាមដទៃ ហើយថែមទាំងមានប្រព័ន្ធភាពស៊ាំការពារការលុកលុយពីជំងឺនានាខ្លាំងទៀតផង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តាមពិតប្រវែងសក់ បង្ហាញពីចរិតលក្ខណៈទៀត?
ចុចអាន៖ ស្គាល់លេខស្បែកជើងមនុស្សស្រី ដូចស្គាល់និស្ស័យពិតរបស់នាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


