បង្ហាញ​មុខ​មហា​សេដ្ឋី​ដែល​ក្លាយ​ជា​អ្នក​មាន​ផ្នែក​វេជ្ជសាស្ត្រ​ប្រចាំ​ឆ្នាំ​​ ២០២០
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

បង្ហាញ​មុខ​មហា​សេដ្ឋី​ដែល​ក្លាយ​ជា​អ្នក​មាន​ផ្នែក​វេជ្ជសាស្ត្រ​ប្រចាំ​ឆ្នាំ​​ ២០២០

បានផុស

នៅ

ការ​កើន​ឡើង​តម្រូវការ សម្រាប់​ថ្នាំ​និង​ឧបករណ៍​វេជ្ជសាស្ត្រ​ បាន​ជំរុញ​ឲ្យ​អ្នក​ថែរក្សា​សុខភាព​មួយ​ចំនួន​ក្លាយ​ជា​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​គឺ​ជា​អ្នក​មាន​បំផុត​ទាំង ៦ រូប​នៃ​ផ្នែក​វេជ្ជសាស្ត្រ ប្រចាំ​ឆ្នាំ ២០២០ នេះ ៖

១. ZHONG HUIJUAN

មាន​ទ្រព្យសម្បត្តិ ១៤,៦ ពាន់​លាន​ដុល្លារ​ នៃ​ប្រទេស​ចិន។ គាត់​ជា​អតីត​គ្រូបង្រៀន​គីមីវិទ្យា​ បច្ចុប្បន្ន​នេះ​លោកស្រី​គឺ​ជា​នាយក​ប្រតិបត្តិ​និង​ជា​សហ​ម្ចាស់​ជាមួយ​កូនស្រី​ គឺ​លោកស្រី  Sun Yuan នៃ​ក្រុមហ៊ុន​ថ្នាំ​ចិន Hansoh ។ គាត់ក៏​ជា​ស្ត្រី​មាន​បំផុត​ទី ២ នៅ​ចិន​ផង​ដែរ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​ឱសថ Hansoh បាន​កើន​ឡើង​ច្រើន​ជាង ៤០% ចាប់តាំង​ពី​ការ​បោះផ្សាយ​មូលបត្រ​លក់​ជា​សាធារណៈ​លើក​ដំបូង (IPO) របស់​ខ្លួន​នៅ​ផ្សារ​ហ៊ុន​ហុងកុង​កាល​ពី​ខែ​ កក្កដា ឆ្នាំ ២០១៩ ។

២. SUN PIAOYANG

មាន​ទ្រព្យសម្បិត្ត១១,៨ ពាន់​លាន​ដុល្លារ​ នៃ​ប្រទេស​ចិន។  លោក Sun គឺ​ជា​អ្នកបច្ចេកទេស​ម្នាក់​នៅ​ក្រុមហ៊ុន​ឱសថ​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ដែល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថ្មី​ថា Jiangsu Hengrui។ លោក​បាន​ធ្វើការ​រហូត​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Jiangsu Hengrui និង​បាន​រៀបការ​ជាមួយ​អ្នកស្រី Zhong Huijuan ។

៣. LI XITING

​ទ្រព្យសម្បិត្ត១១,៦ ពាន់​លាន​ដុល្លារ​នៃ​ប្រទេស​ចិន។ លោក LI គឺ​ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Mindray វេជ្ជសាស្ត្រ​អន្តរជាតិ ​ដែល​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ​សម្រាប់​មន្ទីរពេទ្យ​នៅ​ជុំវិញ​ពិភពលោក។

លោក​បាន​បង្កើន​ផលិតកម្ម​នៅ​ពេល​ដែល​តម្រូវការ​សម្រាប់​ឧបករណ៍​របស់ Mindray បាន​ហក់​ឡើង​យ៉ាង​ខ្លាំង ​ចំ​ពេល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ឆ្លង។

៤. XU HANG

ទ្រព្យសម្បិត្ត១១,២ ពាន់​លាន​ដុល្លារ នៃ​ប្រទេស​ចិន។ លោក​ជា​ប្រធាន​ក្រុមហ៊ុន Mindray Medical លោក Xu បាន​បង្កើន​ទ្រព្យសម្បត្តិ​ទ្វេដង​នៅ​ក្នុង​ឆ្នាំ​កន្លង​មក។ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​កូវីត១៩ បាន​ឈាន​ដល់​ទ្វីប​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ ភាគហ៊ុន​របស់ Mindray បាន​កើន​ឡើង​ជាង ៣០% ។

៥. THOMAS STRUENGMANN និង ANDREAS STRUENGMANN

THOMAS មាន​ទ្រព្យសម្បិត្ត៩,៦ ពាន់​លាន​ដុល្លារ​ ANDREAS មាន​​ទ្រព្យសម្បិត្ត៩,៦ ពាន់​លាន​ដុល្លារ នៃ​ប្រទេស​ អាល្លឺម៉ង់។ បង​ប្អូន​ភ្លោះ​ទាំងពីរ​នេះ​បាន​បង្កើត​ក្រុមហ៊ុន​ផលិត​ឱសថ​ទូទៅ Hexal ក្នុង​ឆ្នាំ ១៩៨៦ ហើយ​បាន​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឱសថ Novartis ក្នុង​តម្លៃ ៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០៥ ។

ចាប់តាំង​ពី​ពេល​នោះ​មក​ ពួកគេ​បាន​បណ្ដាក់​ទុន​មួយ​ក្ដាប់​តូច​ នៃ​ក្រុមហ៊ុន​ជីវៈ​បច្ចេកវិទ្យា​ផ្សេងទៀត​ និង​រួមគ្នា​កាន់កាប់​ជិត​ពាក់​កណ្ដាល​នៃ​ក្រុមហ៊ុន​អាល្លឺម៉ង់​ ដែល​បាន​ចុះ​បញ្ជី​នៅ​អាមេរិក​ឈ្មោះ  BioNTech ដែល​កំពុង​បង្កើត​វ៉ាក់សាំង​ការពារ​មេរោគ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន BioNTech បាន​កើន​ឡើង​យ៉ាង​ខ្លាំង ​ដោយ​បង្កើន​ទ្រព្យសម្បត្តិ​របស់​​ម្នាក់​ៗ​ពី ៤,៤ ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំមុន។

៦. CYRUS POONAWALLA

មាន​ទ្រព្យសម្បិត្ត៨,២ ពាន់​លាន​ដុល្លារ នៃ​ប្រទេស​ឥណ្ឌា។ វិទ្យាស្ថាន Serum  បាន​បង្កើត​ឡើង​និង​មាន​ឈ្មោះ Poonawalla គឺ​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ​ដែល​ផលិត​វ៉ាក់សាំង​សម្រាប់​ជំងឺ​កញ្ជ្រឹល ​ជំងឺ​ខួរ​ឆ្អឹង​ខ្នង​ តេតាណូស​និង​ច្រើន​ទៀត។

នៅ​ខែ​កុម្ភៈ​វិទ្យាស្ថាន​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជីវវិទ្យា​សំយោគ​អាមេរិក​ឈ្មោះ synthetic ដើម្បី​ធ្វើការ​លើ​វ៉ាក់សាំង​ការពារ​មេរោគ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes

ចុចអាន៖បង្ហាញមុខ​ស្ត្រី​ឆ្នើម​ក្នុង​ពិភព​ធុរកិច្ច​​ ដែលមាន​វត្តមាន​លើ​ទស្សនាវដ្ដី Forbes ក្នុង​ឆ្នាំ ២០២០

ចុចអាន៖អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី​នា​ថ្ងៃ​ខាង​មុខ បើ​មាន​សញ្ញា​ទាំង​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ២៥ នាទី មុន

ប្រភព​មួយ​បញ្ជាក់​ពី​ការងារ​និស្សិតខ្មែរពីររូប ​ក្រោយ​រៀនចប់​ជំនាញនុយក្លេអ៊ែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

បន្ទាន់! បាត់​ខ្លួន​មេធាវី​មួយ​រូប​តាំង​ពី​ម៉ោង៤ល្ងាច ​បន្ទាប់​ពី​ចុះ​ងូត​ទឹក​នៅ​ឆ្នេរ​អូត្រេះ​

កូវីដ-១៩៩ ម៉ោង មុន

អាជីវករ​ផ្សារ​ដើម​គ​ជាង​៣០០​នាក់​ ដែល​ក្រុម​គ្រូពេទ្យ ពិនិត្យ​យក​សំណាក​មិនមាន​វិជ្ជាមាន​កូ​វីដ​-១៩​ទាំងអស់ ប៉ុន្តែ​ផ្សារ​ត្រូវ​បិទ​៣​ថ្ងៃ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

មក​ស្គាល់​ស្នាដៃ​និង​ចម្រៀង​ល្បីៗ​ជាច្រើន​របស់​កវី​ដ៏​ឆ្នើម ហ៊ុយ ពុធ នៅក្នុង​វិស័យ​សិល្បៈខ្មែរ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ចេតិយ​ដែល​ជា​បំណង​ចុងក្រោយ​ព្រឹទ្ធាចារ្យ គង់ ណៃ សម្រេចការ​សាងសង់​រួចរាល់​ជា​ស្ថាពរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services