Connect with us

KPT+

​ម្តាយ​ក្មេក កូនប្រសាស្រី មិនត្រូវរ៉ូវគ្នា អាចមកពីរឿងទាំងនេះ

បានផុស

នៅ

ទំនាក់ទំនងម្ដាយក្មេក និងកូនប្រសាស្រី​ ជារឿងស្មុគស្មាញមួយ ដោយមានគ្រួសារខ្លះក៏ត្រូវរ៉ូវ ផ្អែមល្ហែមនឹងគ្នា និងគ្រួសារខ្លះវិញ ហាក់ខ្វែងគំនិត មិនសូវចុះសម្រុងសោះ។

បញ្ហាដែលចម្រូងចម្រាស់ក្នុងគ្រួសាររវាងម្ដាយក្មេក និងកូនប្រសាស្រី អាចបណ្ដាលមកពីកត្តាច្រើនយ៉ាង ជាពិសេសចរិត និងរបៀបទំនាក់ទំនងរបស់អ្នកទាំងពីរតែម្ដង។ ក្នុងនោះរួមមាន៖

១. មិនរាក់ទាក់ដាក់គ្នា

Tin Gia Đình Archives - Mutex
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឱ្យ​បាន​ស្គាល់ពី​ចិត្តម្តាយ​ក្មេក កូនប្រសាត្រូវ​ចំណាយ​ពេល​វេលា​បន្តិច ជាពិសេស​ប្រសិន​បើទើបតែរៀប​ការថ្មី​ថ្មោង។ កូន​ប្រសាស្រី​ភាគច្រើន​ចង់បាន​ការស្វាគមន៍​យ៉ាងកក់​ក្តៅពី​ម្តាយ​ក្មេកពេលខ្លួនឈានជើងចូលគ្រួសារប្ដី ឯម្ដាយក្មេកក៏ដូចគ្នា គាត់ត្រូវការភាពរាក់ទាក់ពីភរិយាកូនប្រុសគាត់ដែរ។ ផ្ទុយទៅវិញ បើមនុស្សចាស់ប្រកាន់ខ្លួន ឯអ្នកវ័យក្មេងក៏ប្រកាន់ឬក អ្នកទាំងពីរច្បាស់តែពាក់មុខយក្សដាក់គ្នាមិនខាន។

២. យល់តែចិត្តរៀងខ្លួន

Những câu nói của con dâu khiến mẹ chồng đau đớn, xót xa

មូលហេតុមួយសំខាន់មួយទៀត​ដែលធ្វើ​ឱ្យម្ដាយក្មេក និងកូនប្រសាមើលមុខគ្នាមិនចំ ​ក៏ព្រោះតែមនុស្សចាស់មិន​ទទួល​ស្គាល់​រាល់ការ​សម្រេច​ចិត្តរបស់នាង ឯនាងជាកូនក៏មិនយល់ចិត្តម្ដាយថាត្រូវការអ្វី។ បញ្ហានេះ​ធ្វើឱ្យកើត​មាន​ជម្លោះ​រវាងកូន​ប្រសានិង​ម្តាយ​ក្មេក ជាញឹកញាប់ ជាពិសេសរឿងទុកដាក់ចង្រ្កានជើងឆ្នាំង។ ម្ដាយចង់សម្លកកូរ កូនស្រីចង់សម្លម្ជូរ ម្នាក់ៗមានៈរៀងខ្លួន ចង់ឈ្នះដូចគូសត្រូវ ទើបបានជាទំនាក់ទំនងកាន់តែមិនល្អរវាងអ្នកទាំងពីរ។

៣. ចូលចិត្តប្រៀបធៀប

Ngày Tết đừng làm tổn thương mẹ chồng bằng những lời nói đau lòng | Tin tức  mới nhất 24h - Đọc Báo Lao Động online - Laodong.vn

ស្ត្រីជាម្ដាយខ្លះ តែងលើកសរសើរកូនប្រសាអ្នកផ្សេងនៅនឹងមុខប្រពន្ធរបស់កូនថាអ៊ីចេះ អ៊ីចុះ រួចតាំងប្រៀបប្រដូចកូនប្រសាខ្លួនឯងខ្វះនេះ ឬខ្វះនោះជាដើម។ ទម្លាប់របស់គាត់ នាំឱ្យនាងអាក់អន់ចិត្ត  និងចេះតែមិនចង់និយាយរកម្ដាយក្មេក។ ចំណែកកូនប្រសាស្រីមួយចំនួន ក៏មិនណយដែរ ចូលចិត្តប្រៀបធៀបម្ដាយក្មេកខ្លួនទៅនឹងអ្នកផ្សេងប្រាប់មិត្តភក្ដិឬស្វាមី ថាម្ដាយគេផ្ដល់នេះ ផ្ដល់នោះ រីឯម្ដាយប្ដីខ្លួនឯងវិញ ស្អីគ៏គ្មានឱ្យ។ល។ ទង្វើទាំងនេះហើយ សុទ្ធសឹងនាំអ្នកដែលជាម្ដាយមិនសប្បាយចិត្ត ហើយអាចកើតចិត្តខឹងគុំគួនទៀតផង។

បញ្ហានឹងរីកធំឡើង នៅពេលបុរសជាកូនប្រុស និងជាឧត្តមស្វាមី ​ឃើញភាពមិនចុះសម្រុងរវាងម្ដាយ និងប្រពន្ធ បែរជាមិនជួយដោះស្រាយ ហើយសុខចិត្តបណ្ដោយឱ្យរឿងកាន់តែស្មុគស្មាញ។ រឿងហេតុនឹងកាន់តែមិនល្អ ប្រសិនបើគេល្អៀងទៅម្ខាងណាជាង។ ម្ដាយស្រឡាញ់កូនប្រុសជាទីបំផុត ឯភរិយាក៏ស្រឡាញ់ស្វាមីអស់ពីបេះដូងដែរ ដូច្នេះបើសិនមនុស្សប្រុសម្នាក់នេះបង្ហាញក្ដីស្រឡាញ់មិនស្មើគ្នា ឱ្យអ្នកទាំងពីរឃើញ ពួកគេអាចច្រណែនគ្នាទៅវិញទៅមក។ អ៊ីចឹងហើយ ដើម្បីបន្ថយបញ្ហាក្នុងគ្រួសារ បុរសត្រូវឈរជាកណ្ដាល និងព្យាយាមផ្សះផ្សារ​ ទើបជាការប្រសើរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រូបមន្តឈ្នះចិត្តម្ដាយក្មេក ឱ្យស្រឡាញ់អ្នកដូចកូនបង្កើត

ចុចអាន៖ បានម្តាយក្មេកដែលមាន​៥ ចំណុចនេះ​កូនប្រសាជាមនុស្ស​មានសំណាងបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

​ព្រះអង្គ ប៉ោ សុខឿន​ ត្រូវបាន​តែងតាំងជាព្រះអនុគណក្រុងប៉ោយប៉ែតថ្មី ជំនួសព្រះអង្គ ប៉ុក ចំរើន ដែលលាចាកសិក្ខាបទក្រោយផ្ទុះរឿងអាស្រូវ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ជនដៃដល់យកដុំថ្មវាយពីក្រោយក្បាលសមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ១៥ ដងក្នុងពេល ១០ វិនាទី

សន្តិសុខសង្គម១៤ នាទី មុន

រកឃើញយានយន្ដល្មើសសរុប២៣៤គ្រឿង និងល្មើស​ជាតិអាលកុល២៣នាក់ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍កាលពីយប់មិញ

វប្បធម៌ ជំនឿ២៤ នាទី មុន

ពណ៌អាវនាំសំណាងក្នុង​​ថ្ងៃ​ចូល​ឆ្នាំ​ចិន ​២០២៤ និងពណ៌ត្រូវហាមឃាត់ដាច់ខាត

វប្បធម៌ ជំនឿ១ ម៉ោង មុន

១ ឆ្នាំ ក្រសួងវប្បធម៌ ត្រូវការថវិកាជាង ១៨០ លានដុល្លារ អភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម