Connect with us

KPT+

ការពិតនានាពី Georgina មិត្តស្រីរបស់ Ronaldo គ្មាននរណាធ្លាប់ខ្វល់ឡើយ

បានផុស

នៅ

Georgina Rodriguez មានដើមកំណើតមកពីទីក្រុង Jaca ភាគឦសាននៃប្រទេសអេស្ប៉ាញ។ នាងជាកូនកាត់ពីរសាសន៍ដែលមានម្តាយជនជាតិអេស្ប៉ាញ និងជាឪពុកជនជាតិអាហ្សង់ទីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាម៉ូឌែល វ័យ ២៧ ឆ្នាំរូបនេះ ធ្លាប់រស់នៅក្នុងផ្ទះតូចចង្អៀតមួយ ​​ធ្លាប់ធ្វើការជាអ្នកបម្រើតាមផ្ទះ និងធ្លាប់ធ្វើការនៅក្នុងហាងតូចតាមដែលបានប្រាក់ឈ្នួលតិចតួច មុនពេលជីវិតរបស់នាងត្រូវបានផ្លាស់ប្តូរដោយការជួបជាមួយតារាបាល់ទាត់ Cristiano Ronaldo ។

រឿងរ៉ាវស្នេហានៃគូស្នេហ៍មួយគូនេះ ចាប់ផ្ដើមពីហ្វេននិង idol ដែល Georgina ជាមនុស្សម្នាក់ចូលចិត្តមើល Ronaldo ប្រកួត។ ក្រោយពេលពួកគេទាក់ទងគ្នា នាងអះអាងថា Ronaldo​ ជា​ស្នេហា​ដំបូង​របស់នាង។

Georgina បានជួបតារាបាល់ទាត់ព័រទុយហ្គាល់រូបនេះ កាលនាងធ្វើការជាជំនួយការផ្នែកលក់នៅហាង Gucci ក្នុងទីក្រុង Madrid ។ ប៉ុន្មានថ្ងៃក្រោយមក ពួកគេបានជួបគ្នាម្តងទៀត នៅក្នុងព្រឹត្តិការណ៍សម្ភោធប្រេនល្បីមួយ ទើបពេលនោះពួកគេនិយាយគ្នាលេង។ គេមិនដឹងថា អ្នកទាំងពីរមានទំនាក់ទំនងបែបណាឡើយ ក្រោយ Ronaldo បែកបាក់ជាមួយអតីតមិត្តស្រីកាលពីឆ្នាំ ២០១៥ តែមកដល់ចុងឆ្នាំ ២០១៦ មានគេ​ថតបានរូប Georgina និង Ronaldo បង្ហាញខ្លួនជាសាធារណៈបែបគូស្នេហ៍។ មកទល់បច្ចុប្បន្ន ពួកគរស់នៅជាប្ដីប្រពន្ធ មិនទាន់រៀបការ និងកូន ៤នាក់ក្នុងបន្ទុក។

ទាំងនេះ ជារឿងផ្ទាល់ខ្លួនខ្លះៗរបស់ Georgina Rodriguez ដែលមិនសូវមានអ្នកចាប់អារម្មណ៍៖

Georgina ជាម្ដាយដ៏ល្អ

Georgina បានផ្តល់កំណើតឱ្យ Alana ដែលជាចំណងដៃនៃប្តីប្រពន្ធមិនទាន់ចូលរោងការមួយគូនេះ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ។ យ៉ាងណាក្ដី មុនពេលមាន Alana កីឡាករ Ronaldo ធ្លាប់មានកូនភ្លោះ Eva និង Mateo ដែលម្តាយរបស់កូនទាំងពីរមិនបានបញ្ចេញអត្តសញ្ញាណនោះទេ។ លោកក៏មានកូនម្នាក់ទៀតផងដែរ ដែលសរុបទាំងអស់មានកូន៤នាក់។ ហើយពេលនេះ Georgina កំពុងពពោះកូនភ្លោះផងដែរ។

ទោះបី Georgina មិនបានពពោះកូន៣នាក់ផ្សេងទៀត ប៉ុន្តែនាងជាម្ដាយចិញ្ចឹមដ៏ល្អម្នាក់។ នាងតែងនិយាយថា កូនៗទាំង៤ ជាក្ដីរីករាយ និងជាសុភមង្គលរបស់នាង។

Georgina ជាហ្វេន Ronaldo

តាំងតែពីមិនទាន់ទាក់ទងគ្នាមកម្ល៉េះ Georgina តែងទស្សនាការប្រកួតរបស់ Ronaldo កម្រអាក់ខាន។ រហូតដល់ពួកគេ នៅជាមួយគ្នាជាផ្លូវការ នាងក៏តែងតែលេចវត្តមានគ្រប់ការប្រកួតរបស់ស្វាមី មិនថាទៅដល់ទីណានោះទេ។

ក្រៅពីតាមគាំទ្រស្វាមីដល់កន្លែង និងជួនកាលពាក់អាវឈ្មោះរបស់ស្វាមីទៀតនោះ នាងថែមទាំងមិនដែលខកខានសរសេរបង្ហោះលើគណនីផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្ត Ronaldo។ Georgina ​ក៏​ធ្លាប់ចូលរួម​គាំទ្រ​ស្វាមី​ក្នុង​ពិធី​ប្រគល់​រង្វាន់​ FIFA Best Awards ផងដែរ។

Georgina ជាតារាម៉ូឌែល

Georgina ធ្លាប់រៀនរាំ មុនពេលផ្លាស់ប្តូរអាជីពក្លាយជាតារាម៉ូឌែល បន្ទាប់ពីបញ្ចប់ការសិក្សាភាសាអង់គ្លេស នៅទីក្រុងឡុងដ៍។ មុនឈានជើងចូលក្នុងវិស័យបង្ហាញម៉ូដ នាងគឺជាអតីតនិស្សិតជំនាញគណនេយ្យនិងហិរញ្ញវត្ថុ។

ការចាប់អាជីពជាតារាបង្ហាញម៉ូដ ត្រូវបានសាមីខ្លួនទម្លាយថា បានមកពីការជំរុញទឹកចិត្តពីមិត្តភក្ដិរបស់នាង។ មនុស្សក្បែរខ្លួននាង សុទ្ធតែយល់ថានាងសក្តិសមជាម៉ូឌែល ទើបនាងចាប់ផ្ដើមមានទំនុកចិត្តលើខ្លួនឯង ហើយឈានជើងចូលវិស័យមួយនេះ និងទទួលបានជោគជ័យយ៉ាងខ្លាំងដូចបច្ចុប្បន្ន។

ទ្រព្យសម្បត្តិរបស់ Georgina

បន្ថែមពីលើការបង្ហាញម៉ូដដោយផ្ទាល់ Georgina ក៏ជាគ្រូបង្វឹក​ម៉ូឌែល ​និងអ្នកបង្រៀន​​រាំ​ ផង​ដែរ។

កាលពីឆ្នាំ ២០២០ កន្លងទៅ Georgina បានចុះកិច្ចសន្យាជាតារាម៉ូឌែលជាមួយភ្នាក់ងាររបស់ Madrid Uno Models ដែលវារឹតតែបន្ថែមចំណូលរបស់នាងទ្វេឡើង។ ជាងនេះទៅទៀត នាងបានបង្ហាញខ្លួននៅក្នុងក្របទស្សនាវដ្ដីអេស្ប៉ាញល្បីៗដូចជា ទស្សនាវដ្តី VIP, Nova Gente, Diva E Donna, LOVE និងទស្សនាវដ្តី Lux ។

ក្នុងនាមជា​តារា​ម៉ូឌែលល្បីឈ្មោះ​ តារាស្រីសញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ អាចរកចំណូលបានពីអាជីពរបស់ខ្លួនបានរាប់សិបលាន ហើយពេលនេះទ្រព្យសម្បត្តិដែលនាងខំរកដោយដៃឯងត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ១០ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មក​ដឹងពី​ប្រភពចំណូល​របស់ Cristiano Ronaldo

ចុចអាន៖ អត្តពលិកជាស្ត្រី មិនត្រឹមតែមានរូបស្អាត តែជាកីឡាការិនីជើងខ្លាំងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម