KPT+
មកដឹងពីប្រភពចំណូលរបស់ Cristiano Ronaldo
អ្នកគាំទ្រវិស័យបាល់ទាត់ប្រាកដជាស្គាល់កីឡាករ Cristiano Ronaldo ដែលជាកីឡាករឆ្នើមនៅក្នុងវិស័យនោះ។ ទោះបី Cristiano Ronaldo មិនមែនជាអ្នកមានជាងគេនៅលើពិភពលោកហើយក៏មិនមែនជាតារាដែលរកប្រាក់ចំណូលបានជាងគេក៏ដោយ ប៉ុន្តែលោកជាមនុស្សរបស់មហាជនដែលមានអ្នកតាមដានច្រើនជាងគេនៅក្នុងប្រព័ន្ធសង្គម Instagram ។
តើអ្វីដែលធ្វើឱ្យ Cristiano Ronaldo ក្លាយជាអ្នកមាន?
ប្រាក់ចំណូលពីវិស័យបាល់ទាត់

លោក Ronaldo dos Santos Aveiro បានចាប់ផ្ដើមនៅក្នុងវិស័យបាល់ទាត់តាំងតែពីលោកនៅក្មេងនៅក្នុងប្រទេសព័រទុយហ្គាល់ដែលមានឱកាសចូលរួមការប្រកួតជម្រើសជាតិសម្រាប់ប្រទេសនេះ។ Ronaldo បានចូលរួមជាមួយនិង Manchester United និងបានក្លាយជាកីឡាករព័រទុយហ្គាល់ដំបូងរបស់ក្រុម។ កិច្ចព្រមព្រៀងដំបូងរបស់លោកជាមួយក្រុម Manchester United ត្រូវបានប្រកាសថាមានចំនួន ១២,២៥ លានផោន (ប្រហែល ១៥,៦ លានដុល្លារ) ។ លោកបានចុះកុងត្រា ៥ ឆ្នាំទៀតជាមួយក្រុមក្នុងតម្លៃ ៣១ លានដុល្លារ។ ក្រោយពីបញ្ចប់កុងត្រាជាមួយ Manchester United លោកក៏បានបន្តចុះកុងត្រាជាមួយ Real Madrid ក្នុងឆ្នាំ២០០៩ ដោយនៅក្នុងតម្លៃ ១៥០ លានដុល្លារ។ ដោយសមត្ថភាពក្នុងការលេងបាល់ទាត់បានធ្វើឱ្យលោកទទួលបានពានរង្វាន់ជាច្រើន និងជំរុញឱ្យឈ្មោះកេរ្តិ៍ឈ្មោះលេចធ្លោក្នុងចំណោមកីឡាករដ៏មានតម្លៃនៅក្នុងពិភពបាល់ទាត់អន្តរជាតិ។ ក្នុងឆ្នាំ ២០១៨ លោកបានចេញពីក្រុម Real Madrid ទៅបន្តកុងត្រាជាមួយក្លឹបអ៊ីតាលី Juventus ក្នុងតម្លៃ ៤៨៨ លានដុល្លារក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំពោលគឺការកាត់បន្ថយប្រាក់ឈ្នួលបើប្រៀបធៀបនឹងអ្វីដែលគាត់ទទួលបានមុនពេលចាកចេញពី Real Madrid ។ យោងទៅតាម Forbes Cristiano Ronaldo រកប្រាក់ចំណូលរហូតដល់ ១០៩ លានដុល្លារដែលធ្វើឱ្យលោកក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេលំដាប់ទី ២ នៅពីក្រោយកីឡាករបាល់ទាត់ Lionel Messi ។
ប្រាក់ចំណូលពីផលិតផល

ភាពល្បីល្បាញរបស់ Cristiano Ronaldo ដែលបានសាងនៅក្នុងក្លឹប Real Madrid បានធ្វើឱ្យលោកក្លាយជាអ្នកផ្សព្វផ្សាយផលិតផលជាច្រើនដែលមានដូចជា៖ សំលៀកបំពាក់កីឡា ក្រុមហ៊ុនអាកាសចរណ៍ ឱសថ និងសូម្បីតែហ្គេមនិងវេបសាយជាច្រើនចង់បានឈ្មោះរបស់លោកនៅលើផលិតផលរបស់ខ្លួន។ ក្នុងឆ្នាំ ២០១៩ លោករកបានប្រាក់ចំណូលចំនួន ៤៤ លានដុល្លារដែលស្មើនឹង ៤០% នៃប្រាក់ចំណូលសរុបប្រចាំឆ្នាំ។
ការឧបត្ថម្ភរបស់ Nike

យោងតាមសារព័ត៌មាន Daily Mail ចក្រភពអង់គ្លេសបានឱ្យដឹងថា Ronaldo បានចុះកិច្ចព្រមព្រៀងជាមួយ Nike ជាកីឡាករដែលរកបានប្រាក់ខែបានខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ ចាប់ពីឆ្នាំ ២០០៣ ដល់២០០៧ លោកទទួលបានប្រាក់ឈ្នួល ៥,០៩ លានដុល្លារជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ ២០១០ ទទួលប្រាក់ប្រចាំឆ្នាំចំនួន ៨,០៥ លានដុល្លារ។ ក្រោយមកនៅក្នុងឆ្នាំ ២០១៤ ប្រាក់ចំណូលពីកិច្ចព្រមព្រៀង Nike បានកើនឡើងដល់ចំនួនទឹកប្រាក់ ២៣.៧ លានដុល្លារ។ Nike ក៏មានការចុះកុងត្រាជាមួយកីឡាករពីរអ្នកទៀតគឺ Michael Jordan និង LeBron James នេះមានន័យថា Ronaldo ជាកីឡាករទីបីដែលទទួលបានកិច្ចព្រមព្រៀងផ្ដាច់មុខនេះ។
ប្រាក់ចំណូលបានពីបណ្ដាញសង្គម

គណនី Instagram ផ្លូវការរបស់ Ronaldo បច្ចុប្បន្នមានអ្នក Follow ជាង ១៧២ លាននាក់ មានអ្នកគាំទ្រ ៧៨,៤ លាននាក់នៅលើបណ្តាញសង្គម Twitter និងជាង ១២២.៥ លាននាក់នៅលើហ្វេសប៊ុក។ តារាបាល់ទាត់មិត្តរួមក្រុម Neymar da Silva Santos, Jr. , Messi និង David Beckham ស្ថិតនៅលំដាប់លេខ ២ លេខ ៣ និងលេខ ៤ រៀងៗខ្លួន។ Ronaldo ឈរនៅចំណាត់ថ្នាក់ទី ៣ ជារួមបន្ទាប់ពី Kylie Jenner ដែលទទួលបានប្រាក់ ១ លានដុល្លារ និង Selena Gomez ដែលទទួលបាន ៨ សែនដុល្លារក្នុងមួយផុស។
Cristiano Ronaldo ជាអ្នកជំនួញ

អាវពណ៌ក្រហម CR7 ចេញពីឈ្មោះដើមនិងលេខអាវរបស់លោកបានក្លាយជាឈ្មោះហៅក្រៅដែលមានប្រជាប្រិយភាពនៅពេលដែល Cristiano Ronaldo បង្កើតវាជាស្លាកផ្លូវការ។ ការចាប់ផ្តើមនៃ CR7 បានកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងអាជីពរបស់កីឡាករបាល់ទាត់។ វាបានធ្វើឱ្យ Ronaldo ដណ្តើមបានភាពជាសហគ្រិនហើយការបណ្ដាក់ទុនបានចំណេញច្រើនពីយីហោ CR7 មានបញ្ជីផលិតផលជាច្រើនពីខោទ្រនាប់ប្រណីត សំលៀកបំពាក់សម្រាប់ក្មេងប្រុស និងបុរស ស្បែកជើងនិងគ្រឿងក្រអូប ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ រឿងរ៉ាវលាក់បាំង៨ យ៉ាងអំពីប្រធានាធិបតីកូរ៉េខាងជើងលោក គីមជុងអ៊ុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


